ទឹកឃ្មុំ ទឹកដោះគោ ចៀម និងប្រូម៉ាស់ មកជូនស្តេចទត និងបណ្តាជនដែលនៅជាមួយ ដោយពួកគេគិតថា បណ្តាជននឿយហត់ ស្រេកឃ្លាន នៅពេលដើរកាត់វាលរហោស្ថាន។
រ៉ូម 12:13 - អាល់គីតាប ត្រូវជួយទំនុកបម្រុងប្រជាជនដ៏បរិសុទ្ធដែលខ្វះខាត ព្រមទាំងទទួលភ្ញៀវដោយរាក់ទាក់ផង។ ព្រះគម្ពីរខ្មែរសាកល ចូររួមចំណែកផ្គត់ផ្គង់តម្រូវការរបស់វិសុទ្ធជន ទាំងខិតខំទទួលភ្ញៀវដោយរាក់ទាក់។ Khmer Christian Bible ចូរផ្គត់ផ្គង់ពួកបរិសុទ្ធដែលមានសេចក្ដីត្រូវការ ហើយត្រូវចេះទទួលភ្ញៀវដោយរាក់ទាក់ផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរជួយផ្គត់ផ្គង់ដល់ពួកបរិសុទ្ធដែលខ្វះខាត ចូរទទួលភ្ញៀវដោយចិត្តរាក់ទាក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រូវជួយទំនុកបម្រុងប្រជាជនដ៏វិសុទ្ធ*ដែលខ្វះខាត ព្រមទាំងទទួលភ្ញៀវដោយរាក់ទាក់ផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខាងសេចក្ដីខ្វះខាតរបស់ពួកបរិសុទ្ធ នោះក៏ចូរផ្គត់ផ្គង់ឲ្យ ទាំងខំប្រឹងឲ្យមានសេចក្ដីចៅរ៉ៅផងចុះ |
ទឹកឃ្មុំ ទឹកដោះគោ ចៀម និងប្រូម៉ាស់ មកជូនស្តេចទត និងបណ្តាជនដែលនៅជាមួយ ដោយពួកគេគិតថា បណ្តាជននឿយហត់ ស្រេកឃ្លាន នៅពេលដើរកាត់វាលរហោស្ថាន។
ដូច្នេះ ចូរយើងរៀបចំបន្ទប់តូចមួយនៅជាន់ខាងលើ ព្រមទាំងដាក់គ្រែតុកៅអី និងចង្កៀងទុកជូនគាត់ផង។ កាលណាគាត់អញ្ជើញមកផ្ទះយើង គាត់អាចសម្រាកក្នុងបន្ទប់នោះ»។
មានសុភមង្គលហើយ អ្នកដែលយកចិត្តទុកដាក់ នឹងមនុស្សកំសត់ទុគ៌ត! ដ្បិតនៅថ្ងៃមានអាសន្ន អុលឡោះតាអាឡា នឹងជួយអ្នកនោះជាមិនខាន។
ដ្បិតកាលយើងឃ្លាន អ្នករាល់គ្នាបានឲ្យអាហារយើងបរិភោគ កាលយើងស្រេក អ្នករាល់គ្នាបានឲ្យទឹកយើងពិសា កាលយើងជាជនបរទេស អ្នករាល់គ្នាបានទទួល យើងឲ្យស្នាក់អាស្រ័យ
លោកកូនេលាសសម្លឹងមើលទៅម៉ាឡាអ៊ីកាត់ ហើយមានប្រសាសន៍ទៅវិញ ទាំងភ័យខ្លាចថា៖ «លោកម្ចាស់អើយ! តើលោកម្ចាស់មានការអ្វី?»។ ម៉ាឡាអ៊ីកាត់ពោលមកគាត់ថា៖ «អុលឡោះបានស្តាប់ពាក្យទូរអារបស់អ្នកហើយ ទ្រង់ក៏ជ្រាបអំពីទានរបស់អ្នកដែរ ទ្រង់មិនភ្លេចទេ។
មកជូនក្រុមសាវ័ក។ បន្ទាប់មកអ្នកជឿទាំងអស់គ្នាទទួលចំណែក តាមសេចក្ដីត្រូវការរៀងៗខ្លួន។
អ្នកដែលលើកទឹកចិត្ដបងប្អូន ចូរលើកទឹកចិត្ដគេទៅ អ្នកដែលចែកទ្រព្យរបស់ខ្លួន ចូរចែកដោយចិត្ដស្មោះសរ អ្នកដែលដឹកនាំ ចូរដឹកនាំដោយចិត្ដខ្នះខ្នែង អ្នកដែលចែកទានដល់ជនក្រីក្រ ចូរចែកឲ្យគេដោយចិត្ដត្រេកអរ។
បងប្អូនអើយ ខ្ញុំសូមផ្ដែផ្ដាំបងប្អូនអំពីរឿងមួយទៀត។ ដូចបងប្អូនជ្រាបស្រាប់ហើយថា នៅស្រុកអាខៃនេះ ក្រុមគ្រួសាររបស់លោកស្ទេផាណាសជឿមុនគេ ហើយក៏បានស្ម័គ្រចិត្ដបម្រើប្រជាជនដ៏បរិសុទ្ធ។
ចំពោះរឿងផ្ញើជំនួយទៅជូនប្រជាជនដ៏បរិសុទ្ធនោះ មិនបាច់ឲ្យខ្ញុំសរសេរជម្រាបបងប្អូនទេ
ដ្បិតមុខងារប្រមូលប្រាក់នេះ មិនត្រឹមតែជួយផ្គត់ផ្គង់សេចក្ដីត្រូវការរបស់អ្នកជឿប៉ុណ្ណោះទេ គឺថែមទាំងជួយគេឲ្យអរគុណអុលឡោះកាន់តែច្រើនឡើងទៀតផង។
ហេតុនេះ ពេលយើងមានឱកាសនៅឡើយ យើងត្រូវប្រព្រឹត្ដអំពើល្អចំពោះមនុស្សទាំងអស់ ជាពិសេស ចំពោះបងប្អូនរួមជំនឿ។
អ្នកអភិបាលត្រូវមានគុណសម្បត្តិល្អឥតខ្ចោះ ត្រូវមានភរិយាតែមួយប៉ុណ្ណោះ ចេះទប់ចិត្ត មានចិត្ដធ្ងន់ មានកិរិយាមារយាទល្អ ចេះទទួលភ្ញៀវ ចេះបង្រៀន
គាត់ត្រូវមានឈ្មោះថាបានប្រព្រឹត្ដអំពើល្អ គឺបានអប់រំចិញ្ចឹមកូនចៅ បានទទួលភ្ញៀវបានលាងជើងជូនប្រជាជនដ៏បរិសុទ្ធ បានជួយធុរៈអ្នកដែលមានទុក្ខលំបាក និងយកចិត្ដទុកដាក់ ប្រព្រឹត្ដអំពើល្អសព្វបែបយ៉ាង។
ផ្ទុយទៅវិញ គាត់ត្រូវចេះទទួលភ្ញៀវ ស្រឡាញ់អំពើល្អ មានចិត្ដធ្ងន់ សុចរិត ចិត្ដបរិសុទ្ធ ចេះទប់ចិត្ដ
ត្រូវឲ្យបងប្អូនយើងរៀនប្រព្រឹត្ដអំពើល្អ ឲ្យបានប្រសើរលើសគេ ដើម្បីជួយផ្គត់ផ្គង់សេចក្ដីត្រូវការដ៏ចាំបាច់ផ្សេងៗ កុំឲ្យគេទៅជាមនុស្សមិនបង្កើតផល។
ខ្ញុំមានអំណរ និងមានកម្លាំងចិត្ដយ៉ាងខ្លាំង ដោយឃើញថាលោកប្អូនមានចិត្ដស្រឡាញ់ ដ្បិតលោកប្អូនបានធ្វើឲ្យប្រជាជនដ៏បរិសុទ្ធមានចិត្ដស្ងប់។
កុំភ្លេចធ្វើទាន និងជួយគ្នាទៅវិញទៅមក ដ្បិតអុលឡោះគាប់ចិត្តនឹងគូរបានបែបនេះ។
សូមកុំភ្លេចទទួលអ្នកដទៃយ៉ាងរាក់ទាក់។ ដោយទទួលអ្នកដទៃដូច្នេះ អ្នកខ្លះបានទទួលម៉ាឡាអ៊ីកាត់ទាំងមិនដឹងខ្លួន។
ដ្បិតអុលឡោះ មិនមែនអយុត្ដិធម៌ទេ ទ្រង់មិនភ្លេចអំពើដែលបងប្អូនបានប្រព្រឹត្ដហើយក៏មិនភ្លេចសេចក្ដីស្រឡាញ់ដែលបងប្អូនបានសំដែងចំពោះនាមទ្រង់ ដោយបងប្អូនបានបម្រើប្រជាជនដ៏បរិសុទ្ធកាលពីដើម និងឥឡូវនេះដែរ។
ប្រសិនបើនរណាម្នាក់មានសម្បត្តិលោកីយ៍ ហើយឃើញបងប្អូនរបស់ខ្លួនខ្វះខាត តែបែរជាមិនអាណិតអាសូរគេទេនោះ ធ្វើដូចម្ដេចនឹងឲ្យសេចក្ដីស្រឡាញ់របស់អុលឡោះ ស្ថិតនៅក្នុងខ្លួនអ្នកនោះកើត!
ប្អូនជាទីស្រឡាញ់ ប្អូនប្រព្រឹត្ដស្របតាមជំនឿរបស់ប្អូនមែន គឺបានជួយទំនុកបម្រុងបងប្អូនយើង ទោះបីគេជាជនបរទេសក៏ដោយ។