Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 5:12 - Khmer Christian Bible

12 ពួកគេ​ក៏​សួរ​គាត់​ថា៖​ «តើ​អ្នក​ដែល​ប្រាប់​អ្នក​ថា​ ចូរ​យក​កន្ទេល​ ហើយ​ទៅ​ចុះ​នោះ​ជា​នរណា?»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 ពួកគេ​សួរ​គាត់​ថា​៖ “តើ​ម្នាក់​ដែល​ប្រាប់​អ្នក​ថា​: ‘យក​កន្ទេល ហើយ​ដើរ​ទៅ’ ជា​នរណា​?”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 គេ​សួរ​គាត់​ថា៖ «តើ​អ្នក​ណា​ប្រាប់​អ្នក​ថា "ចូរ​យក​កន្ទេល ហើយ​ដើរ​ទៅ" ដូច្នេះ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 គេ​សួរ​គាត់​ថា៖ «តើ​លោក​ណា​ប្រាប់​អ្នក​ឲ្យ​យក​គ្រែ​ស្នែង​ដើរ​ទៅ​ដូច្នេះ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 នោះ​គេ​សួរ​គាត់​ថា តើ​អ្នក​ណា​បាន​ប្រាប់​ឲ្យ​អ្នក​យក​គ្រែ​ដើរ​ទៅ​ដូច្នេះ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 គេ​សួរ​គាត់​ថា៖ «តើ​លោក​ណា​ប្រាប់​អ្នក​ឲ្យ​យក​គ្រែ​ស្នែង​ដើរ​ទៅ​ដូច្នេះ?»។

សូមមើលជំពូក ចម្លង




យ៉ូហាន 5:12
6 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ព្រះអង្គ​បាន​ចូល​ទៅ​ក្នុង​ព្រះ​វិហារ​ហើយ​ ពួក​សម្ដេច​សង្ឃ​ និង​ពួក​ចាស់ទុំ​របស់​ប្រជាជន​ក៏​ចូល​មក​ជិត​ព្រះអង្គ​ ពេល​ព្រះអង្គ​កំពុង​បង្រៀន​ ពួកគេ​ទូល​សួរ​ថា៖​ «តើ​អ្នក​ធ្វើ​ការ​ទាំង​នេះ​ដោយ​សិទ្ធិ​អំណាច​អ្វី?​ តើ​នរណា​ឲ្យ​សិទ្ធិ​អំណាច​នេះ​ដល់​អ្នក?»​


ប៉ុន្ដែ​គាត់​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «អ្នក​ប្រោស​ខ្ញុំ​ឲ្យ​ជា​បាន​បង្គាប់​ខ្ញុំ​ថា​ ចូរ​យក​កន្ទេល​របស់​អ្នក​ ហើយ​ទៅ​ចុះ»។​


ប៉ុន្ដែ​បុរស​ដែល​បាន​ជា​នោះ​ក៏​មិន​ដឹង​ថា​នោះ​ជា​នរណា​ដែរ​ ព្រោះ​ព្រះយេស៊ូ​បាន​យាង​ចេញ​ទៅ​បាត់​ក្នុង​ចំណោម​បណ្ដាជន​ដែល​នៅ​កន្លែង​នោះ។​


ដ្បិត​ខ្ញុំ​ធ្វើ​បន្ទាល់​ពី​ពួកគេ​ថា​ ពួកគេ​មាន​ចិត្ដ​ប្ដូរផ្ដាច់​ចំពោះ​ព្រះជាម្ចាស់​ណាស់​ ប៉ុន្ដែ​មិន​មែន​ដោយ​ប្រាជ្ញា​ទេ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម