យូសុះនិយាយទៅពួកគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាប្រព្រឹត្តដូច្នេះ អ្នករាល់គ្នាមិនដឹងទេឬថា មនុស្សដូចខ្ញុំនេះចេះទស្សន៍ទាយដឹងទាំងអស់?»។
រ៉ូម 11:2 - អាល់គីតាប អុលឡោះពុំបានបោះបង់ប្រជារាស្ដ្ររបស់ទ្រង់ ជាប្រជារាស្ដ្រដែលទ្រង់ជ្រើសរើសទុកជាមុននោះឡើយ។ តើបងប្អូនមិនជ្រាបសេចក្ដីដែលមានចែងទុកក្នុងគីតាប ស្ដីអំពីណាពីអេលីយ៉េសសុំអុលឡោះទាស់នឹងសាសន៍អ៊ីស្រអែលទេឬ? គឺគាត់សុំថាៈ ព្រះគម្ពីរខ្មែរសាកល ព្រះមិនបានច្រានចោលប្រជារាស្ត្ររបស់ព្រះអង្គដែលព្រះអង្គស្គាល់ជាមុននោះទេ។ ឬមួយក៏អ្នករាល់គ្នាមិនដឹងអ្វីដែលព្រះគម្ពីរបានចែងស្ដីអំពីអេលីយ៉ា គឺរបៀបដែលលោកទូលព្រះទាស់នឹងជនជាតិអ៊ីស្រាអែលឬ? Khmer Christian Bible ព្រះជាម្ចាស់មិនបោះបង់ចោលប្រជារាស្ដ្ររបស់ព្រះអង្គ ដែលព្រះអង្គបានស្គាល់ជាមុននោះឡើយ ឬមួយអ្នករាល់គ្នាមិនដឹងអំពីអ្វីដែលបទគម្ពីរបានចែងអំពីលោកអេលីយ៉ាទេឬអីថា តើគាត់ទូលអង្វរព្រះជាម្ចាស់ទាស់ជាមួយជនជាតិអ៊ីស្រាអែលយ៉ាងដូចម្ដេចខ្លះ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះមិនបានបោះបង់ចោលប្រជារាស្ត្ររបស់ព្រះអង្គ ដែលទ្រង់ស្គាល់ជាមុននោះឡើយ។ តើអ្នករាល់គ្នាមិនជ្រាបសេចក្ដីដែលគម្ពីរថ្លែងពីលោកអេលីយ៉ា ពីដំណើរដែលលោកទូលអង្វរដល់ព្រះ ទាស់នឹងសាសន៍អ៊ីស្រាអែលទេឬ? លោកទូលថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់ពុំបានបោះបង់ប្រជារាស្ដ្ររបស់ព្រះអង្គ ជាប្រជារាស្ដ្រដែលព្រះអង្គជ្រើសរើសទុកជាមុននោះឡើយ។ តើបងប្អូនមិនជ្រាបសេចក្ដីដែលមានចែងទុកក្នុងគម្ពីរ ស្ដីអំពីព្យាការី*អេលីយ៉ាទូលព្រះជាម្ចាស់ទាស់នឹងសាសន៍អ៊ីស្រាអែលទេឬ? គឺលោកទូលថា: ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះទ្រង់មិនបានបោះបង់ចោលរាស្ត្រទ្រង់ ដែលទ្រង់ស្គាល់ជាមុននោះទេ តើអ្នករាល់គ្នាមិនដឹងរឿងពីលោកអេលីយ៉ា ដែលគម្ពីរថាដូចម្តេចទេឬអី គឺដែលលោកអង្វរដល់ព្រះ ទាស់នឹងសាសន៍អ៊ីស្រាអែលថា |
យូសុះនិយាយទៅពួកគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាប្រព្រឹត្តដូច្នេះ អ្នករាល់គ្នាមិនដឹងទេឬថា មនុស្សដូចខ្ញុំនេះចេះទស្សន៍ទាយដឹងទាំងអស់?»។
ទ្រង់ទ្រាំទ្រនឹងពួកគេជាច្រើនឆ្នាំ ទ្រង់ប្រទានរសរបស់ទ្រង់ឲ្យមក រំលឹកដាស់តឿនពួកគេ តាមរយៈពួកណាពី ប៉ុន្តែ ពួកគេមិនយកចិត្តទុកដាក់ស្ដាប់ឡើយ ដូច្នេះ ទ្រង់ក៏បានប្រគល់ពួកគេ ទៅក្នុងកណ្ដាប់ដៃរបស់ជនបរទេស។
ដ្បិតអុលឡោះតាអាឡាមិនបោះបង់ប្រជារាស្ត្រ របស់ទ្រង់ឡើយ ទ្រង់មិនចោលប្រជាជនរបស់ទ្រង់ផ្ទាល់ ជាដាច់ខាត។
កាលប្រជាជនឃើញម៉ូសាក្រចុះពីភ្នំមកវិញ ពួកគេលើកគ្នាមកជួបហារូន ហើយពោលថា៖ «សូមអ្នកធ្វើរូបព្រះសម្រាប់ដឹកនាំយើងខ្ញុំផង ដ្បិតយើងខ្ញុំពុំដឹងថា មានរឿងអ្វីកើតឡើង ចំពោះម៉ូសា ដែលបាននាំពួកយើងចេញមកពីស្រុកអេស៊ីបនោះឡើយ»។
អុលឡោះតាអាឡាមានបន្ទូលទៀតថា៖ «ប្រសិនបើគេអាចវាស់បណ្ដោយផ្ទៃមេឃ និងជម្រៅផែនដីបាន នោះយើងក៏បោះបង់ចោលពូជពង្សអ៊ីស្រអែល ព្រោះតែអំពើទាំងប៉ុន្មាន ដែលពួកគេប្រព្រឹត្តដែរ» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
ម៉ូសាខឹងយ៉ាងខ្លាំង គាត់សុំអុលឡោះតាអាឡាថា៖ «សូមកុំរវីរវល់នឹងជំនូនរបស់ពួកគេឡើយ។ ខ្ញុំមិនដែលយកអ្វីពីពួកគេទេ សូម្បីតែសត្វលាមួយ ក៏ខ្ញុំមិនបានយកដែរ ខ្ញុំពុំបានធ្វើអ្វីខុសចំពោះពួកគេទេ»។
ម៉ូសាបានចែងអំពីមនុស្សស្លាប់នឹងរស់ឡើងវិញ នៅក្នុងអាយិតស្ដីអំពីគុម្ពបន្លា តើអ្នករាល់គ្នាធ្លាប់អានឬទេ?។ អុលឡោះមានបន្ទូលមកម៉ូសាថា “យើងជាម្ចាស់របស់អ៊ីព្រហ៊ីម ជាម្ចាស់របស់អ៊ីសាហាក់ និងជាម្ចាស់របស់យ៉ាកកូប”។
អ៊ីសាបានពោរពេញដោយរសអុលឡោះដ៏វិសុទ្ធ គាត់ត្រឡប់ពីទន្លេយ័រដាន់មកវិញ ហើយរសអុលឡោះនាំគាត់ទៅវាលរហោស្ថាន។
នាងសួរអ៊ីសាថា៖ «លោក! លោកគ្មានអ្វីដងទឹកសោះ រីឯអណ្ដូងសោតក៏ជ្រៅទៀតផង តើលោកបានទឹកដែលផ្ដល់ជីវិតនោះពីណាមក?។
កាលសាសន៍ដទៃឮដូច្នោះ គេមានអំណររីករាយ ហើយនាំគ្នាលើកតម្កើងបន្ទូលរបស់អុលឡោះជាអម្ចាស់។ រីឯអស់អ្នកដែលអុលឡោះតំរូវឲ្យទទួលជីវិតអស់កល្បជានិច្ច ក៏នាំគ្នាជឿដែរ។
នេះជាបន្ទូលរបស់អុលឡោះដែល សំដែងការទាំងនេះឲ្យមនុស្សលោកស្គាល់ តាំងពីយូរអង្វែងរៀងមក។
បងប្អូនអើយ ខ្ញុំដឹងថាបងប្អូនទាំងអស់គ្នា និងពួកនាម៉ឺនរបស់បងប្អូនបានប្រព្រឹត្ដដូច្នោះ ទាំងមិនដឹងខ្លួន។
ដោយពោលទៅកាន់ហារូនថាៈ “សូមអ្នកឆ្លាក់រូបចម្លាក់ផ្សេងៗធ្វើជាព្រះដឹកនាំយើង ដ្បិតម៉ូសា ដែលបាននាំយើងចេញពីស្រុកអេស៊ីបមកនោះ យើងមិនដឹងគាត់ទៅជាយ៉ាងណាហើយទេ!”។
បងប្អូនមិនដឹងទេឬ បើបងប្អូនប្រគល់ខ្លួនទៅបម្រើ និងស្ដាប់បង្គាប់ម្ចាស់ណា បងប្អូននឹងក្លាយទៅជាខ្ញុំបម្រើរបស់អ្នកដែលបងប្អូនស្ដាប់បង្គាប់នោះ ឬមួយបងប្អូននឹងទៅជាខ្ញុំបម្រើរបស់បាប ដែលនាំឲ្យបងប្អូនស្លាប់ ឬមួយបងប្អូនស្ដាប់បង្គាប់អុលឡោះដែលនាំឲ្យបងប្អូនបានសុចរិត។
ទ្រង់ក៏ចង់បង្ហាញសិរីរុងរឿងដ៏ប្រសើរលើសលប់របស់ទ្រង់ចំពោះអស់អ្នកដែលទ្រង់មេត្ដាករុណាដែរ ជាអ្នកដែលទ្រង់បានតំរូវទុកជាមុនឲ្យទទួលសិរីរុងរឿង
ក៏ប៉ុន្ដែ មិនមែនមានន័យថា បន្ទូលរបស់អុលឡោះបែរទៅជាអសារឥតការនោះទេ ព្រោះអស់អ្នកដែលកើតមកពីពូជពង្សអ៊ីស្រអែល មិនមែនសុទ្ធតែជាសាសន៍អ៊ីស្រអែលពិតប្រាកដឡើយ
បងប្អូនមិនជ្រាបទេឬថា ប្រជាជនដ៏បរិសុទ្ធនឹងវិនិច្ឆ័យទោសពិភពលោកនេះ! ប្រសិនបើបងប្អូនវិនិច្ឆ័យទោសពិភពលោកដូច្នេះ ហេតុដូចម្ដេចបានជាបងប្អូនថា ខ្លួនមិនសមនឹងអារកាត់រឿងរ៉ាវដ៏តូចបំផុតនេះ?
ប៉ុន្ដែ បើខ្ញុំរស់ក្នុងលោកនេះតទៅទៀត ធ្វើឲ្យកិច្ចការរបស់ខ្ញុំបានផល ខ្ញុំមិនដឹងជាជ្រើសរើសយកផ្លូវណាឡើយ!។
នៅជំនាន់ដើម អុលឡោះមានបន្ទូលមកកាន់បុព្វបុរសយើង ជាច្រើនលើកច្រើនសា ដោយប្រើរបៀបផ្សេងៗជាច្រើន តាមរយៈពួកណាពី។
អុលឡោះ ជាបិតាបានជ្រើសរើសបងប្អូន តាមគម្រោងការដែលទ្រង់គ្រោងទុកពីមុនមក ដោយរសអុលឡោះញែកបងប្អូនឲ្យបានបរិសុទ្ធ ដើម្បីឲ្យបងប្អូនស្ដាប់បង្គាប់អ៊ីសាអាល់ម៉ាហ្សៀស និងឲ្យគាត់ប្រោះឈាមរបស់គាត់លើបងប្អូន។ សូមឲ្យបងប្អូនបានប្រកបដោយសេចក្តីប្រណីសន្តោស និងសេចក្ដីសុខសាន្ដកាន់តែច្រើនឡើងៗ។