Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 13:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​រាល់​គ្នា​ត្រូវ​បង់​ពន្ធ​ដែរ ព្រោះ​លោក​ទាំង​នោះ​ជា​អ្នក​បម្រើ​របស់​ព្រះ សម្រាប់​តែ​នឹង​បំពេញ​កិច្ច‌ការ​ដូច្នេះ​ឯង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 តាមពិត នេះជាហេតុដែល​អ្នករាល់គ្នា​បង់ពន្ធ​ដែរ ដ្បិត​ពួកគេ​ជា​អ្នកបម្រើ​របស់​ព្រះ ដែល​តែងតែ​ផ្ដោត​ទៅលើ​ការងារ​នេះ​ឯង​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

6 ហេតុនេះ​ហើយ​បាន​ជា​អ្នក​រាល់គ្នា​ត្រូវ​បង់​ពន្ធដារ​ដែរ​ ព្រោះ​អ្នក​ទាំង​នោះ​ជា​អ្នកបម្រើ​របស់​ព្រះជាម្ចាស់​ដែល​កំពុង​បំពេញ​តួនាទី​នេះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ហេតុ​នេះ​ហើយ​បាន​ជា​បងប្អូន​ត្រូវ​តែ​បង់​ពន្ធដារ ដ្បិត​លោក​ទាំង​នោះ​ទទួល​មុខងារ​ពី​ព្រះ‌ជា‌ម្ចាស់ ដើម្បី​បំពេញ​កិច្ចការ​នេះ​យ៉ាង​ហ្មត់‌ចត់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ដោយ​ហេតុ​នោះ​បាន​ជា​អ្នក​រាល់​គ្នា​ត្រូវ​បង់​ពន្ធ​ដែរ ពី​ព្រោះ​លោក​ទាំង​នោះ​ជា​ភ្នាក់‌ងារ​របស់​ព្រះ សំរាប់​នឹង​ត្រួត‌ត្រា​ការ​នោះ​ឯង​ជានិច្ច

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ហេតុ​នេះ​ហើយ​បាន​ជា​បង​ប្អូន​ត្រូវ​តែ​បង់​ពន្ធដារ ដ្បិត​លោក​ទាំង​នោះ​ទទួល​មុខ‌ងារ​ពី​អុលឡោះ ដើម្បី​បំពេញ​កិច្ចការ​នេះ​យ៉ាង​ហ្មត់‌ចត់។

សូមមើលជំពូក ចម្លង




រ៉ូម 13:6
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ពួក​សាសន៍​ស៊ីរី អ្នក​ក្រុង​ដាម៉ាស​បាន​មក ដើម្បី​ជួយ​ហាដា‌រេស៊ើរ ជា​ស្តេច​សូបា ព្រះបាទ​ដាវីឌ​ក៏​ប្រហារ​សម្លាប់​ពួក​ស៊ីរី អស់​ពីរ​ម៉ឺន​ពីរ​ពាន់​នាក់។


ព្រះបាទ​ដាវីឌ​បាន​សោយ‌រាជ្យ​លើ​សាសន៍​អ៊ីស្រា‌អែល​ទាំង​មូល ហើយ​ក៏​សម្រេច​ការ​ទាំង​អស់​ដល់​បណ្ដា‌ជន​ដោយ​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត។


ដូច្នេះ សូម​ព្រះ‌ករុណា​ជ្រាប​ថា ប្រសិន‌បើ​គេ​សង់​ក្រុង​នេះឡើង​វិញ ហើយ​កំផែង​ក៏​ហើយ​ជា​ស្រេច នោះ​គេ​នឹង​លែង​បង់​ពន្ធ​ដារ សួយ‌សារ​អាករ ឬ​ពន្ធ​ផ្លូវ ហើយព្រះករុណា​នឹង​ខាត​បង់​រាជទ្រព្យ​មិន​ខាន។


ហើយ​ក៏​មាន​ស្តេច​ខ្លាំង​ពូកែ ដែល​បាន​សោយ‌រាជ្យ​នៅ​ក្រុង​យេរូ‌សាឡិម ហើយ​បាន​គ្រប់‌គ្រង​លើ​អាណា​ខេត្ត​ទាំង​មូល​ខាង​នាយ​ទន្លេ មនុស្ស​ក៏​បាន​បង់​ពន្ធ​ដារ សួយ‌អាករ និង​ពន្ធ​ផ្លូវ​ថ្វាយ​ស្តេច​ទាំង​នោះ​ទៀត​ផង។


ម្យ៉ាង​ទៀត យើង​ចេញ​បង្គាប់​ស្ដី​អំពី​ដំណើរ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ប្រព្រឹត្ត​នឹង​ពួក​ចាស់​ទុំ​របស់​សាសន៍​យូដា​ទាំង​នេះ សម្រាប់​ការ​សាង​សង់​ព្រះ‌ដំណាក់​របស់​ព្រះ គឺ​ត្រូវ​បើក​ពី​ឃ្លាំង​រាជ‌ទ្រព្យ​របស់​ស្តេច ពី​សួយ‌អាករ​នៅ​ខាង​នាយ​ទន្លេ ដល់​អ្នក​ទាំង​នោះ​ទុក​សម្រាប់​នឹង​ចំណាយ ឲ្យ​គ្រប់​ចំនួន​កុំ​បី​អាក់​ខាន​ឡើយ។


មាន​អ្នក​ខ្លះ​ផ្សេង​ទៀត​ពោល​ថា៖ «យើង​ខ្ញុំ​បាន​បញ្ចាំ​ស្រែ​ចម្ការ​របស់​យើង​ខ្ញុំ ដើម្បី​យក​ប្រាក់​ទៅ​បង់​ពន្ធ​ថ្វាយ​ស្តេច


ពួក​គេ​ចាប់​ផ្តើម​ចោទ​ប្រកាន់​ព្រះ‌អង្គ​ថា៖ «យើង​ខ្ញុំ​បាន​ឃើញ​អ្នក​នេះ​នាំ​ឲ្យ​សាសន៍​យើង​វង្វេង ដោយ​ហាម​មិន​ឲ្យ​បង់​ពន្ធ​ថ្វាយ​សេសារ ហើយ​លើក​ខ្លួនឯង​ថា​ជា​ព្រះ‌គ្រីស្ទ គឺ​ជា​ស្តេច»។


ជា​អ្នក​លើក​ទឹក​ចិត្ត ចូរ​លើក​ទឹក​ចិត្ត ជា​អ្នក​ចែក​ទាន ចូរ​ចែក​ដោយ​ចិត្ត​ស្មោះ ជា​អ្នក​នាំ​មុខ ចូរ​ធ្វើ​ដោយ​ឧស្សាហ៍ ជា​អ្នក​មាន​ចិត្ត​មេត្តា‌ករុណា ចូរ​ធ្វើ​ដោយ​រីក‌រាយ។


ដូច្នេះ ត្រូវ​ចុះ​ចូល មិន​មែន​ដើម្បី​ឲ្យ​រួច​ផុត​ពី​សេចក្តី‌ក្រោធ​របស់​ព្រះ​ប៉ុណ្ណោះ គឺ​ដោយ​ព្រោះ​មនសិការ​ផង។


ដូច្នេះ ចូរ​បង់​ជូន​អស់​លោក​ទាំង​នោះ តាម​អ្វី​ដែល​អ្នក​ត្រូវ​បង់​ចុះ គឺ​បង់​ពន្ធ​ជូន​លោក​ណា​ដែល​អ្នក​ត្រូវ​បង់ បង់​អាករ​ដល់​លោក​ណា​ដែល​អ្នក​ត្រូវ​បង់ ត្រូវ​កោត​ខ្លាច​ចំពោះ​លោក​ណា​ដែល​អ្នក​ត្រូវ​កោត​ខ្លាច ហើយ​ត្រូវ​គោរព​ដល់​លោក​ណា​ដែល​អ្នក​ត្រូវ​គោរព។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម