ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




រ៉ូម 8:6 - អាល់គីតាប

ការ​គិត​ខាង​លោកីយ៍​នាំ​ឲ្យ​ស្លាប់ រីឯ​ការ​គិត​ខាង​រស‌អុលឡោះ​នាំ​ឲ្យ​មាន​ជីវិត និង​សេចក្ដី​សុខ‌សាន្ដ​វិញ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

គំនិត​ខាងសាច់ឈាម​ជា​សេចក្ដីស្លាប់ រីឯ​គំនិត​ខាង​ព្រះវិញ្ញាណ​ជា​ជីវិត និង​សេចក្ដីសុខសាន្ត​។

សូមមើលជំពូក

Khmer Christian Bible

ព្រោះ​គំនិត​ខាង​សាច់ឈាម​នាំ​ទៅ​រក​សេចក្ដី​ស្លាប់​ ឯ​គំនិត​ខាង​ព្រះវិញ្ញាណ​នាំ​ទៅ​រក​ជីវិត​ និង​សេចក្ដី​សុខសាន្ត។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គំនិត​ដែល​គិត​អំពី​សាច់​ឈាម ជា​សេចក្តី​ស្លាប់ តែ​គំនិត​ដែល​គិត​អំពី​ព្រះ‌វិញ្ញាណ នោះ​ជា​ជីវិត និង​សេចក្តី​សុខ​សាន្ត។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ការ​គិត​ខាង​លោកីយ៍​នាំ​ឲ្យ​ស្លាប់ រីឯ​ការ​គិត​ខាង​ព្រះ‌វិញ្ញាណ​នាំ​ឲ្យ​មាន​ជីវិត និង​សេចក្ដី​សុខ‌សាន្ត​វិញ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​គំនិត​ខាង​សាច់​ឈាម នោះ​ជា​សេចក្ដី​ស្លាប់​ទទេ ឯ​គំនិត​នៃ​ព្រះ‌វិញ្ញាណ នោះ​ទើប​ជា​ជីវិត នឹង​សេចក្ដី​សុខ‌សាន្ត​វិញ

សូមមើលជំពូក



រ៉ូម 8:6
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ទុក​សេចក្ដី​សុខ‌សាន្ដ​ឲ្យ​អ្នក​រាល់​គ្នា ខ្ញុំ​ផ្ដល់​សេចក្ដី​សុខ‌សាន្ដ​របស់​ខ្ញុំ​ឲ្យ​អ្នក​រាល់​គ្នា។ សេចក្ដី​សុខ‌សាន្ដ​ដែល​ខ្ញុំ​ផ្ដល់​ឲ្យ​នេះ មិន​ដូច​សេចក្ដី​សុខ‌សាន្ដ​ដែល​មនុស្ស​លោក​ឲ្យ​ទេ។ ចូរ​កុំ​រន្ធត់​ចិត្ដ កុំ​ភ័យ​ខ្លាច​ឲ្យ​សោះ។


អ៊ីសា​ឆ្លើយ​ទៅ​គាត់​ថា៖ «ខ្ញុំ​ហ្នឹង​ហើយ​ជា​ផ្លូវ ជា​សេចក្ដី​ពិត និង​ជា​ជីវិត។ គ្មាន​នរណា​ម្នាក់​អាច​ទៅ​កាន់​អុលឡោះ​ជា​បិតា​បាន​ឡើយ លើក‌លែង​តែ​ទៅ​តាម​រយៈ​ខ្ញុំ។


ឱ​អុលឡោះ​ជា​បិតា​អើយ ឥឡូវ​នេះ សូម​លើក​តម្កើង​ខ្ញុំ​ឲ្យ​មាន​សិរី‌រុង‌រឿង​នៅ​ជិត​ទ្រង់ គឺ​សិរី‌រុង‌រឿង​ដែល​ខ្ញុំ​ធ្លាប់​មាន​នៅ​ជិត​ទ្រង់ តាំង​ពី​មុន​កំណើត​ពិភព​លោក​មក។


ផ្ទុយ​ទៅ​វិញ​ត្រូវ​ប្រដាប់​ខ្លួន ដោយ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​ជាអម្ចាស់ ហើយ​កុំ​បណ្ដោយ​ខ្លួន​ឲ្យ​ខ្វល់​ខ្វាយ តាម​ការ​លោភ‌លន់​របស់​និស្ស័យ​មនុស្ស​នោះ​ឡើយ។


ដ្បិត​នគរ​របស់​អុលឡោះ មិន​មែន​អាស្រ័យ​នៅ​លើ​ការ​ស៊ី​ផឹក​នោះ​ទេ គឺ​អាស្រ័យ​នៅ​លើ​សេចក្ដី​សុចរិត​សេចក្ដី​សុខ‌សាន្ដ និង​អំណរ​ដែល​មក​ពី​រស‌អុលឡោះ​ដ៏​វិសុទ្ធ។


ដូច្នេះ ដោយ​អុលឡោះ​ប្រោស​យើង​ឲ្យ​បាន​សុចរិត ព្រោះ​តែ​យើង​មាន​ជំនឿ យើង​ក៏​មាន​សន្ដិ‌ភាព​ជា​មួយ​នឹង​អុលឡោះ តាម​រយៈ​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ជា​អម្ចាស់​នៃ​យើង​ដែរ។


