ក្រោយពីបានសួរយោបល់ទីប្រឹក្សាឯទៀតៗរួចហើយ ស្តេចអម៉ាស៊ីយ៉ាជាស្តេចស្រុកយូដា ចាត់គេឲ្យទៅជម្រាបស្តេចយ៉ូអាស ជាបុត្ររបស់ស្តេចយ៉ូអាហាស និងជាចៅរបស់ស្តេចយេហ៊ូវថា៖ «ចូរចេញមក យើងប្រយុទ្ធតទល់គ្នា!»។
លូកា 2:43 - អាល់គីតាប លុះពិធីបុណ្យបានចប់សព្វគ្រប់ហើយ អ្នកទាំងពីរនាំគ្នាវិលត្រឡប់ទៅផ្ទះវិញ។ រីឯអ៊ីសានៅក្រុងយេរូសាឡឹមនៅឡើយ តែឪពុកម្តាយពុំបានដឹងទេ។ ព្រះគម្ពីរខ្មែរសាកល បន្ទាប់ពីថ្ងៃបុណ្យចប់សព្វគ្រប់ហើយ ពេលពួកគេកំពុងត្រឡប់ទៅវិញ ព្រះកុមារយេស៊ូវនៅតែគង់នៅយេរូសាឡិម ប៉ុន្តែឪពុកម្ដាយរបស់ព្រះអង្គមិនបានដឹងទេ។ Khmer Christian Bible កាលថ្ងៃបុណ្យបានចប់សព្វគ្រប់ហើយ ពួកគេក៏វិលត្រលប់ទៅវិញ ឯកុមារយេស៊ូនៅក្នុងក្រុងយេរូសាឡិមនៅឡើយ ប៉ុន្ដែឪពុកម្ដាយមិនបានដឹងទេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះពិធីបុណ្យបានចប់សព្វគ្រប់ ពេលពួកគេត្រឡប់ទៅវិញ ព្រះកុមារយេស៊ូវបានគង់នៅក្រុងយេរូសាឡិមនៅឡើយ ចំណែកយ៉ូសែប និងមាតារបស់ព្រះអង្គ ពុំបានដឹងទេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះពិធីបុណ្យបានចប់សព្វគ្រប់ហើយ អ្នកទាំងពីរនាំគ្នាវិលត្រឡប់ទៅផ្ទះវិញ។ រីឯព្រះកុមារយេស៊ូគង់នៅក្រុងយេរូសាឡឹមនៅឡើយ តែមាតាបិតាពុំបានដឹងទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែដល់ថ្ងៃរួចបុណ្យ ក្នុងកាលដែលគេកំពុងតែត្រឡប់ទៅវិញ នោះព្រះកុមារយេស៊ូវ ទ្រង់បានគង់នៅក្រុងយេរូសាឡិមនៅឡើយ ចំណែកយ៉ូសែប នឹងមាតាទ្រង់ ឥតបានដឹងទេ |
ក្រោយពីបានសួរយោបល់ទីប្រឹក្សាឯទៀតៗរួចហើយ ស្តេចអម៉ាស៊ីយ៉ាជាស្តេចស្រុកយូដា ចាត់គេឲ្យទៅជម្រាបស្តេចយ៉ូអាស ជាបុត្ររបស់ស្តេចយ៉ូអាហាស និងជាចៅរបស់ស្តេចយេហ៊ូវថា៖ «ចូរចេញមក យើងប្រយុទ្ធតទល់គ្នា!»។
ក្នុងអំឡុងពេលប្រាំពីរថ្ងៃ អ្នករាល់គ្នាត្រូវបរិភោគនំបុ័ងឥតមេ។ ចាប់ពីថ្ងៃទីមួយទៅ អ្នករាល់គ្នាត្រូវយកមេនំបុ័ងចេញឲ្យអស់ពីផ្ទះរបស់អ្នករាល់គ្នា។ អ្នកណាបរិភោគនំបុ័ងមានមេ ចាប់ពីថ្ងៃទីមួយដល់ថ្ងៃទីប្រាំពីរ នឹងត្រូវបណ្តេញចេញពីចំណោមជនជាតិអ៊ីស្រអែល។
លុះដល់អ៊ីសាមានអាយុដប់ពីរឆ្នាំ ឪពុកម្តាយក៏នាំគាត់ឡើងទៅចូលរួមក្នុងពិធីបុណ្យ តាមទំនៀមទម្លាប់។
គាត់នឹកស្មានថា អ៊ីសានៅក្នុងចំណោមអស់អ្នកដែលរួមដំណើរជាមួយគ្នា។ ក្រោយពីបានធ្វើដំណើរអស់រយៈពេលមួយថ្ងៃ ទើបគាត់នាំគ្នាដើររកអ៊ីសាក្នុងចំណោមញាតិមិត្ដទាំងអស់