Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 7:11 - អាល់គីតាប

11 ក្នុង​ឱកាស​បុណ្យ​នោះ ជន‌ជាតិ​យូដា​តាម​រក​អ៊ីសា គេ​សួរ​គ្នា​ថា៖ «តើ​គាត់​នៅ​ឯ​ណា?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 ពួកយូដា​កំពុង​រក​ព្រះអង្គ​នៅក្នុង​ពិធីបុណ្យ​នោះ ដោយ​សួរថា​៖ “តើ​អ្នកនោះ​នៅ​ឯណា​?”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

11 ពួក​ជនជាតិ​យូដា​បាន​រក​ព្រះអង្គ​នៅ​ក្នុង​ពិធី​បុណ្យ​នោះ​ ដោយ​សួរ​ថា៖​ «តើ​អ្នក​នោះ​នៅ​ឯណា?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ក្នុង​ពិធី​បុណ្យ​នោះ ពួក​សាសន៍​យូដា​សួរ​រក​ព្រះ‌អង្គ​ថា «តើ​លោក​នៅ​ឯ​ណា?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ក្នុង​ឱកាស​បុណ្យ​នោះ ជន‌ជាតិ​យូដា​តាម​រក​ព្រះ‌យេស៊ូ គេ​សួរ​គ្នា​ថា៖ «តើ​លោក​នៅ​ឯ​ណា?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 រីឯ​ពួក​សាសន៍​យូដា គេ​សួរ​រក​ទ្រង់​នៅ​ឯ​ទី​បុណ្យ​ថា តើ​លោក​នៅ​ឯ​ណា

សូមមើលជំពូក ចម្លង




យ៉ូហាន 7:11
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ជន‌ជាតិ​យូដា​ចាត់​អ៊ីមុាំ និង​ពួក​លេវី​ពី​ក្រុង​យេរូ‌សាឡឹម ឲ្យ​ទៅ​ជួប​យ៉ះយ៉ា​ដើម្បី​សួរ​ថា៖ «អ្នក​ជា​នរណា?»។


គេ​រក​អ៊ីសា ហើយ​និយាយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ម៉ាស្ជិទ​ថា៖ «អ្នក​គិត​ដូច​ម្ដេច? គាត់​មិន​ហ៊ាន​មក​ចូល​រួម​ក្នុង​ពិធី​បុណ្យ​ទេ​មើល​ទៅ!»។


ក្រោយ​មក អ៊ីសា​ដើរ​ចុះ​ឡើង​កាត់​ស្រុក​កាលី‌ឡេ ដ្បិត​គាត់​មិន​ពេញ​ចិត្ត​ទៅ​ស្រុក​យូដា​ឡើយ ព្រោះ​ជន‌ជាតិ​យូដា​រក​សម្លាប់​គាត់។


ប៉ុន្ដែ គ្មាន​នរណា​ហ៊ាន​និយាយ​អំពី​អ៊ីសា​ដោយ​ចំហ​ឡើយ ព្រោះ​គេ​ខ្លាច​សាសន៍​យូដា។


ជន‌ជាតិ​យូដា​ងឿង‌ឆ្ងល់​ជា​ខ្លាំង គេ​ពោល​ថា៖ «អ្នក​នេះ​មិន​បាន​រៀន​សូត្រ​អ្វី​សោះ ចុះ​ម្ដេច​បាន​ជា​គាត់​ចេះ​ដឹង​ជ្រៅ​ជ្រះ​ដូច្នេះ?»។


គេ​សួរ​គាត់​ថា៖ «លោក​នោះ​នៅ​ឯ​ណា?»។ គាត់​ឆ្លើយ​ថា៖ «ខ្ញុំ​មិន​ដឹង​ទេ!»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម