យ៉ូហាន 8:52 - អាល់គីតាប ជនជាតិយូដាជម្រាបអ៊ីសាថា៖ «ឥឡូវនេះ យើងដឹងច្បាស់ហើយថាអ្នកពិតជាមានអ៊ីព្លេសចូលមែន។ អ៊ីព្រហ៊ីម និងពួកណាពីបានស្លាប់ទៅហើយ រីឯអ្នកវិញ អ្នកហ៊ានពោលថា អ្នកណាកាន់តាមពាក្យរបស់អ្នក អ្នកនោះមិនស្លាប់សោះឡើយ។ ព្រះគម្ពីរខ្មែរសាកល ពួកយូដានិយាយថា៖ “ឥឡូវនេះយើងដឹងហើយថា អ្នកមានអារក្សចូលមែន។ អ័ប្រាហាំ និងបណ្ដាព្យាការីបានស្លាប់ហើយ ប៉ុន្តែអ្នកថា:‘ប្រសិនបើអ្នកណាកាន់តាមពាក្យរបស់ខ្ញុំ អ្នកនោះមិនភ្លក់សេចក្ដីស្លាប់សោះឡើយ គឺជារៀងរហូត’។ Khmer Christian Bible ពួកជនជាតិយូដាក៏ទូលទៅព្រះអង្គថា៖ «ឥឡូវនេះ យើងដឹងថា អ្នកមានអារក្សចូលមែនហើយ។ លោកអ័ប្រាហាំ និងពួកអ្នកនាំព្រះបន្ទូលបានស្លាប់ទៅហើយ ប៉ុន្ដែអ្នកបែរជានិយាយថា បើអ្នកណាកាន់តាមពាក្យសំដីរបស់អ្នក អ្នកនោះនឹងមិនស្គាល់សេចក្ដីស្លាប់ទៀតឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកសាសន៍យូដាទូលព្រះអង្គថា៖ «ឥឡូវនេះ យើងដឹងប្រាកដថា អ្នកមានអារក្សចូលពិតមែន ព្រោះលោកអ័ប្រាហាំ និងពួកហោរា បានស្លាប់អស់ហើយ តែអ្នកថា បើអ្នកណាកាន់តាមពាក្យរបស់អ្នក អ្នកនោះមិនដែលភ្លក់សេចក្តីស្លាប់ទៅវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនជាតិយូដាទូលព្រះអង្គថា៖ «ឥឡូវនេះ យើងដឹងច្បាស់ហើយថា លោកពិតជាមានអារក្សចូលមែន។ លោកអប្រាហាំ និងពួកព្យាការី*បានទទួលមរណភាពទៅហើយ រីឯលោកវិញ លោកហ៊ានពោលថា អ្នកណាកាន់តាមពាក្យលោក អ្នកនោះមិនស្លាប់សោះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ពួកសាសន៍យូដាទូលថា ឥឡូវនេះ យើងដឹងជាប្រាកដថា អ្នកមានអារក្សចូលពិតមែន ព្រោះលោកអ័ប្រាហាំ នឹងពួកហោរា បានស្លាប់អស់ហើយ តែអ្នកថា បើអ្នកណាកាន់តាមពាក្យអ្នក នោះមិនដែលភ្លក់សេចក្ដីស្លាប់ នៅអស់កល្បរៀងទៅវិញ |
ជនជាតិយូដាចាត់អ៊ីមុាំ និងពួកលេវីពីក្រុងយេរូសាឡឹម ឲ្យទៅជួបយ៉ះយ៉ាដើម្បីសួរថា៖ «អ្នកជានរណា?»។
អ៊ីសាមានប្រសាសន៍ទៅគាត់ថា៖ «អ្នកណាស្រឡាញ់ខ្ញុំអ្នកនោះនឹងប្រតិបត្ដិតាមពាក្យខ្ញុំ។ អុលឡោះជាបិតាខ្ញុំនឹងស្រឡាញ់អ្នកនោះ ហើយអុលឡោះជាបិតា និងខ្ញុំក៏នឹងមកតាំងលំនៅ នៅក្នុងអ្នកនោះដែរ។
ចូរនឹកចាំពាក្យដែលខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នាថា “អ្នកបម្រើមិនធំជាងម្ចាស់ឡើយ”។ ប្រសិនបើគេបៀតបៀនខ្ញុំ គេមុខជាបៀតបៀនអ្នករាល់គ្នា ប្រសិនបើគេប្រតិបត្ដិតាមពាក្យខ្ញុំ គេមុខជាប្រតិបត្ដិតាមពាក្យរបស់អ្នករាល់គ្នាដែរ។
ខ្ញុំបានសំដែងនាមរបស់ទ្រង់ឲ្យអស់អ្នក ដែលទ្រង់ញែកចេញពីលោកនេះប្រទានមកខ្ញុំស្គាល់ហើយ។ អ្នកទាំងនោះនៅក្រោមការគ្រប់គ្រងរបស់ទ្រង់ ទ្រង់ប្រទានគេមកឲ្យខ្ញុំ ហើយគេបានប្រតិបត្ដិតាមបន្ទូលរបស់ទ្រង់។
បណ្ដាជនតបទៅអ៊ីសាថា៖ «អ្នកពិតជាមានអ៊ីព្លេសចូលហើយ បានជានិយាយដូច្នេះ តើនរណារកសម្លាប់អ្នក?»។
ជនជាតិយូដានិយាយគ្នាថា៖ «តើលោកនឹងសម្លាប់ខ្លួនឬ បានជាលោកពោលថា“ទីណាខ្ញុំទៅ ទីនោះអ្នករាល់គ្នាពុំអាចនឹងទៅបាន”ដូច្នេះ?»។
ជនជាតិយូដាសួរអ៊ីសាថា៖ «យើងនិយាយថាអ្នកជាសាសន៍សាម៉ារី ហើយថាមានអ៊ីព្លេសចូលនោះត្រូវមែន!»។
ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាកាន់តាមពាក្យរបស់ខ្ញុំ អ្នកនោះនឹងមិនស្លាប់សោះឡើយ»។
អ្នករាល់គ្នាមិនស្គាល់អុលឡោះទេ រីឯខ្ញុំ ខ្ញុំស្គាល់អុលឡោះ ប្រសិនបើខ្ញុំថា ខ្ញុំមិនស្គាល់អុលឡោះទេ ខ្ញុំមុខជានិយាយកុហកដូចអ្នករាល់គ្នាដែរ។ ប៉ុន្ដែ ខ្ញុំស្គាល់អុលឡោះ ហើយកាន់តាមបន្ទូលរបស់ទ្រង់ថែមទៀតផង។
ពួកខាងគណៈផារីស៊ីបានហៅបុរស ដែលខ្វាក់ពីមុននោះ មកសួរជាលើកទីពីរ។ គេពោលទៅគាត់ថា៖ «ត្រូវនិយាយការពិតនៅចំពោះអុលឡោះ! យើងដឹងថាអ្នកនោះពិតជាមនុស្សបាបមែន!»។
បុព្វបុរសទាំងនេះបានស្លាប់ទៅ ទាំងនៅមានជំនឿដដែល ពួកគាត់ឥតបានទទួលអ្វីៗតាមបន្ទូលសន្យានៃអុលឡោះទេ តែបានឃើញ និងអបអរទទួលពីចម្ងាយ ហើយប្រកាសទទួលស្គាល់ថាពួកគាត់គ្រាន់តែជាជនបរទេស ដែលធ្វើដំណើរលើផែនដីនេះប៉ុណ្ណោះ។
តែយើងឃើញថា អ៊ីសាដែលមានឋានៈទាបជាងពួកម៉ាឡាអ៊ីកាត់មួយរយៈ ព្រោះគាត់បានរងទុក្ខ និងស្លាប់នោះ ឥឡូវនេះ គាត់ទទួលសិរីរុងរឿង និងកិត្ដិនាមទុកជាមកុដរាជ្យ។ ដោយសារក្តីមេត្តារបស់អុលឡោះ អាល់ម៉ាហ្សៀសបានស្លាប់សម្រាប់មនុស្សគ្រប់ៗគ្នា។