ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




រ៉ូម 10:8 - អាល់គីតាប

តែ​ក្នុង​គីតាប​មាន​ចែង​ដូច​ម្ដេច? គឺ​មាន​ចែង​ថា «បន្ទូល​នេះ​នៅ​ក្បែរ​អ្នក នៅ​ក្នុង​មាត់​អ្នក និង​នៅ​ក្នុង​ចិត្ដ​អ្នក»។ បន្ទូល​នេះ​ជា​បន្ទូល​ស្ដី​អំពី​ជំនឿ​ដែល​យើង​ប្រកាស។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ចុះ​មាន​ចែង​ដូចម្ដេច​? គឺ​ចែងថា​:“ព្រះបន្ទូល​នៅ​ជិត​អ្នក គឺ​ក្នុង​មាត់​របស់អ្នក និង​ក្នុង​ចិត្ត​របស់អ្នក” នោះគឺ​ព្រះបន្ទូល​នៃ​ជំនឿ​ដែល​យើង​ប្រកាស​។

សូមមើលជំពូក

Khmer Christian Bible

តើ​បទគម្ពីរ​ចែង​យ៉ាង​ដូចម្ដេច?​ គឺ​ចែងថា៖​ «ព្រះបន្ទូល​នៅ​ក្បែរៗ​អ្នក​នេះ​ឯង​ គឺ​នៅ​ក្នុង​មាត់​របស់​អ្នក​ និង​នៅ​ក្នុង​ចិត្ត​របស់​អ្នក»​ នោះ​ហើយ​ជា​ព្រះបន្ទូល​អំពី​ជំនឿ​ដែល​យើង​កំពុង​ប្រកាស​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្ដែ តើ​បទ​គម្ពីរ​ចែង​ដូច​ម្តេច? គឺ​ចែង​ថា៖ «ព្រះ‌បន្ទូល​នៅ​ក្បែរ​អ្នក នៅ​ក្នុង​មាត់​អ្នក ហើយ​នៅ​ក្នុង​ចិត្ត​អ្នក​ផង» (នោះ​គឺ ព្រះ‌បន្ទូល​នៃ​ជំនឿ ដែល​យើង​ប្រកាស)។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

តែ​ក្នុង​គម្ពីរ​មាន​ចែង​ដូច​ម្ដេច? គឺ​មាន​ចែង​ថា «ព្រះ‌បន្ទូល​ស្ថិត​នៅ​ក្បែរ​អ្នក នៅ​ក្នុង​មាត់​អ្នក និង​នៅ​ក្នុង​ចិត្ត​អ្នក​ដែរ»​ ។ ព្រះ‌បន្ទូល​នេះ​ជា​ព្រះ‌បន្ទូល​ស្ដី​អំពី​ជំនឿ​ដែល​យើង​ប្រកាស។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​សេចក្ដី​សុចរិត​នោះ តើ​ថា​ដូច​ម្តេច នោះ​ថា «ព្រះ‌បន្ទូល​នៅ​ជិត​ឯង ក៏​នៅ​ក្នុង​មាត់ ហើយ​ក្នុង​ចិត្ត​ឯង​ផង» នោះ​គឺ​ជា​ព្រះ‌បន្ទូល​នៃ​សេចក្ដី​ជំនឿ ដែល​យើង​ខ្ញុំ​កំពុង​តែ​ប្រកាស​ប្រាប់​ថា

សូមមើលជំពូក



រ៉ូម 10:8
14 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា យើង​នឹង​ដាក់​ពាក្យ​សរសើរ​តម្កើង នៅ​ក្នុង​មាត់​ពួក​គេ។ ចូរ​ឲ្យ​សេចក្ដី​សុខ‌សាន្ត​កើត​មាន​ដល់ អ្នក​ដែល​នៅ​ឆ្ងាយៗ​ក៏​ដូច​ជា​អ្នក​ដែល​នៅ​ជិត យើង​នឹង​ប្រោស​ពួក​គេ​ឲ្យ បាន​ជា​សះ‌ស្បើយ​មែន!


