ខ្ញុំនៅវិលវល់ប្រៀបបាននឹងចៀមវង្វេង សូមមករកខ្ញុំ ដែលជាអ្នកបម្រើរបស់ទ្រង់ផង! ដ្បិតខ្ញុំមិនភ្លេចបទបញ្ជា របស់ទ្រង់ឡើយ!
លូកា 15:6 - អាល់គីតាប ត្រឡប់មកផ្ទះវិញ ហៅមិត្ដភក្ដិ និងអ្នកជិតខាងប្រាប់ថា “សូមជួយអរសប្បាយជាមួយខ្ញុំផង ដ្បិតចៀមរបស់ខ្ញុំដែលបាត់ទៅនោះ ឥឡូវនេះ ខ្ញុំរកឃើញវិញហើយ”។ ព្រះគម្ពីរខ្មែរសាកល ហើយមកផ្ទះវិញ ក៏ហៅមិត្តភក្ដិ និងអ្នកជិតខាងមក ប្រាប់ពួកគេថា: ‘សូមអបអរជាមួយខ្ញុំ ដ្បិតខ្ញុំបានរកចៀមរបស់ខ្ញុំដែលបាត់នោះឃើញហើយ’។ Khmer Christian Bible កាលបានមកដល់ផ្ទះ គាត់ក៏ហៅមិត្តភក្តិ និងអ្នកជិតខាងមកជុំគ្នាដោយប្រាប់ពួកគេថា សូមអរសប្បាយជាមួយខ្ញុំផង ដ្បិតខ្ញុំបានរកឃើញចៀមរបស់ខ្ញុំដែលវង្វេងនោះវិញហើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះពេលមកដល់ផ្ទះវិញ អ្នកនោះហៅមិត្តសម្លាញ់ និងពួកអ្នកជិតខាងរបស់ខ្លួនមក ប្រាប់ថា "ចូរអរសប្បាយជាមួយខ្ញុំ ដ្បិតចៀមខ្ញុំដែលបាត់ នោះខ្ញុំបានរកឃើញវិញហើយ"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រឡប់មកផ្ទះវិញ ហៅមិត្តភក្ដិ និងអ្នកជិតខាងប្រាប់ថា “សូមជួយអរសប្បាយជាមួយខ្ញុំផង ដ្បិតចៀមរបស់ខ្ញុំដែលបាត់ទៅនោះ ឥឡូវនេះ ខ្ញុំរកឃើញវិញហើយ”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះមកដល់ផ្ទះវិញ អ្នកនោះនឹងហៅពួកសំឡាញ់ នឹងពួកអ្នកជិតខាងមក ប្រាប់ថា សូមអរសប្បាយជាមួយនឹងខ្ញុំ ដ្បិតចៀមខ្ញុំដែលបាត់ នោះឃើញវិញហើយ |
ខ្ញុំនៅវិលវល់ប្រៀបបាននឹងចៀមវង្វេង សូមមករកខ្ញុំ ដែលជាអ្នកបម្រើរបស់ទ្រង់ផង! ដ្បិតខ្ញុំមិនភ្លេចបទបញ្ជា របស់ទ្រង់ឡើយ!
អ្នកជិតខាង និងញាតិសន្ដាននាំគ្នាអបអរសាទរជាមួយនាង ព្រោះគេបានឮដំណឹងថា អុលឡោះជាអម្ចាស់សំដែងចិត្តមេត្ដាករុណាចំពោះនាងយ៉ាងច្រើនអនេក។
ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា ម៉ាឡាអ៊ីកាត់របស់អុលឡោះនឹងមានអំណរសប្បាយជាខ្លាំង ដោយមានមនុស្សបាបតែម្នាក់កែប្រែចិត្ដគំនិត»។
ដ្បិតកូនខ្ញុំនេះបានស្លាប់ទៅហើយ តែឥឡូវរស់ឡើងវិញ វាវង្វេងបាត់ តែឥឡូវនេះ ខ្ញុំរកឃើញវិញហើយ”។ គេនាំគ្នាជប់លៀងយ៉ាងសប្បាយ។
ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា អុលឡោះនៅសូរ៉កាមានអំណរសប្បាយ ដោយមានមនុស្សបាបតែម្នាក់កែប្រែចិត្ដគំនិត ខ្លាំងជាងអុលឡោះសប្បាយនឹងមនុស្សសុចរិតកៅសិបប្រាំបួននាក់ ដែលមិនត្រូវការកែប្រែចិត្ដគំនិត»។
បើអ្នករាល់គ្នាប្រព្រឹត្ដតាមសេចក្ដីដែលខ្ញុំបានបង្គាប់មក អ្នករាល់គ្នាពិតជាមិត្ដសម្លាញ់របស់ខ្ញុំមែន។
នៅក្នុងពិធីមង្គលការ កូនក្រមុំរៀបការនឹងអ្នកណា អ្នកនោះហើយជាស្វាមី។ រីឯមិត្ដសម្លាញ់របស់ស្វាមី គេឈរស្ដាប់នៅក្បែរគាត់ និងមានចិត្ដត្រេកអរក្រៃលែងដោយបានឮសំឡេងរបស់គាត់។ ខ្ញុំក៏ពោរពេញដោយអំណរដូច្នោះដែរ។
ពេលគាត់ទៅដល់ ហើយឃើញក្តីមេត្តារបស់អុលឡោះដូច្នេះ គាត់ត្រេកអរសប្បាយ។ គាត់ទូន្មានគេទាំងអស់គ្នាឲ្យប្ដេជ្ញាចិត្ដនៅស្មោះត្រង់នឹងអ៊ីសាជាអម្ចាស់ជានិច្ច។
ក្រុមជំអះបានជួយឧបត្ថម្ភពួកអ្នក ក្នុងការធ្វើដំណើរ។ លោកនាំគ្នាឆ្លងកាត់ស្រុកភេនីស ស្រុកសាម៉ារីទាំងរៀបរាប់ប្រាប់ពួកបងប្អូនយ៉ាងក្បោះក្បាយថា សាសន៍ដទៃបានបែរចិត្ដមករកអុលឡោះ។ ដំណឹងនេះធ្វើឲ្យបងប្អូនគ្រប់ៗគ្នាមានអំណរសប្បាយយ៉ាងខ្លាំង។
គឺគ្រប់ពេល ខ្ញុំទូរអាអង្វរអុលឡោះសម្រាប់បងប្អូនទាំងអស់គ្នា ខ្ញុំទូរអាអង្វរដោយចិត្ដរីករាយជាដរាប
ទោះបីខ្ញុំត្រូវបង្ហូរឈាម ទុកជាជំនូនបន្ថែមពីលើគូរបាន និងពីលើជំនូននៃជំនឿរបស់បងប្អូន ខ្ញុំមានអំណរសប្បាយពីការនេះ ហើយខ្ញុំក៏សប្បាយចិត្ដរួមជាមួយបងប្អូនទាំងអស់គ្នាដែរ។
បងប្អូនជាទីស្រឡាញ់អើយ ខ្ញុំចង់ជួបបងប្អូនខ្លាំងណាស់ បងប្អូនជាអំណរសប្បាយ និងជាកិត្ដិយសរបស់ខ្ញុំ! បងប្អូនជាទីស្រឡាញ់អើយ ចូរស្ថិតនៅឲ្យបានខ្ជាប់ខ្ជួន រួមជាមួយអ៊ីសាជាអម្ចាស់ដូច្នេះតរៀងទៅ!
បងប្អូនហ្នឹងហើយ ដែលធ្វើឲ្យយើងមានសង្ឃឹម មានអំណរសប្បាយ និងមានកិត្ដិយស នាំឲ្យយើងបានខ្ពស់មុខនៅចំពោះមុខអ៊ីសាជាអម្ចាស់នៅពេលគាត់មក។ ក្រៅពីបងប្អូន គ្មានអ្នកឯណាទៀតឡើយ!។
ពីដើមបងប្អូនមិនមែនជាប្រជារាស្ដ្ររបស់អុលឡោះទេ តែឥឡូវនេះបងប្អូនជាប្រជារាស្ដ្ររបស់ទ្រង់ហើយ ពីដើម បងប្អូនពុំបានទទួលចិត្តមេត្ដាករុណាទេ តែឥឡូវនេះបងប្អូនបានទទួលចិត្តមេត្ដាករុណាហើយ។
ដ្បិតបងប្អូនប្រៀបដូចជាចៀមដែលវង្វេង តែឥឡូវនេះ បងប្អូនបានវិលត្រឡប់មករក គង្វាល និងអ្នកថែរក្សាព្រលឹង របស់បងប្អូនវិញហើយ។