អេលីយ៉ាសាក់វិលត្រឡប់ទៅគីលកាល់វិញ ហើយពេលនោះ មានកើតទុរ្ភិក្សនៅក្នុងស្រុក។ ក្រុមណាពីអង្គុយនៅមុខអេលីយ៉ាសាក់ គាត់មានប្រសាសន៍ប្រាប់អ្នកបម្រើថា៖ «ចូរដាំបបរមួយថ្លាងទទួលក្រុមណាពី»។
លូកា 10:39 - អាល់គីតាប នាងមានប្អូនស្រីម្នាក់ឈ្មោះម៉ារី អង្គុយនៅទៀបជើងអ៊ីសាជាអម្ចាស ស្ដាប់គាត់បង្រៀន។ ព្រះគម្ពីរខ្មែរសាកល ម៉ាថាមានប្អូនស្រីម្នាក់ឈ្មោះម៉ារា នាងអង្គុយទៀបព្រះបាទាព្រះអម្ចាស់ ស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គ។ Khmer Christian Bible នាងមានប្អូនស្រីម្នាក់ទៀតដែរ ឈ្មោះម៉ារាដែលកំពុងស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គដោយអង្គុយនៅទៀបបាទាព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងមានប្អូនស្រីម្នាក់ឈ្មោះម៉ារា នាងអង្គុយស្តាប់ព្រះបន្ទូល នៅទៀបព្រះបាទព្រះអម្ចាស់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងមានប្អូនស្រីម្នាក់ឈ្មោះម៉ារី អង្គុយនៅទៀបព្រះបាទាព្រះអម្ចាស់* ស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នាងមានប្អូនស្រី១ឈ្មោះម៉ារា នាងនោះបានអង្គុយស្តាប់ព្រះបន្ទូល នៅទៀបព្រះបាទព្រះអម្ចាស់ |
អេលីយ៉ាសាក់វិលត្រឡប់ទៅគីលកាល់វិញ ហើយពេលនោះ មានកើតទុរ្ភិក្សនៅក្នុងស្រុក។ ក្រុមណាពីអង្គុយនៅមុខអេលីយ៉ាសាក់ គាត់មានប្រសាសន៍ប្រាប់អ្នកបម្រើថា៖ «ចូរដាំបបរមួយថ្លាងទទួលក្រុមណាពី»។
អ្នកណាស្ដាប់ខ្ញុំ ហើយឈរយាមមាត់ទ្វារខ្ញុំជារៀងរាល់ថ្ងៃ អ្នកនោះពិតជាមានសុភមង្គល។
ប៉ុន្តែ មានកិច្ចការតែមួយគត់ដែលចាំបាច់ ម៉ារីបានជ្រើសយកចំណែកដ៏ល្អវិសេសនោះហើយ មិនត្រូវយកចេញពីនាងទេ»។
បីថ្ងៃក្រោយមក ឪពុកម្តាយឃើញអ៊ីសាក្នុងម៉ាស្ជិទ អ៊ីសានៅកណ្ដាលចំណោមតួន កំពុងតែស្ដាប់គេនិយាយ ព្រមទាំងសួរសំណួរផ្សេងៗដល់គេផង។
មនុស្សម្នានាំគ្នាចេញទៅមើលហេតុការណ៍នោះ។ គេចូលមករកអ៊ីសាឃើញបុរសដែលអ៊ីព្លេសចូលពីមុន អង្គុយនៅទៀបជើងអ៊ីសា គាត់ស្លៀកពាក់ដឹងស្មារតីដូចធម្មតា គេក៏ស្ញែងខ្លាចអ៊ីសា។
នៅភូមិបេតថានី មានបុរសម្នាក់ឈ្មោះ ឡាសារ គាត់មានជំងឺ។ នាងម៉ាថា និងនាងម៉ារីជាបងស្រីរបស់គាត់ ក៏រស់នៅក្នុងភូមិនោះដែរ។
មានជនជាតិយូដាជាច្រើននាំគ្នាមកជួយរំលែកទុក្ខនាងម៉ាថា និងនាងម៉ារីក្នុងពេលប្អូនស្លាប់។
នាងម៉ារីយកប្រេងក្រអូបកន្លះលីត្រ គឺប្រេងទេព្វិរូសុទ្ធដ៏មានតម្លៃលើសលប់ មកចាក់លាបជើងអ៊ីសា រួចយកសក់នាងជូតក្លិនប្រេងក្រអូបសាយពេញផ្ទះ។
«ខ្ញុំជាជនជាតិយូដាកើតនៅក្រុងតើសុស ក្នុងស្រុកគីលីគា។ ប៉ុន្ដែ ខ្ញុំបានមករស់នៅក្រុងយេរូសាឡឹមនេះតាំងពីកុមារ ហើយខ្ញុំបានទទួលការអប់រំ តាមហ៊ូកុំនៃបុព្វបុរសរបស់យើងយ៉ាងតឹងរ៉ឹងពីសំណាក់លោកកាម៉ាលាល។ ខ្ញុំបានខ្នះខ្នែងបម្រើអុលឡោះ ដូចបងប្អូនទាំងអស់គ្នានៅថ្ងៃនេះដែរ។
អុលឡោះតាអាឡាស្រឡាញ់ប្រជារាស្ត្ររបស់ទ្រង់ ទ្រង់រក្សាប្រជាជនបរិសុទ្ធរបស់ទ្រង់ ពួកគេក្រាបដល់ដី ដើម្បីទទួលបន្ទូលរបស់ទ្រង់។