អ្នកយាមជម្រាបថា៖ «តាមមើលរបៀបរត់នេះខ្ញុំស្គាល់ច្បាស់ថា អ្នកដែលរត់មកមុន គឺលោកអហ៊ីម៉ាស់ ជាកូនរបស់អ៊ីមុាំសាដុក»។ ទតមានប្រសាសន៍ថា៖ «គាត់ជាមនុស្សល្អ គាត់ពិតជានាំដំណឹងល្អមកហើយ»។
រ៉ូម 5:7 - អាល់គីតាប កម្រមាននរណាម្នាក់ស៊ូប្ដូរជីវិត ដើម្បីមនុស្សសុចរិតណាស់ ប្រហែលជាមានម្នាក់ហ៊ានស៊ូប្ដូរជីវិត ដើម្បីមនុស្សល្អដែរមើលទៅ! ព្រះគម្ពីរខ្មែរសាកល កម្រមានអ្នកណាស្លាប់ជំនួសមនុស្សសុចរិតណាស់; បើជំនួសមនុស្សល្អ ក៏ប្រហែលជាមានអ្នកខ្លះហ៊ានស្លាប់ដែរ; Khmer Christian Bible កម្រមានមនុស្សណាម្នាក់សុខចិត្ដស្លាប់ដើម្បីមនុស្សសុចរិតណាស់ ឬក៏ប្រហែលជាមានមនុស្សម្នាក់ហ៊ានស្លាប់ដើម្បីមនុស្សល្អមែន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កម្រនឹងមានអ្នកណាព្រមស្លាប់ជំនួសមនុស្សសុចរិតណាស់ ប៉ុន្តែ ប្រហែលជាមានអ្នកខ្លះហ៊ានស្លាប់ជំនួសមនុស្សល្អដែរទេដឹង! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កម្រមាននរណាម្នាក់ស៊ូប្ដូរជីវិត ដើម្បីមនុស្សសុចរិតណាស់ ប្រហែលជាមានម្នាក់ហ៊ានស៊ូប្ដូរជីវិត ដើម្បីមនុស្សល្អដែរមើលទៅ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កម្រនឹងមានអ្នកណាព្រមស្លាប់ជំនួសមនុស្សសុចរិតណាស់ ប៉ុន្តែប្រហែលជាមានអ្នកខ្លះហ៊ានស្លាប់ជំនួសមនុស្សល្អដែរទេដឹង |
អ្នកយាមជម្រាបថា៖ «តាមមើលរបៀបរត់នេះខ្ញុំស្គាល់ច្បាស់ថា អ្នកដែលរត់មកមុន គឺលោកអហ៊ីម៉ាស់ ជាកូនរបស់អ៊ីមុាំសាដុក»។ ទតមានប្រសាសន៍ថា៖ «គាត់ជាមនុស្សល្អ គាត់ពិតជានាំដំណឹងល្អមកហើយ»។
ពលទ័ពជម្រាបថា៖ «ស្តេចមិនត្រូវទៅទេ។ ប្រសិនបើយើងខ្ញុំបាក់ទ័ពរត់ គ្មាននរណាចាប់អារម្មណ៍នឹងយើងខ្ញុំទេ ហើយប្រសិនបើយើងខ្ញុំត្រូវស្លាប់អស់ពាក់កណ្តាល ក៏គ្មាននរណាចាប់អារម្មណ៍ដែរ។ រីឯស្តេច មានតម្លៃស្មើនឹងពួកយើងមួយម៉ឺននាក់ឯណោះ ហេតុនេះ គួរតែស្តេចនៅក្នុងទីក្រុងចាំជួយយើងខ្ញុំវិញ»។
អ្នកណាមានចិត្តទូលាយ ហើយយករបស់ខ្លួនឲ្យគេខ្ចី ព្រមទាំងរកស៊ីដោយទៀងត្រង់ អ្នកនោះប្រព្រឹត្តយ៉ាងល្អប្រពៃហើយ។
ដ្បិតចិត្ដប្រជារាស្ដ្រនេះរឹងណាស់ ហើយត្រចៀកគេក៏ធ្ងន់។ គេនាំគ្នាបិទភ្នែក មិនឲ្យឃើញ មិនឲ្យត្រចៀកស្ដាប់ឮមិនឲ្យប្រាជ្ញាយល់ ហើយមិនចង់វិលមកវិញទេ ក្រែងលោយើងប្រោសគេឲ្យបានជា”។
គ្មាននរណាមានសេចក្ដីស្រឡាញ់ខ្លាំងជាងអ្នកដែលស៊ូប្ដូរជីវិត ដើម្បីមិត្ដសម្លាញ់របស់ខ្លួននោះឡើយ។
លោកបារណាបាសជាមនុស្សម្នាក់មានចិត្ដសប្បុរស ពោរពេញដោយរសអុលឡោះដ៏វិសុទ្ធ និងដោយជំនឿ។ ពេលនោះ មានបណ្ដាជនជាច្រើនបានមកចូលរួមជាមួយអ៊ីសាជាអម្ចាស់។
គាត់បានស៊ូប្ដូរជីវិត ដើម្បីជួយសង្គ្រោះខ្ញុំ ហើយមិនត្រឹមតែខ្ញុំម្នាក់ប៉ុណ្ណោះទេដែលអរគុណគាត់ ក្រុមជំអះទាំងមូលរបស់សាសន៍ដទៃ ក៏អរគុណគាត់ដែរ។
កាលយើងមិនទាន់មានកម្លាំងនៅឡើយ លុះដល់ពេលកំណត់ អាល់ម៉ាហ្សៀសបានស្លាប់សម្រាប់មនុស្សដែលមិនគោរពប្រណិប័តន៍អុលឡោះ។
រីឯអុលឡោះវិញ ទ្រង់បានបង្ហាញចិត្តស្រឡាញ់របស់ទ្រង់ចំពោះយើង គឺអាល់ម៉ាហ្សៀសបានស្លាប់សម្រាប់យើង ក្នុងពេលដែលយើងនៅជាមនុស្សជាប់បាបនៅឡើយ។
យើងស្គាល់សេចក្ដីស្រឡាញ់ស្រាប់ហើយ គឺអ៊ីសាអាល់ម៉ាហ្សៀសបានលះបង់ជីវិតរបស់គាត់សម្រាប់យើង ហេតុនេះ យើងត្រូវលះបង់ជីវិតសម្រាប់បងប្អូនដែរ។