ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូអែល 3:5 - អាល់គីតាប

អ្នក​រាល់​គ្នា​បាន​យក​មាស និង​ប្រាក់​របស់​យើង គឺ​អ្វីៗ​ដ៏​មាន​តម្លៃ ទៅ​ទុក​នៅ​ក្នុង​វិហារ​របស់​អ្នក​រាល់​គ្នា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​អ្នក​រាល់​គ្នា​បាន​យក​ប្រាក់ និង​មាស​របស់​យើង ហើយ​បាន​ដឹក‌យក​សម្បត្តិ​ដ៏​មាន​តម្លៃ​របស់​យើង ទៅ​ទុក​នៅ​ក្នុង​វិហារ​របស់​អ្នក។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​រាល់​គ្នា​បាន​យក​មាស និង​ប្រាក់​របស់​យើង គឺ​អ្វីៗ​ដ៏​មាន​តម្លៃ ទៅ​ទុក​នៅ​ក្នុង​វិហារ​របស់​អ្នក​រាល់​គ្នា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពី​ព្រោះ​ឯង​រាល់​គ្នា​បាន​យក​ប្រាក់នឹង​មាស​របស់​អញ ដឹក‌នាំ​ប្រដាប់​វិសេស​របស់​អញ ទៅ​ទុក​នៅ​ក្នុង​វិហារ​របស់​ឯង

សូមមើលជំពូក



យ៉ូអែល 3:5
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​យ៉ូអាស​ស្តេច​ស្រុក​យូដា ប្រមូល​វត្ថុ​មាន​តម្លៃ​ទាំង​ប៉ុន្មាន នៅ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា និង​នៅ​ក្នុង​វាំង ជា​វត្ថុ​ដែល​ស្តេច​ស្រុក​យូដា ជា​អយ្យ‌កោ គឺ​ស្តេច​យ៉ូសា‌ផាត ស្តេច​យ៉ូរ៉ាម និង​ស្តេច​អហា‌ស៊ីយ៉ា បាន​ជូន​ជា​ជំនូន​ព្រម​ទាំង​វត្ថុ​ដែល​ស្តេច​ផ្ទាល់​បាន​ជូន​ជា​ជំនូន ហើយ​ចាត់​គេ​ឲ្យ​នាំ​យក​ទៅ​ជូន​ស្តេច​ហាសែល ជា​ស្តេច​ស្រុក​ស៊ីរី។ ហេតុ​នេះ ស្តេច​ក្រុង​ស៊ីរី​ក៏​ដក​ទ័ព​ថយ ឈប់​វាយ​ក្រុង​យេរូ‌សាឡឹម។


ស្តេច​អហាស​យក​មាស ប្រាក់ ដែល​មាន​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា និង​នៅ​ក្នុង​ឃ្លាំង​រាជ្យ​ទ្រព្យ ផ្ញើ​ទៅ​ជូន​ស្តេច​ស្រុក​អាស្ស៊ី‌រី។


ស្តេច​ស្រុក​បាប៊ី‌ឡូន​រឹប‌អូស​យក​ទ្រព្យ​សម្បត្តិ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា និង​រាជ្យ​ទ្រព្យ​នៅ​ក្នុង​វាំង គាត់​វាយ​កំទេច​គ្រឿង​បរិក្ខារ​ធ្វើ​អំពី​មាស ដែល​ស្តេច​ស៊ូឡៃ‌ម៉ាន ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល​បាន​ធ្វើ សម្រាប់​ប្រើ​ប្រាស់​ក្នុង​ម៉ាស្ជិទ​របស់អុលឡោះ‌តាអាឡា។ ហេតុ‌ការណ៍​នេះ​កើត​មាន ស្រប​តាម​បន្ទូល​ដែលអុលឡោះ‌តាអាឡា​បាន​ថ្លែង​ទុក។


