រីឯពាក្យរបស់យើងក៏ដូច្នោះដែរ គឺពាក្យដែលចេញពីមាត់របស់យើង នឹងមិនវិលត្រឡប់មករកយើងវិញឡើយ ដរាបណាទាល់តែបានសម្រេច តាមបំណងរបស់យើងជាមុនសិន គឺបំពេញកិច្ចការដែលយើងចាត់ឲ្យមកធ្វើរួចរាល់សព្វគ្រប់។
រ៉ូម 9:6 - អាល់គីតាប ក៏ប៉ុន្ដែ មិនមែនមានន័យថា បន្ទូលរបស់អុលឡោះបែរទៅជាអសារឥតការនោះទេ ព្រោះអស់អ្នកដែលកើតមកពីពូជពង្សអ៊ីស្រអែល មិនមែនសុទ្ធតែជាសាសន៍អ៊ីស្រអែលពិតប្រាកដឡើយ ព្រះគម្ពីរខ្មែរសាកល យ៉ាងណាមិញ មិនមែនថាព្រះបន្ទូលរបស់ព្រះទៅជាឥតប្រយោជន៍ឡើយ ដ្បិតមិនមែនអស់អ្នកដែលកើតពីអ៊ីស្រាអែល ជាជនជាតិអ៊ីស្រាអែលនោះទេ Khmer Christian Bible យ៉ាងណាក្ដី ព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនមែនមិនបានសម្រេចទេ ព្រោះជនជាតិអ៊ីស្រាអែលទាំងអស់មិនមែនសុទ្ធតែជាជនជាតិអ៊ីស្រាអែលទេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ មិនមែនមានន័យថា ព្រះបន្ទូលរបស់ព្រះមិនបានសម្រេចនោះទេ ដ្បិតមិនមែនសាសន៍អ៊ីស្រាអែលទាំងអស់ សុទ្ធតែជាសាសន៍អ៊ីស្រាអែលពិតប្រាកដឡើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ មិនមែនមានន័យថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់បែរទៅជាអសារឥតការនោះទេ ព្រោះអស់អ្នកដែលកើតមកពីពូជពង្សលោកអ៊ីស្រាអែល មិនមែនសុទ្ធតែជាសាសន៍អ៊ីស្រាអែលពិតប្រាកដឡើយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែ មិនមែនថាព្រះបន្ទូលទច់អាក់នោះទេ ដ្បិតមិនមែនអស់អ្នកដែលកើតក្នុងសាសន៍អ៊ីស្រាអែល ជាសាសន៍អ៊ីស្រាអែលពិតនោះឡើយ |
រីឯពាក្យរបស់យើងក៏ដូច្នោះដែរ គឺពាក្យដែលចេញពីមាត់របស់យើង នឹងមិនវិលត្រឡប់មករកយើងវិញឡើយ ដរាបណាទាល់តែបានសម្រេច តាមបំណងរបស់យើងជាមុនសិន គឺបំពេញកិច្ចការដែលយើងចាត់ឲ្យមកធ្វើរួចរាល់សព្វគ្រប់។
អុលឡោះមិនមែនដូចមនុស្សលោកទេ ទ្រង់មិនចេះកុហកឡើយ ទ្រង់ក៏មិនចេះប្រែក្រឡាស់ ដូចពូជពង្សរបស់អាដាមដែរ! ទ្រង់មានបន្ទូលយ៉ាងណា ទ្រង់នឹងធ្វើតាមយ៉ាងនោះ។ ទ្រង់តែងតែសម្រេចតាមពាក្យ ដែលទ្រង់បានថ្លែង។
លោកភីលីពប្រាប់គាត់ថា៖ «សូមអញ្ជើញមកអ្នកនឹងបានឃើញ!»។ កាលអ៊ីសាឃើញលោកណាថាណែលដើរមករកគាត់ អ៊ីសាមានប្រសាសន៍អំពីលោកណាថាណែលថា៖ «អ្នកនេះជាជាតិអ៊ីស្រអែលដ៏ពិតប្រាកដមែន ដ្បិតគាត់គ្មានពុតត្បុតអ្វីក្នុងខ្លួនសោះ»។
យើងមិនអាចលុបបំបាត់គីតាបបានឡើយ បើគីតាបហៅអស់អ្នកដែលទទួលបន្ទូលរបស់អុលឡោះថាជា “ម្ចាស់នៃអំណាច”ដូច្នេះ
បើដូច្នេះ ត្រូវគិតដូចម្ដេច? ដោយមានសាសន៍យូដាខ្លះមិនស្មោះត្រង់នឹងអុលឡោះ តើចិត្ដមិនស្មោះត្រង់របស់គេនឹងនាំឲ្យអុលឡោះលែងស្មោះត្រង់ដែរឬ?
គឺសាសន៍អ៊ីស្រអែល។ អុលឡោះបានរាប់ពួកគេទុកជាបុត្ររបស់ទ្រង់ ពួកគេមានសិរីរុងរឿង មានសម្ពន្ធមេត្រីនានា មានគីតាបហ៊ូកុំ ស្គាល់របៀបគោរពបម្រើទ្រង់ ទទួលបន្ទូលសន្យានៃអុលឡោះផ្សេងៗ
សូមអុលឡោះប្រទានសេចក្ដីសុខសាន្ដ និងមេត្ដាករុណាដល់អស់អ្នកដែលអនុវត្ដតាមគោលគំនិតនេះ និងដល់ប្រជារាស្ដ្រអ៊ីស្រអែលរបស់ទ្រង់។
ដ្បិតយើងឯណេះវិញទេ ដែលជាអ្នកខតាន់ពិតប្រាកដ គឺយើងរាល់គ្នាដែលជាអ្នកគោរពថ្វាយបង្គំអុលឡោះ តាមរសអុលឡោះ យើងអួតអាងលើអាល់ម៉ាហ្សៀសអ៊ីសា យើងមិនពឹងផ្អែកលើលោកីយ៍ទេ។
ប្រសិនបើយើងមិនស្មោះត្រង់ អ៊ីសានៅតែស្មោះត្រង់ដដែល ដ្បិតគាត់ពុំអាចបដិសេធគាត់ផ្ទាល់ បានឡើយ។