ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លូកា 1:14 - អាល់គីតាប

កូន​នោះ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​ចិត្ដ​សប្បាយ​រីក‌រាយ ហើយ​មនុស្ស​ជា​ច្រើន​អបអរ‌សាទរ​នឹង​កំណើត​កុមារ​នោះ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

កូននោះ​នឹង​បានជា​អំណរ និង​សេចក្ដីរីករាយ​ដល់​អ្នក ហើយ​មនុស្ស​ជាច្រើន​ក៏​នឹង​អរសប្បាយ​ដោយសារតែ​កំណើត​របស់​កូននោះ​ដែរ

សូមមើលជំពូក

Khmer Christian Bible

កូន​នោះ​នឹង​ក្លាយជា​អំណរ​ និង​ជា​សេចក្ដី​រីករាយ​ដល់​អ្នក​ ឯ​មនុស្ស​ជាច្រើន​នឹង​ត្រេកអរ​ចំពោះ​កំណើត​របស់​កូន​នោះ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​នឹង​មាន​ចិត្ត​រីក‌រាយ និង​អំណរ ហើយ​មនុស្ស​ជា​ច្រើន​នឹង​អបអរ‌សាទរ​កំណើត​របស់​កូន​នោះ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កូន​នោះ​នឹង​ធ្វើ​ឲ្យ​លោក​មាន​ចិត្ត​សប្បាយ​រីក‌រាយ ហើយ​មនុស្ស​ជា​ច្រើន​អបអរ‌សាទរ​នឹង​កំណើត​កុមារ​នោះ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លោក​នឹង​មាន​សេចក្ដី​រីក‌រាយ នឹង​សេចក្ដី​អំណរ ហើយ​មនុស្ស​ជា​ច្រើន​នឹង​អរ​សាទរ ក្នុង​កាល​ដែល​វា​កើត​មក​នោះ

សូមមើលជំពូក



លូកា 1:14
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ សារ៉ា​ពោល​ថា៖ «អុលឡោះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ម្នា​អស់​សំណើច​ពី​ខ្ញុំ គឺ​អ្នក​ណា​ដឹង​រឿង​ខ្ញុំ គេ​មុខ​ជា​សើច​មិន​ខាន»។


កូន​មាន​ប្រាជ្ញា​ធ្វើ​ឲ្យ​ឪពុក​សប្បាយ​ចិត្ត រីឯ​កូន​ល្ងី‌ល្ងើ​តែងតែ​មើល‌ងាយ​ម្ដាយ។


កូន​អើយ បើ​កូន​មាន​ប្រាជ្ញា ឪពុក​សប្បាយ​ចិត្ត​ណាស់។


ឪពុក​របស់​មនុស្ស​សុចរិត​តែងតែ​មាន​អំណរ​ដ៏​លើស‌លប់ ហើយ​ឪពុក​របស់​អ្នក​ប្រាជ្ញ​ក៏​សប្បាយ​ចិត្ត​ដែរ។


រីឯ​អ្នក​ដែល​បាន​នាំ​ដំណឹង​ទៅ​ជម្រាប ឪពុក​ខ្ញុំ​ថា “អ្នក​មាន​កូន​ប្រុស​មួយ” ហើយ​ធ្វើ​ឲ្យ​ឪពុក​ខ្ញុំ រីក‌រាយ​យ៉ាង​ខ្លាំង សូម​ឲ្យ​អ្នក​នោះ​ត្រូវ​បណ្ដាសា!


ម៉ាឡា‌អ៊ីកាត់​ក៏​មាន​ប្រសាសន៍​ទៅ​កាន់​គាត់​ថា៖ «កុំ​ខ្លាច​អី សាកា‌រីយ៉ា​អើយ! អុលឡោះ‌ជាអម្ចាស់​យល់​ព្រម​តាម​ពាក្យ​សូម‌អង្វរ​របស់​អ្នក​ហើយ។ នាង​អេលី‌សាបិត ជា​ភរិយា​របស់​អ្នក នឹង​បង្កើត​កូន​ប្រុស​មួយ អ្នក​ត្រូវ​ដាក់​ឈ្មោះ​កូន​នោះ​ថា “យ៉ះយ៉ា”។


កូន​របស់​លោក​នឹង​មាន​ឋានៈ​ដ៏​ប្រសើរ​ឧត្ដម នៅ​ចំពោះ​អុលឡោះ‌ជាអម្ចាស់ មិន​ពិសា​សុរា ឬ​គ្រឿង​ស្រវឹង​ណា​មួយ​សោះ​ឡើយ។ កូន​នោះ​នឹង​បាន​ពោរ‌ពេញ​ទៅ​ដោយ​រស‌អុលឡោះ​ដ៏‌វិសុទ្ធ តាំង​ពី​ក្នុង​ផ្ទៃ​ម្ដាយ​មក។


អ្នក​ជិត​ខាង និង​ញាតិ​សន្ដាន​នាំ​គ្នា​អបអរ‌សាទរ​ជា​មួយ​នាង ព្រោះ​គេ​បាន​ឮ​ដំណឹង​ថា អុលឡោះ‌ជាអម្ចាស់​សំដែង​ចិត្ត​មេត្ដា‌ករុណា​ចំពោះ​នាង​យ៉ាង​ច្រើន​អនេក។