នៅ​គ្រា​នោះ អុលឡោះ‌ជាអម្ចាស់​សំដែង​ការ​អស្ចារ្យ​សា​ជា​ថ្មី ដើម្បី​លោះ​ប្រជា‌ជន​របស់​ទ្រង់ ដែល​នៅ​សេស‌សល់ គឺ​អស់​អ្នក​ដែល​រស់​នៅ​ក្នុង​ស្រុក​អាស្ស៊ីរី ស្រុក​អេស៊ីប ស្រុក​ប៉ាត្រូស ស្រុក​អេត្យូ‌ពី ស្រុក​អេឡាម ស្រុក​ស៊ី‌ណើរ ក្រុង​ហា‌ម៉ាត់ និង​កោះ​ទាំង‌ឡាយ​នៅ​តាម​សមុទ្រ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា៖ «នៅ​គ្រា​ខាង​មុខ គេ​នឹង​លែង​ស្បថ​ក្នុង​នាម “អុលឡោះ‌តាអាឡា​ជា​ម្ចាស់​ដ៏​នៅ​អស់‌កល្ប ដែល​បាន​នាំ​ជន‌ជាតិ​អ៊ីស្រ‌អែល​ចេញ​ពី​ស្រុក​អេស៊ីប” ទៀត​ហើយ


ប្រជា‌ជន​ដែល​រត់​ភៀស​ខ្លួន​ចេញ​ពី​ក្រុង បាប៊ី‌ឡូន ប្រកាស​ឲ្យ​អ្នក​ក្រុង​ស៊ីយ៉ូន​ដឹង​ថា អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​យើង ទ្រង់​សង‌សឹក​ហើយ គឺ​ទ្រង់​សង‌សឹក​ពួក​បាប៊ី‌ឡូន ព្រោះ​គេ​បាន​កំទេច​ម៉ាស្ជិទ​របស់​ទ្រង់!


ចូរ​សំរួច​មុខ​ព្រួញ ហើយ​ដាក់​ព្រួញ​ពេញ​បំពង់ អុលឡោះ‌តាអាឡា​មាន​គម្រោង‌ការ​កំទេច​ក្រុង​បាប៊ី‌ឡូន ហេតុ​នេះ​បាន​ជា​ទ្រង់​ជំរុញ ស្ដេច​ស្រុក​មេឌី​ឲ្យ​សម្រេច​ការ​នេះ ដ្បិតអុលឡោះ‌តាអាឡា​សង‌សឹក​ពួក​បាប៊ី‌ឡូន ព្រោះ​ពួក​គេ​កំទេច​ម៉ាស្ជិទ​របស់​ទ្រង់!


ហេតុ​នេះ ចូរ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង​ប្រាប់​គេ​ថា អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ដូច​ត​ទៅ: ប្រជា‌រាស្ត្រ​របស់​យើង​អើយ! យើង​នឹង​បើក​ផ្នូរ​របស់​អ្នក​រាល់​គ្នា ហើយ​នាំ​អ្នក​រាល់​គ្នា​ឡើង​ពី​ផ្នូរ​នោះ បន្ទាប់​មក យើង​នឹង​នាំ​អ្នក​រាល់​គ្នា​ត្រឡប់​ទៅ​កាន់​ទឹក​ដី​អ៊ីស្រ‌អែល​វិញ។


ក៏​ប៉ុន្តែ ស្ដេច​នោះ​គោរព​ព្រះ​មួយ ជា​ព្រះ​ការ‌ពារ​បន្ទាយ ហើយ​យក​មាស ប្រាក់ ត្បូង ពេជ្រ និង​របស់​ដ៏​មាន​តម្លៃ​ទៅ​ជូន។ អយ្យកោ​របស់​ស្ដេច​មិន​ដែល​ស្គាល់​ព្រះ​នេះ​ទេ។


អស់​អ្នក​នៅ​សេស‌សល់​ពី​ស្លាប់​នឹង​នាំ​គ្នា​មក រស់​នៅ​លើ​ភ្នំ​ស៊ីយ៉ូន​ដែល​បាន​វិសុទ្ធ​ឡើង​វិញ កូន​ចៅ​យ៉ាកកូប​នឹង​យក​ទឹក​ដី ដែល​សត្រូវ​ដណ្ដើម​បាន​នោះ​មក​វិញ។