ពេលនោះ ជនជាតិស៊ីរី នៅក្រុងដាម៉ាស់ លើកគ្នាមកជួយស្តេចហាដារេស៊ើរ ជាស្តេចស្រុកសូបា ស្តេចទតក៏វាយឈ្នះពួកគេ ហើយសម្លាប់អស់ចំនួនពីរម៉ឺនពីរពាន់នាក់។
រ៉ូម 13:6 - អាល់គីតាប ហេតុនេះហើយបានជាបងប្អូនត្រូវតែបង់ពន្ធដារ ដ្បិតលោកទាំងនោះទទួលមុខងារពីអុលឡោះ ដើម្បីបំពេញកិច្ចការនេះយ៉ាងហ្មត់ចត់។ ព្រះគម្ពីរខ្មែរសាកល តាមពិត នេះជាហេតុដែលអ្នករាល់គ្នាបង់ពន្ធដែរ ដ្បិតពួកគេជាអ្នកបម្រើរបស់ព្រះ ដែលតែងតែផ្ដោតទៅលើការងារនេះឯង។ Khmer Christian Bible ហេតុនេះហើយបានជាអ្នករាល់គ្នាត្រូវបង់ពន្ធដារដែរ ព្រោះអ្នកទាំងនោះជាអ្នកបម្រើរបស់ព្រះជាម្ចាស់ដែលកំពុងបំពេញតួនាទីនេះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុនេះហើយបានជាអ្នករាល់គ្នាត្រូវបង់ពន្ធដែរ ព្រោះលោកទាំងនោះជាអ្នកបម្រើរបស់ព្រះ សម្រាប់តែនឹងបំពេញកិច្ចការដូច្នេះឯង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះហើយបានជាបងប្អូនត្រូវតែបង់ពន្ធដារ ដ្បិតលោកទាំងនោះទទួលមុខងារពីព្រះជាម្ចាស់ ដើម្បីបំពេញកិច្ចការនេះយ៉ាងហ្មត់ចត់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដោយហេតុនោះបានជាអ្នករាល់គ្នាត្រូវបង់ពន្ធដែរ ពីព្រោះលោកទាំងនោះជាភ្នាក់ងាររបស់ព្រះ សំរាប់នឹងត្រួតត្រាការនោះឯងជានិច្ច |
ពេលនោះ ជនជាតិស៊ីរី នៅក្រុងដាម៉ាស់ លើកគ្នាមកជួយស្តេចហាដារេស៊ើរ ជាស្តេចស្រុកសូបា ស្តេចទតក៏វាយឈ្នះពួកគេ ហើយសម្លាប់អស់ចំនួនពីរម៉ឺនពីរពាន់នាក់។
ស្តេចទតសោយរាជ្យលើស្រុកអ៊ីស្រអែលទាំងមូល ហើយគ្រប់គ្រងប្រជារាស្ត្រដោយសុចរិត និងយុត្តិធម៌។
សូមស្តេចជ្រាបថា ប្រសិនបើពួកគេសង់ក្រុងនេះឡើងវិញ ហើយជួសជុលកំពែងក្រុង ពួកគេមុខជាឈប់បង់ពន្ធដារ សួយសារអាករ និងពន្ធផ្លូវ ធ្វើឲ្យស្តេចខាតបង់រាជទ្រព្យមិនខាន។
កាលពីដើម នៅក្រុងយេរូសាឡឹមនេះ មានស្ដេចខ្លាំងពូកែ គ្រប់គ្រងតំបន់ខាងលិចទន្លេអឺប្រាតទាំងមូល ព្រមទាំងហូតពន្ធដារសួយសារអាករ និងពន្ធផ្លូវទៀតផង។
សុំអស់លោកជួយពួកអះលីជំអះរបស់ជនជាតិយូដា ក្នុងការសាងសង់ដំណាក់របស់អុលឡោះឡើងវិញផង។ ចំពោះចំណាយក្នុងការសង់ត្រូវយកពីឃ្លាំងរាជទ្រព្យ គឺប្រាក់នៃពន្ធអាករដែលទារពីតំបន់ខាងលិចទន្លេអឺប្រាត មកបើកឲ្យពួកគេគ្រប់ចំនួន កុំបីអាក់ខានឡើយ។
អ្នកខ្លះទៀតពោលថា៖ «យើងខ្ញុំបានបញ្ចាំស្រែ និងចម្ការទំពាំងបាយជូរ ដើម្បីយកប្រាក់ទៅបង់ពន្ធជូនស្តេច។
គេនាំគ្នាចោទប្រកាន់អ៊ីសាថា៖ «យើងខ្ញុំឃើញអ្នកនេះកំពុងតែបំបះបំបោរប្រជារាស្ដ្រយើង គឺហាមគេមិនឲ្យបង់ពន្ធជូនស្តេចអធិរាជ ហើយគាត់អះអាងខ្លួនថា ជាអាល់ម៉ាហ្សៀស គឺជាស្ដេច»។
អ្នកដែលលើកទឹកចិត្ដបងប្អូន ចូរលើកទឹកចិត្ដគេទៅ អ្នកដែលចែកទ្រព្យរបស់ខ្លួន ចូរចែកដោយចិត្ដស្មោះសរ អ្នកដែលដឹកនាំ ចូរដឹកនាំដោយចិត្ដខ្នះខ្នែង អ្នកដែលចែកទានដល់ជនក្រីក្រ ចូរចែកឲ្យគេដោយចិត្ដត្រេកអរ។
ដូច្នេះត្រូវស្ដាប់បង្គាប់អាជ្ញាធរ មិនមែនដោយខ្លាចទទួលទណ្ឌកម្មប៉ុណ្ណោះទេ គឺធ្វើដោយមានមនសិការ ផង។
ត្រូវជូនលោកទាំងនោះ នូវអ្វីដែលបងប្អូនត្រូវជូន គឺបង់អាករទៅអ្នកណា ដែលបងប្អូនត្រូវបង់ បង់ពន្ធទៅអ្នកណាដែលបងប្អូនត្រូវបង់ពន្ធ កោតខ្លាចអ្នកណាដែលបងប្អូនត្រូវកោតខ្លាច គោរពអ្នកណាដែលបងប្អូនត្រូវគោរព។