Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 5:13 - អាល់គីតាប

13 ប៉ុន្ដែ បុរស​ដែល​បាន​ជា​មិន​ដឹង​ថា​នរណា បាន​ប្រោស​គាត់​ឲ្យ​ជា​ឡើយ ដ្បិត​អ៊ីសា​បាន​ចេញ​ពី​បណ្ដា‌ជន​ដែល​នៅ​កន្លែង​នោះ​ផុត​ទៅ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

13 ប៉ុន្តែ​បុរស​ដែល​ត្រូវបាន​ប្រោសឲ្យជា​នោះ មិន​បាន​ដឹង​ថា​ជា​នរណា​ទេ ពីព្រោះ​មាន​ហ្វូងមនុស្ស​នៅ​កន្លែង​នោះ ហើយ​ព្រះយេស៊ូវ​បាន​យាង​ចេញទៅស្ងាត់ៗ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

13 ប៉ុន្ដែ​បុរស​ដែល​បាន​ជា​នោះ​ក៏​មិន​ដឹង​ថា​នោះ​ជា​នរណា​ដែរ​ ព្រោះ​ព្រះយេស៊ូ​បាន​យាង​ចេញ​ទៅ​បាត់​ក្នុង​ចំណោម​បណ្ដាជន​ដែល​នៅ​កន្លែង​នោះ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 តែ​អ្នក​ដែល​បាន​ជា មិន​ស្គាល់​ថា​អ្នក​ណា​ទេ ព្រោះ​ព្រះ‌យេស៊ូវ​យាង​ចេញ​ពី​បណ្តា‌ជន​ដែល​នៅ​ទី​នោះ​ផុត​ទៅ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ប៉ុន្តែ បុរស​ដែល​ជា​មិន​ដឹង​ថា​នរណា​បាន​ប្រោស​គាត់​ឲ្យ​ជា​ឡើយ ដ្បិត​ព្រះ‌យេស៊ូ​បាន​យាង​ចេញ​ពី​បណ្ដា‌ជន​ដែល​នៅ​កន្លែង​នោះ​ផុត​ទៅ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 តែ​អ្នក​ដែល​បាន​ជា​មិន​ស្គាល់​ជា​អ្នក​ណា​ទេ ពី​ព្រោះ​ព្រះ‌យេស៊ូវ​ទ្រង់​យាង​ទៅ​បាត់​ហើយ ក៏​មាន​មនុស្ស​សន្ធឹក​នៅ​ទី​នោះ​ដែរ

សូមមើលជំពូក ចម្លង




យ៉ូហាន 5:13
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ ភ្នែក​គេ​បាន​ភ្លឺ​ឡើង មើល​អ៊ីសា​ស្គាល់ ប៉ុន្តែ អ៊ីសា​បាត់​ពី​មុខ​គេ​ទៅ។


ប៉ុន្តែ អ៊ីសា​ចេញ​ពី​កណ្ដាល​ចំណោម​គេ​បាត់​ទៅ។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ភីលីព​អើយ ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​តាំង​ពី​យូរ​មក​ហើយ ម្ដេច​អ្នក​នៅ​តែ​មិន​ស្គាល់​ខ្ញុំ!។ អ្នក​ណា​បាន​ឃើញ​ខ្ញុំ ក៏​បាន​ឃើញ​អុលឡោះ​ជា​បិតា​ដែរ។ ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​ថា សូម​បង្ហាញ​អុលឡោះ​ជា​បិតា​ឲ្យ​យើង​ខ្ញុំ​ឃើញ​ផង​ដូច្នេះ?


គេ​សួរ​គាត់​ថា៖ «តើ​លោក​ណា​ប្រាប់​អ្នក​ឲ្យ​យក​គ្រែ​ស្នែង​ដើរ​ទៅ​ដូច្នេះ?»។


ក្រោយ​មក អ៊ីសា​ជួប​គាត់​ក្នុង​ម៉ាស្ជិទ ក៏​មាន​ប្រសាសន៍​ទៅ​គាត់​ថា៖ «ឥឡូវ​នេះ អ្នក​បាន​ជា​ហើយ កុំ​ប្រព្រឹត្ដ​អំពើ​បាប​ទៀត​ឲ្យ​សោះ ក្រែង​លោ​កើត​ការ​អាក្រក់​ដល់​អ្នក លើស​មុន​ទៅ​ទៀត»។


ពួក​គេ​ក៏​រើស​ដុំ​ថ្ម​បម្រុង​នឹង​គប់​សម្លាប់​អ៊ីសា ប៉ុន្ដែ អ៊ីសា​ភៀស​ខ្លួន​ចេញ​ពី​ម៉ាស្ជិទ​បាត់​ទៅ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម