Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 11:37 - អាល់គីតាប

37 កាល​អ៊ីសា​កំពុង​តែ​មាន​ប្រសាសន៍​មាន​បុរស​ម្នាក់​ខាង​គណៈ‌ផារីស៊ បាន​សូម​អញ្ជើញ​អ៊ីសា​ទៅ​ពិសា​អាហារ​នៅ​ផ្ទះ​គាត់។ អ៊ីសា​ក៏​ចូល​ទៅ​រួម​តុ​ជា​មួយ​គាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

37 ខណៈដែល​ព្រះយេស៊ូវ​មានបន្ទូល មាន​ពួកផារិស៊ី​ម្នាក់​អញ្ជើញ​ព្រះអង្គ​ទៅ​សោយ​ជាមួយ​គាត់ ព្រះអង្គ​ក៏​យាង​ចូលទៅ ហើយ​គង់ចុះនៅតុអាហារ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

37 ពេល​ព្រះអង្គ​កំពុង​មាន​បន្ទូល​ មាន​អ្នក​ខាង​គណៈ​ផារិស៊ី​ម្នាក់​បាន​ទូល​សូម​ឲ្យ​ព្រះអង្គ​បរិភោគ​អាហារ​ជាមួយ​គាត់​ ព្រះអង្គ​ក៏​ចូល​ទៅ​អង្គុយ​នៅ​តុ​អាហារ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

37 កាល​ព្រះ‌អង្គ​កំពុង​តែ​មាន​ព្រះ‌បន្ទូល មាន​ម្នាក់​ក្នុង​ពួក​ផារិស៊ី ទូល​សូម​ព្រះ‌អង្គ​យាង​ទៅ​សោយ​អាហារ​ជា​មួយ​គាត់ ព្រះ‌អង្គ​ក៏​យាង​ចូល​ទៅ​គង់​នៅ​តុ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

37 កាល​ព្រះ‌យេស៊ូ​កំពុង​តែ​មាន​ព្រះ‌បន្ទូល មាន​បុរស​ម្នាក់​ខាង​គណៈ‌ផារីស៊ី*​បាន​សូម​យាង​ព្រះអង្គ​ទៅ​សោយ​ព្រះ‌ស្ងោយ​នៅ​ផ្ទះ​គាត់។ ព្រះអង្គ​ក៏​យាង​ចូល​ទៅ​រួម​តុ​ជា​មួយ​គាត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

37 កាល​ទ្រង់​កំពុង​តែ​មាន​បន្ទូល​នៅ​ឡើយ នោះ​មាន​ពួក​ផារិស៊ី​ម្នាក់ ទូល​សូម​ទ្រង់​ឲ្យ​យាង​ទៅ​សោយ​ជា​មួយ ទ្រង់​ក៏​យាង​ចូល​ទៅ​គង់​នៅ​តុ

សូមមើលជំពូក ចម្លង




លូកា 11:37
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រសិន​បើ​រូប​កាយ​របស់​អ្នក​ទាំង​មូល​មាន​ពន្លឺ ឥត​ងងឹត​ត្រង់​ណា​ទេ​នោះ រូប​កាយ​របស់​អ្នក​ទាំង​មូល​នឹង​ភ្លឺ​ចិញ្ចែង‌ចិញ្ចាច ដូច​ចង្កៀង​បំភ្លឺ​អ្នក​ដែរ»។


អ្នក​ខាង​គណៈ‌ផារីស៊ី​នោះ​ងឿង‌ឆ្ងល់​ក្រៃ‌លែង ព្រោះ​ឃើញ​អ៊ីសា​មិន​លាង​ដៃ​មុន​ពេល​ពិសា។


មាន​ថ្ងៃ​មួយ​ជា​ថ្ងៃ​ជំអាត់ អ៊ីសា​ទៅ​ពិសា​អាហារ​នៅ​ផ្ទះ​របស់​មេ​ដឹក​នាំ​ខាង​គណៈ‌ផារីស៊​ម្នាក់ អស់​អ្នក​ដែល​នៅ​ផ្ទះ​នោះ​តាម​ឃ្លាំ​មើល​អ៊ីសា។


មាន​បុរស​ម្នាក់​ខាង​គណៈ‌ផារីស៊ បាន​អញ្ជើញ​អ៊ីសា​ទៅ​ពិសា​អាហារ អ៊ីសា​ក៏​ទៅ​ផ្ទះ​បុរស​នោះ ហើយ​នៅ​រួម​តុ​ជា​មួយ​គាត់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម