Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 11:38 - អាល់គីតាប

38 ក៏​ប៉ុន្តែ ស្ដេច​នោះ​គោរព​ព្រះ​មួយ ជា​ព្រះ​ការ‌ពារ​បន្ទាយ ហើយ​យក​មាស ប្រាក់ ត្បូង ពេជ្រ និង​របស់​ដ៏​មាន​តម្លៃ​ទៅ​ជូន។ អយ្យកោ​របស់​ស្ដេច​មិន​ដែល​ស្គាល់​ព្រះ​នេះ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

38 ក៏ប៉ុន្តែ​ទ្រង់​នឹង​គោរព​ព្រះ​នៃ​បន្ទាយ​ជំនួស​ព្រះទាំងនោះ ជា​ព្រះ​មួយ​ដែល​ដូនតា​របស់ទ្រង់​មិនដែល​ស្គាល់​សោះ គឺ​ទ្រង់​នឹង​គោរព​ព្រះនោះ​ដោយ​មាស ប្រាក់ ត្បូង​ដ៏មានតម្លៃ និង​របស់ល្អប្រណិត​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

38 ក៏​ប៉ុន្ដែ ស្ដេច​នោះ​នឹង​គោរព​ព្រះដែល​ការ​ពារ​បន្ទាយ ជា​ព្រះ​មួយ​ដែល​អយ្យកោ​របស់​ស្ដេច​មិន​បាន​ស្គាល់ ហើយ​ស្ដេច​យក​មាស ប្រាក់ និង​ត្បូង​មាន​តម្លៃ ព្រម​ទាំង​របស់​ថ្លៃ​វិសេស​ទៅ​ថ្វាយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

38 ក៏​ប៉ុន្តែ ស្ដេច​នោះ​គោរព​ព្រះ​មួយ ជា​ព្រះ​ការ‌ពារ​បន្ទាយ ហើយ​យក​មាស ប្រាក់ ត្បូង ពេជ្រ និង​របស់​ដ៏​មាន​តម្លៃ​ទៅ​ថ្វាយ។ អយ្យកោ​របស់​ស្ដេច​មិន​ដែល​ស្គាល់​ព្រះ​នេះ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

38 ទោះ​បើ​យ៉ាង​នោះ គង់​តែ​វា​នឹង​គោរព​តាម​ព្រះ​នៃ​បន្ទាយ​ដែរ ហើយ​ឯ​ព្រះ​១​ដែល​ពួក​ឰយុកោ​វា​មិន​បាន​ស្គាល់​សោះ នោះ​វា​នឹង​គោរព​ដោយ​មាស ប្រាក់ នឹង​ត្បូង​មាន​តំឡៃ ហើយ​នឹង​របស់​ថ្លៃ​វិសេស

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 11:38
8 ការដាក់ឲ្យឆ្លើយតបគ្នា  

អស់​អ្នក​ដែល​ឆ្លាក់​រូប​បដិមា សុទ្ធ​តែ​ជា​មនុស្ស​ឥត​បាន​ការ រីឯ​ស្នា‌ដៃ​ដែល​គេ​ចាត់​ទុក​ថា​មាន​តម្លៃ ក៏​គ្មាន​សារ​ប្រយោជន៍​អ្វី​ដែរ។ រូប​ព្រះ​ទាំង​នោះ​ជា​សាក្សី​របស់​ពួក​គេ តែ​ជា​សាក្សី​ដែល​មិន​ចេះ​មើល ហើយ​ក៏​មិន​ដឹង​អ្វី​ដែរ គឺ​គ្រាន់​តែ​ធ្វើ​ឲ្យ​ពួក​គេ​ខក​ចិត្ត​ប៉ុណ្ណោះ។


ស្ដេច​នោះ​មិន​យោគ‌យល់​ដល់​ព្រះ ដែល​អយ្យកោ​របស់​ខ្លួន​ធ្លាប់​គោរព ហើយ​ក៏​មិន​យោគ‌យល់​ដល់​ចៅ‌ហ្វាយ​ដែល​ពួក​ស្ត្រីៗ​ស្រឡាញ់​ដែរ គឺ​ស្ដេច​មិន​យោគ‌យល់​ដល់​ព្រះ​ណា​ឡើយ ព្រោះ​ស្តេច​តម្កើង​ខ្លួន​ឯង​ទុក​ជា​ធំ​លើស​អ្វីៗ​ទាំង​អស់។


ស្ដេច​ទៅ​វាយ​ទី​តាំង​ទ័ព​របស់​សាសន៍​នានា ដោយ​ពឹង​ផ្អែក​លើ​ព្រះ​នៃ​ជន​បរទេស។ ស្ដេច​លើក​កិត្តិយស​អស់​អ្នក​ដែល​ទទួល​ស្គាល់​ព្រះ​នេះ ហើយ​ឲ្យ​ពួក​គេ​គ្រប់‌គ្រង​លើ​មនុស្ស​ជា​ច្រើន ព្រម​ទាំង​ចែក​ទឹក​ដី​ឲ្យ​ពួក​គេ​ជា​រង្វាន់​ផង។


ពេល​នោះ នឹង​មាន​ស្ដេច​មួយ​នាក់​ដែល​កើត​ចេញ​ពី​វង្ស​ត្រកូល​របស់​នាង ហើយ​ស្នង​រាជ្យ​ជំនួស​បិតា។ ស្ដេច​នេះ​នឹង​លើក​ទ័ព​ទៅ​វាយ​លុក​បន្ទាយ​របស់​ស្ដេច​ខាង​ជើង ហើយ​មាន​ជ័យ‌ជំនះ។


រស‌អុលឡោះ​មាន​បន្ទូល​យ៉ាង​ច្បាស់​ថា នៅ​គ្រា​ចុង​ក្រោយ នឹង​មាន​អ្នក​ខ្លះ​បោះ​បង់​ចោល​ជំនឿ ទៅ​ជាប់​ចិត្ដ​នឹង​វិញ្ញាណ​បោក​បញ្ឆោត ហើយ​ទៅ​ជាប់​ចិត្ដ​នឹង​សេចក្ដី​ប្រៀន‌ប្រដៅ​របស់​អ៊ីព្លេស។


ទំនិញ​ទាំង​នោះ គឺ​មាស ប្រាក់ ត្បូង ពេជ្រ ក្រណាត់​ទេស‌ឯក ក្រណាត់​ពណ៌​ស្វាយ ក្រណាត់​សូត្រ ក្រណាត់​ពណ៌​ក្រហម ឈើ​ក្រអូប​គ្រប់​មុខ គ្រឿង​ភ្លុក គ្រឿង​ផ្សេងៗ​ដែល​ធ្វើ​ពី​ឈើ​ដ៏​មាន​តម្លៃ ធ្វើ​ពី​លង្ហិន ធ្វើ​ពី​ដែក និង​ធ្វើ​ពី​ថ្ម​កែវ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម