លូកា 13:31 - អាល់គីតាប នៅពេលនោះ មានពួកខាងគណៈផារីស៊ខ្លះមកជម្រាបអ៊ីសាថា៖ «សូមអ្នកអញ្ជើញទៅកន្លែងផ្សេងទៅ ព្រោះស្ដេចហេរ៉ូដចង់សម្លាប់អ្នក»។ ព្រះគម្ពីរខ្មែរសាកល នៅពេលដដែលនោះ មានពួកផារិស៊ីខ្លះបានចូលមកជិត ទូលព្រះយេស៊ូវថា៖ “សូមលោកចាកចេញពីទីនេះទៅ ដ្បិតហេរ៉ូឌចង់សម្លាប់លោក!”។ Khmer Christian Bible នៅពេលជាមួយគ្នានោះ អ្នកខាងគណៈផារិស៊ីខ្លះបានចូលមកជិត ទូលព្រះអង្គថា៖ «សូមលោកចាកចេញពីទីនេះទៅ ដ្បិតស្ដេចហេរ៉ូឌចង់សម្លាប់លោក»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅថ្ងៃនោះឯង មានពួកផារិស៊ីខ្លះមកទូលទ្រង់ថា៖ «ចូរថយចេញពីនេះទៅ ដ្បិតព្រះបាទហេរ៉ូឌចង់សម្លាប់លោក»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅពេលនោះ មានពួកខាងគណៈផារីស៊ី*ខ្លះមកទូលព្រះយេស៊ូថា៖ «សូមលោកអញ្ជើញទៅកន្លែងផ្សេងទៅ ព្រោះស្ដេចហេរ៉ូដចង់សម្លាប់លោក»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅថ្ងៃនោះឯង មានពួកផារិស៊ីខ្លះមកទូលទ្រង់ថា ចូរថយចេញពីនេះទៅ ដ្បិតស្តេចហេរ៉ូឌរកចង់សំឡាប់លោក |
ស្តេចហេរ៉ូដបានចាប់យ៉ះយ៉ាដាក់ច្រវាក់យកទៅឃុំឃាំង ដោយស្តេចជឿតាមពាក្យនាងហេរ៉ូឌាស ដែលត្រូវជាប្រពន្ធរបស់ស្ដេចភីលីពជាប្អូន
នៅថ្ងៃបុណ្យខួបចំរើនអាយុរបស់ស្តេចហេរ៉ូដ កូនរបស់នាងហេរ៉ូឌាសចូលមករាំនៅមុខភ្ញៀវ ធ្វើឲ្យស្ដេចពេញចិត្ដយ៉ាងខ្លាំង
កាលលោកពីឡាតដឹងថា អ៊ីសាជាអ្នកស្រុកនៅក្រោមអំណាចរបស់ស្តេចហេរ៉ូដ លោកក៏បញ្ជូនអ៊ីសាទៅស្តេចហេរ៉ូដ ដែលស្នាក់នៅក្រុងយេរូសាឡឹមពេលនោះដែរ។
នៅឆ្នាំទីដប់ប្រាំ នៃរជ្ជកាលស្តេចអធិរាជរ៉ូម៉ាំង ឈ្មោះទីប៊ើរ លោកប៉ុនទាស-ពីឡាតធ្វើជាទេសាភិបាលនៅស្រុកយូដា ស្តេចហេរ៉ូដជាអ្នកគ្រប់គ្រងស្រុកកាលីឡេ ស្តេចភីលីពជាប្អូនរបស់ស្តេចហេរ៉ូដ ជាអ្នកគ្រប់គ្រងតំបន់អ៊ីទូរេ និងតំបន់ត្រាខូនីត ស្តេចលីសានាសជាអ្នកគ្រប់គ្រងស្រុកអាប៊ីឡែន
កាលស្តេចហេរ៉ូដ ជ្រាបហេតុការណ៍ទាំងនោះហើយ ស្តេចមិនដឹងជាត្រូវគិតយ៉ាងណា ដ្បិតមានអ្នកខ្លះនិយាយថា “យ៉ះយ៉ាជាអ្នកធ្វើពិធីជ្រមុជទឹកបានរស់ឡើងវិញហើយ”។