ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូហាន 3:2 - អាល់គីតាប

គាត់​បាន​មក​ជួប​អ៊ីសា​ទាំង​យប់ ហើយ​និយាយ​ថា៖ «តួន​យើង​ខ្ញុំ​ដឹង​ថា​អុលឡោះ​បាន​ចាត់​តួន​ឲ្យ​មក​បង្រៀន​យើង​ខ្ញុំ ដ្បិត​គ្មាន​នរណា​អាច​ធ្វើ​ទី​សំគាល់​ដូច​តួន​បាន​ឡើយ វៀរ​លែង​តែ​អុលឡោះ​នៅ​ជា​មួយ​អ្នក​នោះ»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

គាត់​មករក​ព្រះយេស៊ូវ​នៅ​ពេលយប់ ហើយ​ទូល​ព្រះអង្គ​ថា​៖ “រ៉ាប៊ី យើងខ្ញុំ​ដឹង​ហើយ​ថា លោក​ជា​គ្រូ​ដែល​មក​ពី​ព្រះ ពីព្រោះ​គ្មានអ្នកណា​អាច​ធ្វើ​ទីសម្គាល់​ទាំងនេះ​ដែល​លោក​កំពុង​ធ្វើ​បាន​ឡើយ លុះត្រាតែ​ព្រះ​គង់នៅ​ជាមួយ​អ្នកនោះ​ប៉ុណ្ណោះ”។

សូមមើលជំពូក

Khmer Christian Bible

គាត់​បាន​មក​ជួប​ព្រះយេស៊ូ​ទាំង​យប់​ទូល​ថា៖​ «លោកគ្រូ​ យើង​ដឹង​ថា​ លោក​ជា​គ្រូ​មកពី​ព្រះជាម្ចាស់​មែន​ ដ្បិត​ទី​សំគាល់​អស្ចារ្យ​ដែល​លោក​កំពុង​ធ្វើ​ទាំង​នេះ​ គ្មាន​អ្នកណា​អាច​ធ្វើ​បាន​ទេ​ លើកលែង​តែ​ព្រះជាម្ចាស់​គង់​ជាមួយ​ប៉ុណ្ណោះ»​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​មក​ជួប​ព្រះ‌យេស៊ូវ​ទាំង​យប់ ហើយ​ទូល​ថា៖ «រ៉ាប៊ី យើង​ខ្ញុំ​ដឹង​ថា លោក​ជា​គ្រូ​មក​ពី​ព្រះ ដ្បិត​គ្មាន​អ្នក​ណា​អាច​ធ្វើ​ទី​សម្គាល់ ដែល​លោក​ធ្វើ​ទាំង​នេះ​បាន​ទេ មាន​តែ​ព្រះ​គង់​ជា​មួយ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​បាន​មក​គាល់​ព្រះ‌យេស៊ូ​ទាំង​យប់ ហើយ​ទូល​ថា៖ «លោក​គ្រូ យើង​ខ្ញុំ​ដឹង​ថា​ព្រះ‌ជាម្ចាស់​បាន​ចាត់​លោក​គ្រូ​ឲ្យ​មក​បង្រៀន​យើង​ខ្ញុំ ដ្បិត​គ្មាន​នរណា​អាច​ធ្វើ​ទី​សម្គាល់​ដូច​លោក​គ្រូ​ឡើយ វៀរ‌លែង​តែ​ព្រះ‌ជាម្ចាស់​គង់​ជា​មួយ​អ្នក​នោះ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លោក​ក៏​មក​ឯ​ព្រះ‌យេស៊ូវ​ទាំង​យប់​ទូល​ថា លោក​គ្រូ យើង​ខ្ញុំ​ដឹង​ថា លោក​ជា​គ្រូ​មក​ពី​ព្រះ​ពិត ដ្បិត​គ្មាន​អ្នក​ណា​អាច​នឹង​ធ្វើ​ទី​សំគាល់ ដែល​លោក​ធ្វើ​ទាំង​នេះ​បាន​ទេ លើក​តែ​ព្រះ​គង់​នៅ​ជា​មួយ​ប៉ុណ្ណោះ

សូមមើលជំពូក



យ៉ូហាន 3:2
30 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ត្រី​នោះ​ពោល​ទៅ​កាន់​អេលី‌យ៉េស​ថា៖ «ឥឡូវ​នេះ នាង​ខ្ញុំ​ដឹង​ថា លោក​ជា​អ្នក​នាំ​សារ​របស់​អុលឡោះ​មែន ហើយ​សេចក្តី​ដែល​លោក​ថ្លែង ពិត​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា»។


អ្នក​រាល់​គ្នា​ដែល​ស្គាល់​សេចក្ដី​សុចរិត ប្រជា‌ជន​ដែល​គោរព​ហ៊ូកុំ​របស់​យើង ដោយ​ចិត្ត​ស្មោះ​អើយ ចូរ​នាំ​គ្នា​ស្ដាប់​យើង! មិន​ត្រូវ​ខ្លាច​មនុស្ស​លោក​ចំអក​ឲ្យ​ឡើយ ហើយ​ក៏​មិន​ត្រូវ​ចុះ​ចាញ់ ព្រោះ​តែ​គេ​បន្ទាប​បន្ថោក​អ្នក​រាល់​គ្នា​ដែរ។


