លូកា 13:14 - អាល់គីតាប ប៉ុន្តែ អ្នកទទួលខុសត្រូវលើសាលាប្រជុំទាស់ចិត្ដណាស់ ដោយឃើញអ៊ីសាប្រោសអ្នកជំងឺឲ្យបានជានៅថ្ងៃជំអាត់ដូច្នេះ។ គាត់ក៏និយាយទៅកាន់បណ្ដាជនថា៖ «យើងមានសិទ្ធិធ្វើការបានចំនួនប្រាំមួយថ្ងៃ។ ដូច្នេះ ចូរអ្នករាល់គ្នាមករកព្យាបាលខ្លួនក្នុងថ្ងៃទាំងនោះចុះ កុំមកថ្ងៃជំអាត់ឡើយ!»។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែអ្នកគ្រប់គ្រងសាលាប្រជុំទើសចិត្ត ពីព្រោះព្រះយេស៊ូវទ្រង់ប្រោសគេឲ្យជានៅថ្ងៃសប្ប័ទ ក៏និយាយនឹងហ្វូងមនុស្សថា៖ “មានប្រាំមួយថ្ងៃដែលត្រូវធ្វើការ ដូច្នេះចូរមកទទួលការព្យាបាលឲ្យជានៅក្នុងថ្ងៃទាំងនោះចុះ! កុំមកក្នុងថ្ងៃសប្ប័ទឡើយ”។ Khmer Christian Bible ប៉ុន្ដែព្រោះតែព្រះយេស៊ូបានប្រោសគាត់ឲ្យជានៅថ្ងៃសប្ប័ទ ប្រធានសាលាប្រជុំបាននិយាយទៅបណ្ដាជនទាំងមិនសប្បាយថា៖ «មានប្រាំមួយថ្ងៃដែលត្រូវធ្វើការ ដូច្នេះចូរមកនៅថ្ងៃទាំងនោះចុះដើម្បីឲ្យគេប្រោសឲ្យជា កុំមកនៅថ្ងៃសប្ប័ទឡើយ» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ មេសាលាប្រជុំនឹកទាស់ក្នុងចិត្តណាស់ ដោយព្រោះព្រះយេស៊ូវបានប្រោសឲ្យជានៅថ្ងៃសប្ប័ទ ក៏និយាយទៅមនុស្សទាំងនោះថា៖ «មានតែប្រាំមួយថ្ងៃទេ ដែលគួរធ្វើការបាន ដូច្នេះ ចូរមកក្នុងរវាងថ្ងៃទាំងនោះចុះ ដើម្បីឲ្យបានជា កុំឲ្យមកក្នុងថ្ងៃសប្ប័ទឡើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ អ្នកទទួលខុសត្រូវលើសាលាប្រជុំទាស់ចិត្តណាស់ ដោយឃើញព្រះយេស៊ូប្រោសអ្នកជំងឺឲ្យបានជានៅថ្ងៃសប្ប័ទដូច្នេះ។ គាត់ក៏និយាយទៅកាន់បណ្ដាជនថា៖ «យើងមានសិទ្ធិធ្វើការបានចំនួនប្រាំមួយថ្ងៃ។ ដូច្នេះ ចូរអ្នករាល់គ្នាមករកព្យាបាលខ្លួនក្នុងថ្ងៃទាំងនោះចុះ កុំមកថ្ងៃសប្ប័ទឡើយ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯមេសាលាប្រជុំគាត់នឹកគ្នាន់ក្នុងចិត្តណាស់ ដោយព្រោះព្រះយេស៊ូវបានប្រោសឲ្យជា នៅថ្ងៃឈប់សំរាក ក៏និយាយទៅមនុស្សទាំងនោះថា មានតែ៦ថ្ងៃទេ ដែលគួរធ្វើការបាន ដូច្នេះ ចូរមកក្នុងរវាងថ្ងៃទាំងនោះវិញ ដើម្បីឲ្យបានជាចុះ កុំឲ្យមកក្នុងថ្ងៃឈប់សំរាកឡើយ |
