ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូអែល 2:10 - អាល់គីតាប

ផែនដី​ញ័រ​នៅ​មុខ​ពួក​វា ផ្ទៃ​មេឃ​ក៏​កក្រើក​រំពើក ព្រះ‌អាទិត្យ និង​ព្រះ‌ច័ន្ទ​បាត់​រស្មី ហើយ​ផ្កាយ​ទាំង‌ឡាយ​នឹង​លែង​មាន​ពន្លឺ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ផែន‌ដី​កក្រើក​នៅ​មុខ​គេ ឯ​ផ្ទៃ​មេឃ​ក៏​ញ័រ​រន្ធត់ ព្រះ‌អាទិត្យ និង​ព្រះ‌ចន្ទ​ប្រែ​ជា​ងងឹត ហើយ​ផ្កាយ​ទាំង​ប៉ុន្មានក៏​លែង​មាន​ពន្លឺ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ផែនដី​ញ័រ​នៅ​មុខ​ពួក​វា ផ្ទៃ​មេឃ​ក៏​កក្រើក​រំពើក ព្រះ‌អាទិត្យ និង​ព្រះ‌ច័ន្ទ​បាត់​រស្មី ហើយ​ផ្កាយ​ទាំង‌ឡាយ​នឹង​លែង​មាន​ពន្លឺ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ផែនដី​ក៏​កក្រើក​នៅ​មុខ​គេ ឯ​ផ្ទៃ​មេឃ​ក៏​ញ័រ​រន្ធត់ ព្រះ‌អាទិត្យ នឹង​ព្រះ‌ចន្ទ​ក៏​ងងឹត ហើយ​ផ្កាយ​ទាំង​ប៉ុន្មាន​លែង​ភ្លឺ​ទៅ

សូមមើលជំពូក



យ៉ូអែល 2:10
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ផែនដី​អើយ ចូរ​ញាប់‌ញ័រ​នៅ​ចំពោះ អុលឡោះ‌តាអាឡា! ចូរ​ញាប់‌ញ័រ​នៅ​ចំពោះ អុលឡោះ​ជា​ម្ចាស់​របស់​យ៉ាកកូប


ពេល​នោះ ផែនដី​ក៏​កក្រើក​ញាប់‌ញ័រ ភ្នំ​ទាំង‌ឡាយ​ត្រូវ​រង្គើ​រហូត​ដល់​គ្រឹះ​របស់​វា ហើយ​កក្រើក ដោយ‌សារ​ទ្រង់​ខឹង។


ផ្កាយ​ទាំង​ប៉ុន្មាន និង​ហ្វូង‌តារា​នៅ​លើ​មេឃ នឹង​លែង​បញ្ចេញ​ពន្លឺ ព្រះ‌អាទិត្យ​នឹង​បាត់​រស្មី​តាំង​ពី​ពេល​រះ​ឡើង ហើយ​ព្រះ‌ច័ន្ទ​ក៏​លែង​ចាំង​ពន្លឺ​ទៀត​ដែរ។


ផ្កាយ​ទាំង​ប៉ុន្មាន​នៅ​លើ​មេឃ​នឹង​រលាយ​សូន្យ ផ្ទៃ​មេឃ​នឹង​ត្រូវ​រមូរ ដូច​ក្រាំង​ដែល​គេ​មូរ​ទុក ហើយ​អ្វីៗ​នៅ​លើ​មេឃ​នឹង​ជ្រុះ​អស់ ដូច​ស្លឹក​ទំពាំង‌បាយជូរ និង​ស្លឹក​ឧទុម្ពរ ដែល​ជ្រុះ​អស់​នោះ​ដែរ។


ក៏​ប៉ុន្តែ នៅ​គ្រា​នោះ នឹង​មាន​ឮ​សន្ធឹក​ដូច​ស្នូរ​សមុទ្រ បក់​បោក​មក​លើ​ប្រជា‌ជាតិ​នេះ។ ពេល​ក្រឡេក​មើល​ស្រុក​នោះ គេ​ឃើញ​មាន​សុទ្ធ​តែ​ភាព​ងងឹត និង​ការ​ឈឺ​ចាប់ ហើយ​នឹង​មាន​ពពក​យ៉ាង​ក្រាស់​មក​បាំង​ពន្លឺ​ថ្ងៃ ឲ្យ​ប្រែ​ទៅ​ជា​ងងឹត​វិញ។


ខ្ញុំ​មើល​ទៅ​ផែនដី ឃើញ​ផែនដី​គ្មាន​រូប​រាង និង​នៅ​ទទេ ខ្ញុំ​មើល​ទៅ​លើ​មេឃ តែ​ពុំ​ឃើញ​មាន​ពន្លឺ​អ្វី​សោះ។


ថ្ងៃ​នោះ​ជា​ថ្ងៃ​ងងឹត​អន្ធការ ជា​ថ្ងៃ​ដែល​មាន​ពពក និង​ចុះ​អ័ព្ទ។ ហ្វូង​កណ្ដូប​ដ៏​ច្រើន​លើស‌លប់ ប្រៀប​បាន​នឹង​កង‌ទ័ព​ខ្លាំង​ពូកែ កំពុង​តែ​ចូល​មក ដូច​ពន្លឺ​នៅ​ពេល​ថ្ងៃ​រះ ចាំង​មក​លើ​ភ្នំ។ តាំង​ពី​ដើម​មក​មិន​ដែល​មាន​ដូច្នេះ​ទេ ហើយ​នៅ​ពេល​ខាង​មុខ រហូត​ត​រៀង​ទៅ ក៏​មិន​មាន​ទៀត​ដែរ។


ពេល​ថ្ងៃ​របស់អុលឡោះ‌តាអាឡា​មក​ដល់ គឺ​ជា​ថ្ងៃ​ដ៏​ឧត្ដុង្គ‌ឧត្ដម គួរ​ឲ្យ​ស្ញែង​ខ្លាច ព្រះ‌អាទិត្យ​នឹង​ប្រែ​ទៅ​ជា​ងងឹត​បាត់​រស្មី ព្រះ‌ច័ន្ទ​នឹង​ប្រែ​ទៅ​ជា​ឈាម។


រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​ក្រុង​ទីរ៉ុស អ្នក​ក្រុង​ស៊ីដូន និង​អ្នក​ក្រុង​ទាំង​ប៉ុន្មាន នៃ​ស្រុក​ភីលី‌ស្ទីន តើ​អ្នក​រាល់​គ្នា​ចង់​ធ្វើ​អ្វី​យើង? តើ​អ្នក​រាល់​គ្នា​ចង់​សង‌សឹក​នឹង​យើង​ឬ? ប្រសិន​បើ​អ្នក​រាល់​គ្នា​ប្រឆាំង​នឹង​យើង នោះ​យើង​ដាក់​ទោស​អ្នក​រាល់​គ្នា​យ៉ាង​ងាយ ហើយ​យ៉ាង​ឆាប់​រហ័ស តាម​អំពើ​ដែល​អ្នក​រាល់​គ្នា ប្រព្រឹត្ត​ប្រឆាំង​នឹង​យើង។


ទ្រង់​បង្កើត​ផ្កាយ​កូន​មាន់ និង​ផ្កាយ​នង្គ័ល ទ្រង់​ធ្វើ​ឲ្យ​ភាព​អន្ធការ ប្រែ​ទៅ​ជា​ពន្លឺ​នៅ​ពេល​ថ្ងៃ​រះ ទ្រង់​ធ្វើ​ឲ្យ​ថ្ងៃ​ប្រែ​ទៅ​ជា​យប់​ងងឹត ទ្រង់​ហៅ​ទឹក​សមុទ្រ​មក​ស្រោច​ស្រព​ផែនដី នាម​របស់​ទ្រង់ គឺអុលឡោះ‌តាអាឡា។


ភ្នំ​ធំៗ​រញ្ជួយ​ចំពោះ​ទ្រង់ ទ្រង់​ធ្វើ​ឲ្យ​ភ្នំ​តូចៗ​រលាយ។ ផែនដី និង​អ្វីៗ​ទាំង​អស់​នៅ​លើ​ផែនដី កក្រើក​ញាប់‌ញ័រ ចំពោះ​ទ្រង់។