ណាពី​ទាំង​ប៉ុន្មាន​សុទ្ធ​តែ​បាន​ផ្ដល់​សក្ខី‌ភាព​អំពី​អ៊ីសា​ថា អស់​អ្នក​ដែល​ជឿ​លើ​អ៊ីសា នឹង​ទទួល​ការ​លើក‌លែង​ទោស​ឲ្យ​រួច​ពី​បាប ដោយ‌សារ​នាម​អ៊ីសា»។


លោក​តប​ទៅ​គាត់​វិញ​ថា៖ «សូម​ជឿ​លើ​អ៊ីសា‌ជាអម្ចាស់​ទៅ នោះ​អុលឡោះ​នឹង​សង្គ្រោះ​លោក ព្រម​ទាំង​សង្គ្រោះ​ក្រុម​គ្រួសារ​របស់​លោក​ផង​ដែរ»។


ដូច្នេះ ជំនឿ​កើត​មក​ពី​សេចក្ដី​ដែល​យើង​បាន​ស្ដាប់ រីឯ​សេចក្ដី​ដែល​យើង​បាន​ស្ដាប់​នោះ​កើត​មក​ពី​បន្ទូល​នៃ​អុលឡោះ​អំពី​អាល់ម៉ា‌ហ្សៀស។


ខ្ញុំ​គ្រាន់​តែ​ចង់​ដឹង​សេចក្ដី​មួយ​ប៉ុណ្ណោះ សូម​បង​ប្អូន​ប្រាប់​ខ្ញុំ​មើល៍ តើ​បង​ប្អូន​បាន​ទទួល​រស‌អុលឡោះ មក​ពី​បាន​ប្រព្រឹត្ដ​តាម​ហ៊ូកុំ ឬ​មក​ពី​ជឿ​ដំណឹង‌ល្អ​ដែល​បង​ប្អូន​បាន​ស្ដាប់?


អុលឡោះ​បាន​ប្រទាន​រស‌ទ្រង់​មក​បង​ប្អូន និង​បញ្ចេញ​សកម្ម‌ភាព ដោយ​សំដែង​អំណាច​ផ្សេងៗ​ក្នុង​ចំណោម​បង​ប្អូន​នោះ តើ​ទ្រង់​ធ្វើ​ដូច្នេះ មក​ពី​បង​ប្អូន​ប្រព្រឹត្ដ​តាម​ហ៊ូកុំ ឬ​មក​ពី​បង​ប្អូន​បាន​ជឿ​ដំណឹង‌ល្អ ដែល​បង​ប្អូន​បាន​ស្ដាប់?


ដើម្បី​ប្រោស​ឲ្យ​ក្រុម‌ជំអះ​បាន​ទៅ​ជា​វិសុទ្ធ ទាំង​ជម្រះ​ឲ្យ​បាន​ស្អាត​បរិសុទ្ធ ដោយ​លាង​ក្នុង​ទឹក និង​ដោយ‌សារ​បន្ទូល​របស់​អុលឡោះ។


ផ្ទុយ​ទៅ​វិញ បន្ទូល​នេះ​នៅ​ក្បែរ​អ្នក​នៅ​ក្នុង​មាត់ និង​ក្នុង​ចិត្ត​របស់​អ្នក ដើម្បី​ឲ្យ​អ្នក​ប្រតិបត្តិ​តាម។


បើ​អ្នក​យក​សេចក្ដី​ទាំង​នេះ ទៅ​ពន្យល់​បង​ប្អូន នោះ​អ្នក​ពិត​ជា​បម្រើ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា​យ៉ាង​ល្អ​ប្រសើរ ស្រប​តាម​ការ​អប់រំ​អំពី​ជំនឿ និង​សេចក្ដី​បង្រៀន​ដ៏​ត្រឹម​ត្រូវ ដែល​អ្នក​បាន​ខិត‌ខំ​រៀន​យ៉ាង​ដិត​ដល់​នោះ​មែន។


អុលឡោះ​បាន​ប្រោស​បង​ប្អូន​ឲ្យ​កើត​ជា​ថ្មី មិន​មែន​ដោយ​ពូជ​ដែល​តែងតែ​រលួយ​ទេ គឺ​ដោយ​ពូជ​មិន​ចេះ​រលួយ​ដែល​ជា​បន្ទូល​របស់​អុលឡោះ។ បន្ទូល​នេះ​ផ្ដល់​ជីវិត ហើយ​នៅ​ស្ថិត‌ស្ថេរ​ជា​ដរាប


ប៉ុន្ដែ បន្ទូល​របស់​អុលឡោះ‌ជាអម្ចាស់​នៅ​ស្ថិត‌ស្ថេរ អស់‌កល្ប​ជា‌និច្ច។ បន្ទូល​នេះ គឺ​ជា​ដំណឹង‌ល្អ ដែល​គេ​បាន​នាំ​យក​មក​ជូន​បង​ប្អូន។