ក្នុងរយៈពេលប្រាំមួយថ្ងៃ អ្នកអាចធ្វើការងាររបស់អ្នកបាន ប៉ុន្តែ នៅថ្ងៃទីប្រាំពីរ អ្នកត្រូវគោរពថ្ងៃឈប់សម្រាកដើម្បីឲ្យគោ និងលារបស់អ្នកបានសម្រាក ហើយឲ្យខ្ញុំបម្រើ និងជនបរទេសបានសម្រាកដែរ។
យើងក៏តាំងឲ្យមានថ្ងៃឈប់សម្រាកទុកជាទីសំគាល់សម្រាប់យើង និងពួកគេ ដើម្បីឲ្យពួកគេ ទទួលស្គាល់ថា យើងជាអុលឡោះតាអាឡាដែលប្រោសពួកគេឲ្យបានវិសុទ្ធ។
អ្នករាល់គ្នាយកស្មា និងយកខ្លួនទៅបុកចៀមដែលខ្សោយ ហើយយកស្នែងវ័ធដេញពួកគេចេញទៅបាត់អស់។
អ្នករាល់គ្នាធ្វើការប្រាំមួយថ្ងៃ ប៉ុន្តែ ថ្ងៃទីប្រាំពីរជាថ្ងៃឈប់សម្រាកជាថ្ងៃសម្រាក ដែលអ្នករាល់គ្នាត្រូវជួបជុំគ្នាថ្វាយបង្គំអុលឡោះតាអាឡា។ គ្រប់ទីកន្លែងដែលអ្នករាល់គ្នារស់នៅ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនៅថ្ងៃនោះឡើយ ព្រោះជាថ្ងៃឈប់សម្រាក់របស់អុលឡោះតាអាឡា។
ពួកខាងគណៈផារីស៊ីឃើញដូច្នោះជម្រាបអ៊ីសាថា៖ «សូមលោកមើលចុះ ពួកសិស្សរបស់លោកនាំគ្នាធ្វើការ ដែលបញ្ញត្ដិហាមមិនឲ្យធ្វើនៅថ្ងៃជំអាត់!»។
ពេលនោះ មានអ្នកទទួលខុសត្រូវលើសាលាប្រជុំម្នាក់ឈ្មោះយ៉ៃរូស មកដល់។ កាលគាត់ឃើញអ៊ីសា គាត់ក្រាបទៀបដល់ជើងអ៊ីសា
ពួកគេក្ដៅក្រហាយយ៉ាងខ្លាំង ហើយពិគ្រោះគ្នា គិតធ្វើយ៉ាងណាដើម្បីប្រឆាំងនឹងអ៊ីសា។
ពួកតួន និងពួកខាងគណៈផារីស៊តាមមើលអ៊ីសា ក្រែងលោគាត់ប្រោសអ្នកជំងឺនៅថ្ងៃជំអាត់ ព្រោះគេចង់រកលេសចោទប្រកាន់អ៊ីសា។
មានអ្នកទទួលខុសត្រូវលើសាលាប្រជុំម្នាក់ ឈ្មោះយ៉ៃរូសចូលមកជិតអ៊ីសាក្រាបដល់ជើងអ៊ីសា អង្វរសុំអ៊ីសាទៅផ្ទះគាត់
បន្ទាប់ពីបានអានគីតាបហ៊ូកុំ និងគីតាបណាពីរួចហើយ ពួកអ្នកទទួលខុសត្រូវលើសាលាប្រជុំ សុំឲ្យគេជម្រាបពួកអ្នកប៉ូលថា៖ «បងប្អូនអើយ! បើបងប្អូនមានពាក្យអ្វីលើកទឹកចិត្ដប្រជាជន សូមមានប្រសាសន៍មកចុះ»។
ពេលនោះ ពួកគេនាំគ្នាចាប់លោកសូស្ដែន ដែលជាអ្នកទទួលខុសត្រូវលើសាលាប្រជុំ មកវាយនៅមុខសាលាកាត់ក្ដី តែលោកកាលីយ៉ូមិនអើពើទេ។
រីឯលោកគ្រីសប៉ុស ដែលជាអ្នកទទួលខុសត្រូវលើសាលាប្រជុំ និងក្រុមគ្រួសាររបស់គាត់វិញ ក៏ជឿលើអ៊ីសាជាអម្ចាស់ដែរ។ មានអ្នកក្រុងកូរិនថូសជាច្រើនទៀត បានស្ដាប់លោកប៉ូលហើយជឿ ព្រមទាំងទទួលពិធីជ្រមុជទឹកផង។
ខ្ញុំហ៊ានធ្វើជាសាក្សីថា ពួកគេមានចិត្ដខ្នះខ្នែងបម្រើអុលឡោះខ្លាំងណាស់ តែគេបម្រើទាំងល្ងិតល្ងង់។