អ៊ីសាចូលក្នុងម៉ាស្ជិទ ហើយនៅពេលគាត់កំពុងតែបង្រៀនគេពួកអ៊ីមុាំ និងពួកអះលីជំអះរបស់ប្រជាជន នាំគ្នាចូលមកសួរគាត់ថា៖ «តើលោកធ្វើការទាំងនេះដោយអាងអំណាចអ្វី? អ្នកណាប្រគល់អំណាចនេះឲ្យលោក?»។
យ៉ូហាន 5:12 - អាល់គីតាប គេសួរគាត់ថា៖ «តើលោកណាប្រាប់អ្នកឲ្យយកគ្រែស្នែងដើរទៅដូច្នេះ?»។ ព្រះគម្ពីរខ្មែរសាកល ពួកគេសួរគាត់ថា៖ “តើម្នាក់ដែលប្រាប់អ្នកថា: ‘យកកន្ទេល ហើយដើរទៅ’ ជានរណា?”។ Khmer Christian Bible ពួកគេក៏សួរគាត់ថា៖ «តើអ្នកដែលប្រាប់អ្នកថា ចូរយកកន្ទេល ហើយទៅចុះនោះជានរណា?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេសួរគាត់ថា៖ «តើអ្នកណាប្រាប់អ្នកថា "ចូរយកកន្ទេល ហើយដើរទៅ" ដូច្នេះ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេសួរគាត់ថា៖ «តើលោកណាប្រាប់អ្នកឲ្យយកគ្រែស្នែងដើរទៅដូច្នេះ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះគេសួរគាត់ថា តើអ្នកណាបានប្រាប់ឲ្យអ្នកយកគ្រែដើរទៅដូច្នេះ |
អ៊ីសាចូលក្នុងម៉ាស្ជិទ ហើយនៅពេលគាត់កំពុងតែបង្រៀនគេពួកអ៊ីមុាំ និងពួកអះលីជំអះរបស់ប្រជាជន នាំគ្នាចូលមកសួរគាត់ថា៖ «តើលោកធ្វើការទាំងនេះដោយអាងអំណាចអ្វី? អ្នកណាប្រគល់អំណាចនេះឲ្យលោក?»។
គាត់ឆ្លើយទៅគេថា៖ «លោកដែលបានធ្វើឲ្យខ្ញុំជា ប្រាប់ខ្ញុំថា “ចូរយកគ្រែស្នែងរបស់អ្នកដើរទៅចុះ!”»។
ប៉ុន្ដែ បុរសដែលបានជាមិនដឹងថានរណា បានប្រោសគាត់ឲ្យជាឡើយ ដ្បិតអ៊ីសាបានចេញពីបណ្ដាជនដែលនៅកន្លែងនោះផុតទៅហើយ។
ខ្ញុំហ៊ានធ្វើជាសាក្សីថា ពួកគេមានចិត្ដខ្នះខ្នែងបម្រើអុលឡោះខ្លាំងណាស់ តែគេបម្រើទាំងល្ងិតល្ងង់។
គេសួរគ្នាទៅវិញទៅមកថា៖ «តើនរណាបានធ្វើការនេះ?»។ កាលស៊ើបសួរទៅមានគេប្រាប់ថា៖ «គឺគេឌាន ជាកូនរបស់យ៉ូអាសបានធ្វើការនេះ»។
ស្តេចសូលមានប្រសាសន៍ថា៖ «សុំអស់លោកដែលជាមេដឹកនាំរបស់ប្រជាជនអញ្ជើញចូលមក! សុំអស់លោកពិនិត្យឲ្យម៉ត់ចត់មើល តើថ្ងៃនេះពួកយើងបានប្រព្រឹត្តអំពើបាបអ្វី?។