គេក៏យកសៀវភៅនោះទៅឲ្យមនុស្សម្នាក់ ទៀតដែលមិនចេះអក្សរ ទាំងពោលថា «ចូរអានទៅ!» តែអ្នកនោះតបមកវិញថា «ខ្ញុំមិនចេះអក្សរទេ!»។
យ៉ូហាន 7:15 - អាល់គីតាប ជនជាតិយូដាងឿងឆ្ងល់ជាខ្លាំង គេពោលថា៖ «អ្នកនេះមិនបានរៀនសូត្រអ្វីសោះ ចុះម្ដេចបានជាគាត់ចេះដឹងជ្រៅជ្រះដូច្នេះ?»។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ពួកយូដាក៏ភ្ញាក់ផ្អើល ទាំងពោលថា៖ “អ្នកនេះមិនដែលរៀនសោះ តើចេះគម្ពីរយ៉ាងដូចម្ដេច?”។ Khmer Christian Bible ពេលនោះពួកជនជាតិយូដាឆ្ងល់ថា៖ «អ្នកនេះមិនដែលរៀនអ្វីឡើយ ចុះហេតុអ្វីបានជាគាត់ចេះបទគម្ពីរច្រើនម៉្លេះ?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកសាសន៍យូដានឹកឆ្ងល់ថា៖ «តើអ្នកនេះចេះគម្ពីរមកពីណា បើគាត់មិនដែលរៀនសោះ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនជាតិយូដាងឿងឆ្ងល់ជាខ្លាំង គេពោលថា៖ «អ្នកនេះមិនបានរៀនសូត្រអ្វីសោះ ចុះម្ដេចបានជាគាត់ចេះដឹងជ្រៅជ្រះដូច្នេះ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយពួកសាសន៍យូដានឹកឆ្ងល់ថា ធ្វើដូចម្តេចឲ្យអ្នកនេះចេះគម្ពីរដូច្នេះ ពីព្រោះគាត់មិនដែលរៀនសូត្រសោះ |
គេក៏យកសៀវភៅនោះទៅឲ្យមនុស្សម្នាក់ ទៀតដែលមិនចេះអក្សរ ទាំងពោលថា «ចូរអានទៅ!» តែអ្នកនោះតបមកវិញថា «ខ្ញុំមិនចេះអក្សរទេ!»។
ត្រឡប់ទៅភូមិស្រុករបស់គាត់វិញ។ អ៊ីសាបង្រៀនអ្នកស្រុកនៅក្នុងសាលាប្រជុំរបស់គេ ធ្វើឲ្យគេងឿងឆ្ងល់គ្រប់ៗគ្នា។ គេពោលថា៖ «តើគាត់បានទទួលប្រាជ្ញា និងអំណាចធ្វើការអស្ចារ្យទាំងនេះមកពីណា?
អស់អ្នកដែលស្ដាប់អ៊ីសា នឹកឆ្ងល់ពីពាក្យឆ្លើយឆ្លងរបស់គាត់ ប្រកបដោយប្រាជ្ញាញាណ។
ឮដូច្នេះ គេស្ងើចសរសើរអ៊ីសាគ្រប់ៗគ្នា ទាំងនឹកឆ្ងល់អំពីប្រសាសន៍ ប្រកបដោយចិត្តប្រណីសន្ដោស ដែលហូរចេញពីមាត់របស់អ៊ីសា។ គេពោលថា៖ «អ្នកនេះមិនមែនជាកូនរបស់ជាងយូសុះទេឬ?»។
ជនជាតិយូដាចាត់អ៊ីមុាំ និងពួកលេវីពីក្រុងយេរូសាឡឹម ឲ្យទៅជួបយ៉ះយ៉ាដើម្បីសួរថា៖ «អ្នកជានរណា?»។
កាលលោកប៉ូលកំពុងមានប្រសាសន៍ការពារខ្លួនដូច្នេះ លោកភេស្ទុសក៏បន្លឺសំឡេងឡើងយ៉ាងខ្លាំងថា៖ «ប៉ូលអើយ អ្នកវង្វេងស្មារតីហើយ! គឺអ្នករៀនសូត្រច្រើនពេក បានជាត្រឡប់ទៅជាវង្វេងស្មារតីដូច្នេះ!»។
កាលក្រុមប្រឹក្សាជាន់ខ្ពស ឃើញពេត្រុស និងយ៉ូហាន មានចិត្ដអង់អាចដូច្នេះ គេងឿងឆ្ងល់ណាស់ ដ្បិតគេដឹងថា អ្នកទាំងពីរជាមនុស្សសាមញ្ញ ពុំដែលបានរៀនសូត្រ ហើយគេដឹងច្បាស់ថា អ្នកទាំងពីរធ្លាប់នៅជាមួយអ៊ីសា។
អស់អ្នកដែលធ្លាប់ស្គាល់លោកសូល ឃើញគាត់ថ្លែងបន្ទូលរបស់អុលឡោះជាមួយពួកណាពី គេក៏សាកសួរគ្នាទៅវិញទៅមកថា «តើមានកើតអ្វីចំពោះកូនប្រុសលោកគីស? សូលចូលក្រុមណាពីដែរតើ!»។