ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 19:46 - អាល់គីតាប

ដោយ​ប្រាប់​ទៅ​គេ​ថា៖ «ក្នុង​គីតាប​មាន​ចែង​ថា “ដំណាក់​របស់​យើង​ជា​កន្លែង​សម្រាប់​ទូរអា”ទៅ​វិញ»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដោយ​មានបន្ទូល​នឹង​ពួកគេ​ថា៖“មាន​សរសេរ​ទុកមក​ថា​:‘ដំណាក់​របស់យើង​នឹង​បានជា​ដំណាក់​នៃ​ការអធិស្ឋាន’​ប៉ុន្តែ​អ្នករាល់គ្នា​បាន​ធ្វើឲ្យ​ដំណាក់នេះ​ទៅជាសម្បុកចោរប្លន់ទៅវិញ​!”។

សូមមើលជំពូក

Khmer Christian Bible

ដោយ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «មាន​សេចក្ដី​បាន​ចែង​ទុក​មក​ថា​ ដំណាក់​របស់​យើង​ជា​ដំណាក់​នៃ​ការ​អធិស្ឋាន​ ប៉ុន្ដែ​អ្នក​រាល់គ្នា​បាន​ធ្វើ​ឲ្យ​ដំណាក់​នេះ​ក្លាយជា​សំបុក​ចោរ​ទៅ​វិញ»​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «មាន​សេចក្តី​ចែង​ទុក​មក​ថា "ដំណាក់​របស់​យើង​ជា​ទី​សម្រាប់​អធិស្ឋាន" តែ​អ្នក​រាល់​គ្នា​បាន​យក​ធ្វើ​ជា​រោង​ចោរ​ទៅ​វិញ» ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដោយ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ក្នុង​គម្ពីរ​មាន​ចែង​ថា “ដំណាក់​របស់​យើង​ជា​កន្លែង​សម្រាប់​អធិស្ឋាន” តែ​អ្នក​រាល់​គ្នា​បែរ​ជា​យក​ធ្វើ​សំបុក​ចោរ​ទៅ​វិញ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដោយ​បន្ទូល​ថា មាន​សេចក្ដី​ចែង​ទុក​មក​ថា «ដំណាក់​អញ​ជា​ទី​សំរាប់​អធិស្ឋាន» តែ​អ្នក​រាល់​គ្នា​បាន​យក​ធ្វើ​ជា​រោង​ចោរ​វិញ

សូមមើលជំពូក



លូកា 19:46
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​អុលឡោះ‌តាអាឡា​អើយ ហ៊ូកុំ​ របស់​ទ្រង់​សុទ្ធ​តែ​ត្រឹម​ត្រូវ​ទាំង​ស្រុង ហើយ​ដំណាក់​របស់​ទ្រង់​ជា​កន្លែង​ដ៏‌វិសុទ្ធ អស់‌កល្ប​ត​រៀង​ទៅ។


នោះ​យើង​នឹង​នាំ​គេ​មក​កាន់​ភ្នំ​ដ៏‌វិសុទ្ធ​របស់​យើង យើង​ធ្វើ​ឲ្យ​គេ​រីក‌រាយ​នៅ​ក្នុង ដំណាក់​របស់​យើង​ដែល​ជា​កន្លែង​ទូរអា យើង​នឹង​ទទួល​គូរបាន​ដុត ព្រម​ទាំង​គូរបាន​ផ្សេងៗ​ដែល​គេ​យក​មក ជូន​នៅ​លើ​អាសនៈ​របស់​យើង។ ដ្បិត​គេ​នឹង​ហៅ​ដំណាក់​របស់​យើង​ថា​ជា កន្លែង​សម្រាប់​ជាតិ​សាសន៍​ទាំង​អស់​ទូរអា។


តើ​អ្នក​រាល់​គ្នា​ស្មាន​ថា ម៉ាស្ជិទ​ដែល​ជា​ដំណាក់​របស់​យើង​នេះ ជា​សំបុក​ចោរ​ឬ? តាម​ពិត យើង​ឃើញ​ថា ទី​នេះ​ពិត​ជា​សំបុក​ចោរ​មែន!» -នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


រីឯ​ហ៊ូកុំ​ដ៏​សំខាន់​របស់​ដំណាក់​ដែល​គេ​ត្រូវ​គោរព​នោះ គឺ​កំពូល​ភ្នំ និង​បរិវេណ​ជុំ‌វិញ ត្រូវ​ញែក​ទុក​ជា​កន្លែង​សក្ការៈ»។


ចំពោះ​អ្នក​វិញ ចូរ​វិល​មក​រក​ម្ចាស់​របស់​អ្នក ចូរ​កាន់​ចិត្ត​សុចរិត និង​យុត្តិធម៌ ចូរ​សង្ឃឹម​ទុក​ចិត្ត​លើ​ទ្រង់​រហូត​ត​ទៅ។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ក្នុង​គីតាប​មាន​ចែង​ថា “ដំណាក់​របស់​យើង​ត្រូវ​ធ្វើ​ជា​កន្លែង​សម្រាប់​ទូរអាទៅ​វិញ!”»។


នែ៎! ពួក​តួន និង​ពួក​ផារីស៊ី​ដ៏​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំ‌ខាន ព្រោះ​អ្នក​រាល់​គ្នា​បិទ​ទ្វារ មិន​ឲ្យ​មនុស្ស​ចូល​ទៅ​ក្នុង​នគរ​នៃ​អុលឡោះ អ្នក​រាល់​គ្នា​មិន​ត្រឹម​តែ​មិន​បាន​ចូល​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​រា‌រាំង​អ្នក​ដែល​ចង់​ចូល​មិន​ឲ្យ​គេ​ចូល​ទៀត​ផង។


អ៊ីសា​មាន​ប្រសាសន៍​ប្រៀន‌ប្រដៅ​គេ​ថា៖ «ក្នុង​គីតាប​មាន​ចែង​ថា ដំណាក់​របស់​យើង​ត្រូវ​ធ្វើ​ជា​ដំណាក់ សម្រាប់​ឲ្យ​ជាតិ​សាសន៍​ទាំង‌ឡាយ​ទូរអា តែ​អ្នក​រាល់​គ្នា​យក​ធ្វើ​ជា​សំបុក​ចោរទៅ​វិញ»។