លូកា 14:1 - អាល់គីតាប មានថ្ងៃមួយជាថ្ងៃជំអាត់ អ៊ីសាទៅពិសាអាហារនៅផ្ទះរបស់មេដឹកនាំខាងគណៈផារីស៊ម្នាក់ អស់អ្នកដែលនៅផ្ទះនោះតាមឃ្លាំមើលអ៊ីសា។ ព្រះគម្ពីរខ្មែរសាកល នៅថ្ងៃសប្ប័ទមួយ មានកើតឡើងដូច្នេះ: នៅពេលព្រះយេស៊ូវយាងចូលទៅសោយអាហារក្នុងផ្ទះរបស់មេគ្រប់គ្រងម្នាក់ខាងផារិស៊ី ពួកគេក៏តាមឃ្លាំមើលព្រះអង្គ។ Khmer Christian Bible នៅថ្ងៃសប្ប័ទមួយ កាលព្រះអង្គយាងទៅបរិភោគអាហារនៅផ្ទះរបស់អ្នកដឹកនាំខាងគណៈផារិស៊ីម្នាក់ ពួកគេតាមឃ្លាំមើលព្រះអង្គយ៉ាងដិតដល់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានថ្ងៃមួយ ជាថ្ងៃសប្ប័ទ ព្រះយេស៊ូវយាងចូលទៅសោយព្រះស្ងោយ នៅផ្ទះមេដឹកនាំរបស់ពួកផារិស៊ីម្នាក់ ហើយពួកគេតាមឃ្លាំមើលព្រះអង្គយ៉ាងដិតដល់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានថ្ងៃមួយជាថ្ងៃសប្ប័ទ* ព្រះយេស៊ូយាងទៅសោយព្រះស្ងោយនៅផ្ទះរបស់មេដឹកនាំខាងគណៈផារីស៊ី*ម្នាក់ អស់អ្នកដែលនៅផ្ទះនោះតាមឃ្លាំមើលព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានកាល១ថ្ងៃ ជាថ្ងៃឈប់សំរាក ព្រះយេស៊ូវយាងចូលទៅសោយព្រះស្ងោយ ក្នុងផ្ទះនាម៉ឺនម្នាក់ ដែលជាពួកផារិស៊ី ពួកនោះក៏រិះគន់មើលទ្រង់ |
អស់អ្នកដែលមកសួរសុខទុក្ខខ្ញុំ គេមានគំនិតមិនល្អទេ គេមកប្រមូលដំណឹងអាក្រក់ រួចចេញទៅវិញ ទាំងនិយាយបរិហារពីខ្ញុំ។
អ្នករាល់គ្នាចង់ឲ្យតែអ្នកនោះ បាត់បង់យសស័ក្ដិ អ្នករាល់គ្នាចូលចិត្តកុហក មាត់អ្នករាល់គ្នាឲ្យពរ តែចិត្តអ្នករាល់គ្នាបែរជាដាក់បណ្ដាសាវិញ។ - សម្រាក
ចិត្តរបស់គេមិនដូចសំដីរបស់គេទេ គេពោលថា “សូមអញ្ជើញពិសាចុះ” ប៉ុន្តែ តាមពិត គេមិនស្មោះត្រង់ជាមួយអ្នកឡើយ។
រីឯមនុស្សវិញ គេមានតម្លៃលើសចៀមឆ្ងាយណាស់! ដូច្នេះ យើងមានសិទ្ធិធ្វើអំពើល្អនៅថ្ងៃជំអាត់ បាន»។
ពួកគេតាមមើលអ៊ីសា ក្រែងលោគាត់ប្រោសបុរសនេះឲ្យជា នៅថ្ងៃជំអាត់ក្នុងគោលបំណងចោទប្រកាន់គាត់។
កាលអ៊ីសាកំពុងតែមានប្រសាសន៍មានបុរសម្នាក់ខាងគណៈផារីស៊ បានសូមអញ្ជើញអ៊ីសាទៅពិសាអាហារនៅផ្ទះគាត់។ អ៊ីសាក៏ចូលទៅរួមតុជាមួយគាត់។
ពួកខាងគណៈផារីស៊សួរអ៊ីសាថា អុលឡោះនឹងមកគ្រងរាជ្យនៅពេលណា។ អ៊ីសាឆ្លើយទៅគេថា៖ «នគរអុលឡោះមិនមែនមក តាមបែបដែលមនុស្សអាចឃើញនឹងភ្នែកបានឡើយ។
ពួកគេនាំគ្នាឃ្លាំមើលអ៊ីសា ហើយចាត់មនុស្សឲ្យទៅតាមដានយកការណ៍ពីអ៊ីសា។ អ្នកទាំងនោះតាំងខ្លួនជាមនុស្សប្រកាន់ឫកពាត្រឹមត្រូវ ចាំចាប់កំហុសអ៊ីសា នៅពេលអ៊ីសាមានប្រសាសន៍ ដើម្បីចាប់បញ្ជូនអ៊ីសាទៅអាជ្ញាធរ និងទៅក្នុងអំណាចរបស់លោកទេសាភិបាល។
ពួកតួន និងពួកខាងគណៈផារីស៊តាមមើលអ៊ីសា ក្រែងលោគាត់ប្រោសអ្នកជំងឺនៅថ្ងៃជំអាត់ ព្រោះគេចង់រកលេសចោទប្រកាន់អ៊ីសា។
ប៉ុន្ដែ មានបុរសម្នាក់ខាងគណៈផារីស៊ីឈ្មោះកាម៉ាលាល ជាអ្នកប្រាជ្ញខាងហ៊ូកុំ ដែលប្រជាជនគោរពគ្រប់ៗគ្នា ក្រោកឈរឡើងនៅមុខក្រុមប្រឹក្សាជាន់ខ្ពស់ សុំឲ្យគេនាំក្រុមសាវ័កចេញពីទីនោះមួយស្របក់