«លុះ​គ្រា​ដែល​មាន​ទុក្ខ​វេទនា​នេះ កន្លង​ផុត​ទៅ​ភ្លាម​នោះ ព្រះ‌អាទិត្យ​នឹង​បាត់​រស្មី ព្រះ‌ច័ន្ទ​លែង​មាន​ពន្លឺ​ទៀត​ហើយ។ រីឯ​ផ្កាយ​ទាំង‌ឡាយ​នឹង​ធ្លាក់​ចុះ​ពី​លើ​មេឃ។


ពេល​នោះ វាំងនន​នៅ​ក្នុង​ម៉ាស្ជិទ​រហែក​ជា​ពីរ តាំង​ពី​លើ​ចុះ​ដល់​ក្រោម ផែនដី​ក៏​រញ្ជួយ​ផ្ទាំង​ថ្ម​ក៏​ប្រេះ​ចេញ​ពី​គ្នា


ព្រះ‌អាទិត្យ​នឹង​ប្រែ​ទៅ​ជា​ងងឹត​បាត់​រស្មី ព្រះ‌ច័ន្ទ​នឹង​ប្រែ​ទៅ​ជា​ឈាម នៅ​មុន​ថ្ងៃ​អម្ចាស់​មក គឺ​ជា​ថ្ងៃ​ដ៏​រុង‌រឿង​ឧត្ដុង្គ‌ឧត្ដម


បន្ទាប់​មក ខ្ញុំ​ឃើញ​បល្ល័ង្ក​មួយ​ធំ​ពណ៌​ស ព្រម​ទាំង​ឃើញ​ទ្រង់ ដែល​នៅ​លើ​បល្ល័ង្ក​នោះ​ផង​ដែរ។ ផែនដី និង​ផ្ទៃ​មេឃ បាន​រត់​ចេញ​បាត់​ពី​មុខ​ទ្រង់​ទៅ ឥត​មាន​សល់​អ្វី​ឡើយ។


ពេល​កូន​ចៀម​បក​ត្រា​ទី​ប្រាំ​មួយ ខ្ញុំ​មើល​ទៅ​ឃើញ​ផែនដី​រញ្ជួយ​យ៉ាង​ខ្លាំង ព្រះ‌អាទិត្យ​បែរ​ជា​ងងឹត​ដូច​ក្រណាត់​ខ្មៅ ហើយ​ព្រះ‌ច័ន្ទ​ទាំង​មូល​បែរ​ទៅ​ជា​ក្រហម​ដូច​ឈាម


ម៉ាឡា‌អ៊ីកាត់​ទី​បួន​ផ្លុំ​ត្រែ​ឡើង​ស្រាប់​តែ​ព្រះ‌អាទិត្យ​បាត់​រស្មី​អស់​មួយ​ភាគ​បី ហើយ​ព្រះ‌ច័ន្ទ និង​ផ្កាយ​ក៏​បាត់​រស្មី​មួយ​ភាគ​បី​ដែរ ធ្វើ​ឲ្យ​ងងឹត​អស់​មួយ​ភាគ​បី គឺ​ពេល​ថ្ងៃ​នឹង​ងងឹត​អស់​មួយ​ភាគ​បី ហើយ​ពេល​យប់​ក៏​នឹង​ងងឹត​អស់​មួយ​ភាគ​បី​ដែរ។


ហើយ​បើក​ទ្វារ​រណ្ដៅ​នរ៉កា​នោះ ស្រាប់​តែ​មាន​ផ្សែង​ហុយ​ឡើង​មក ដូច​ផ្សែង​ដែល​ហុយ​ចេញ​ពី​ឡ​មួយ​យ៉ាង​ធំ។ ពេល​នោះ​ព្រះ‌អាទិត្យ និង​លំហ​អាកាស​ប្រែ​ទៅ​ជា​ងងឹត ព្រោះ​តែ​ផ្សែង​ដែល​ហុយ​ចេញ​ពី​រណ្ដៅ។