បើ​អុលឡោះ​សំរុះ‌សំរួល​យើង​ឲ្យ​ជា​នា​នឹង​ទ្រង់​វិញ ដោយ​បុត្រា​របស់​ទ្រង់​ស្លាប់ ក្នុង​គ្រា​ដែល​យើង​នៅ​ជា​សត្រូវ​នឹង​ទ្រង់​នៅ​ឡើយ ចំណង់​បើ​ឥឡូវ​នេះ យើង​បាន​ជា​នា​នឹង​ទ្រង់​ហើយ ទ្រង់​ក៏​រឹត​តែ​សង្គ្រោះ​យើង ដោយ‌សារ​ជីវិត​របស់​បុត្រា​ថែម​ទៀត ជា​ពុំ‌ខាន។


កាល​ណោះ​បង​ប្អូន​បាន​ទទួល​ផល​អ្វី? គឺ​គ្មាន​អ្វី​ក្រៅ​ពី​កិច្ចការ​ដែល​នាំ​ឲ្យ​បង​ប្អូន​ខ្មាស​នៅ​ពេល​នេះ​ឡើយ ជា​កិច្ចការ​ដែល​បណ្ដាល​ឲ្យ​បង​ប្អូន​ស្លាប់!


ដ្បិត​លទ្ធផល នៃ​បាប គឺ​សេចក្ដី​ស្លាប់ រីឯ​អំណោយ​ទាន​របស់​អុលឡោះ​វិញ គឺ​ជីវិត​អស់‌កល្ប​ជា‌និច្ច រួម​ជា​មួយ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា ជា​អម្ចាស់​នៃ​យើង។


ដ្បិត​បាប​បាន​ឆ្លៀត​ឱកាស​យក​បញ្ញត្ដិ​មក​បោក​បញ្ឆោត​ខ្ញុំ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​ស្លាប់​ដោយ‌សារ​បញ្ញត្ដិ​នេះ។


ដ្បិត​កាល​យើង​រស់​នៅ​ខាង​និស្ស័យ​លោកីយ៍​នៅ​ឡើយ ដោយ​មាន​ហ៊ូកុំ​ជំរុញ​តណ្ហា​អាក្រក់​ផ្សេងៗ បាន​សំដែង​ឥទ្ធិពល​ក្នុង​សរី‌រាង្គ‌កាយ​របស់​យើង ដើម្បី​ឲ្យ​យើង​បង្កើត​ផល​ដែល​បណ្ដាល​ឲ្យ​ស្លាប់


ប្រសិន​បើ​បង​ប្អូន​រស់​នៅ​តាម​និស្ស័យ​លោកីយ៍ បង​ប្អូន​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​បង​ប្អូន​ពឹង​ផ្អែក​លើ​រស‌អុលឡោះ ដើម្បី​រំលាយ​របៀប​រស់​នៅ​តាម​និស្ស័យ​លោកីយ៍​បង​ប្អូន​មុខ​តែ​មាន​ជីវិត


រីឯ​អុលឡោះ​ដែល​ឈ្វេង​យល់​ចិត្ដ​មនុស្ស ទ្រង់​ជ្រាប​បំណង​របស់​រស‌អុលឡោះ ព្រោះ​រស‌អុលឡោះ​អង្វរ​ឲ្យ​ប្រជា‌ជន​ដ៏‌បរិសុទ្ធ ស្រប​តាម​បំណង​របស់​ទ្រង់។


ដ្បិត​ការ​គិត​ខាង​លោកីយ៍​ទាស់​នឹង​អុលឡោះ ព្រោះ​លោកីយ៍​ពុំ​ចុះ​ចូល​នឹង​ហ៊ូកុំ​របស់​អុលឡោះ​ទេ ហើយ​ថែម​ទាំង​គ្មាន​សមត្ថភាព​នឹង​ចុះ​ចូល​បាន​ផង។


រីឯ​ផល​ដែល​កើត​មក​ពី​រស‌អុលឡោះ​វិញ គឺ​សេចក្ដី​ស្រឡាញ់ អំណរ សេចក្ដី​សុខ‌សាន្ដ ចិត្ដ​អត់‌ធ្មត់ ចិត្ដ​សប្បុរស ចិត្ដ​សន្តោស មេត្ដា ជំនឿ


អ្នក​ណា​សាប​ព្រោះ​តាម​និស្ស័យ​លោកីយ៍​របស់​ខ្លួន អ្នក​នោះ​ក៏​នឹង​ច្រូត​យក​ផល ដែល​តែងតែ​រលួយ​មក​ពី​លោកីយ៍​ដែរ។ រីឯ​អ្នក​ដែល​សាប​ព្រោះ​ខាង​រស‌អុលឡោះ​វិញ នឹង​ច្រូត​យក​ផល ជា​ជីវិត​អស់‌កល្ប​ជា‌និច្ច​មក​ពី​រស‌អុលឡោះ។