ស្តេច​សេដេ‌គា​បាន​ស្បថ​ជា​សម្ងាត់ មក​យេរេមា​ថា៖ «ខ្ញុំ​សូម​ស្បថ​ក្នុង​នាមអុលឡោះ‌តាអាឡា ជា​ម្ចាស់​ដ៏​នៅ​អស់‌កល្ប ហើយ​ដែល​បាន​ប្រទាន​ជីវិត​មក​យើង​ថា ខ្ញុំ​នឹង​មិន​ប្រហារ​ជីវិត​អ្នក ឬ​ប្រគល់​អ្នក​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​អស់​លោក​ដែល​ចង់​ប្រហារ​ជីវិត​អ្នក​ឡើយ»។


គេ​ក៏​ចាត់​សិស្ស​របស់​គេ និង​ពួក​ខាង​ស្ដេច​ហេរ៉ូដ ឲ្យ​ទៅ​ជួប​អ៊ីសា​ហើយ​ជម្រាប​ថា៖ «តួន! យើង​ខ្ញុំ​ដឹង​ថា ពាក្យ​ដែល​តួន​មាន​ប្រសាសន៍​សុទ្ធ​តែ​ពិត​ទាំង​អស់។ តួន​ប្រៀន‌ប្រដៅ​អំពី​របៀប​រស់​នៅ ដែល​គាប់​ចិត្ត​អុលឡោះ​តាម​សេចក្ដី​ពិត គឺ​តួន​ពុំ​យោគ​យល់ ហើយ​ក៏​ពុំ​រើស​មុខ​នរណា​ឡើយ។


ពួក​នេះ​ចូល​ចិត្ដ​ឲ្យ​គេ​អោន​កាយ​គោរព នៅ​តាម​ផ្សារ និង​ឲ្យ​គេ​ហៅ​ខ្លួន​ថា “តួន”។


រីឯ​អ្នក​រាល់​គ្នា​វិញ កុំ​បង្គាប់​គេ​ឲ្យ​ហៅ​ខ្លួន​ថា “តួន”សោះ​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​មាន “តួន”តែ​មួយ​គត់ ហើយ​អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​បង​ប្អូន​នឹង​គ្នា។


គេ​នាំ​គ្នា​មក​ជម្រាប​អ៊ីសា​ថា៖ «តួន! យើង​ខ្ញុំ​ដឹង​ថា តួន​មាន​ប្រសាសន៍​សុទ្ធ​តែ​ពិត​ទាំង​អស់ តួន​ពុំ​យោគ‌យល់ ហើយ​ក៏​ពុំ​រើស​មុខ​នរណា​ឡើយ គឺ​តួន​ប្រៀន‌ប្រដៅ​អំពី​របៀប​រស់​នៅ​ដែល​គាប់​ចិត្ត​អុលឡោះ តាម​សេចក្ដី​ពិត។ តើ​ហ៊ូកុំ​របស់​យើង​អនុញ្ញាត​ឲ្យ​បង់​ពន្ធដារ​ជូន​ស្តេច​អធិរាជ​រ៉ូម៉ាំង​ឬ​ទេ? តើ​យើង​ត្រូវ​បង់ ឬ​មិន​ត្រូវ​បង់?»។


អ៊ីសា​ងាក​មក​ក្រោយ ឃើញ​អ្នក​ទាំង​ពីរ​ដើរ​តាម គាត់​ក៏​សួរ​ថា៖ «អ្នក​ទាំង​ពីរ​មក​រក​អ្វី?»។ គេ​ជម្រាប​អ៊ីសា​ថា៖ «រ៉ាប៊ី! (ពាក្យ​“រ៉ាប៊ី”​នេះ​ប្រែ​ថា​“តួន”) តើ​លោក​នៅ​កន្លែង​ណា?»។


ប៉ុន្ដែ បើ​ខ្ញុំ​ធ្វើ​កិច្ច​ការ​របស់​អុលឡោះ ទោះ​បី​អ្នក​រាល់​គ្នា​មិន​ជឿ​ខ្ញុំ​ក៏​ដោយ ក៏​សុំ​ជឿ​ទៅ​លើ​កិច្ចការ​ទាំង​នោះ​ចុះ ដើម្បី​ឲ្យ​បាន​ដឹង ហើយ​រឹត​តែ​ដឹង​ទៀត​ថា​អុលឡោះ​ជា​បិតា​ស្ថិត​នៅ​ក្នុង​ខ្ញុំ ខ្ញុំ​ស្ថិត​នៅ​ក្នុង​អុលឡោះ​ជា​បិតា»។


ទោះ​បី​អ៊ីសា​ធ្វើ​ទី​សំគាល់​ជា​ច្រើន​ឲ្យ​គេ​ឃើញ​យ៉ាង​ណា​ក៏​ដោយ ក៏​គេ​នៅ​តែ​ពុំ​ជឿ​លើ​គាត់​ដដែល


តើ​អ្នក​មិន​ជឿ​ថា ខ្ញុំ​នៅ​ក្នុង​អុលឡោះ​ជា​បិតាហើយ​អុលឡោះ​ជា​បិតា​នៅ​ក្នុង​ខ្ញុំ​ទេ​ឬ? សេចក្ដី​ដែល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា មិន​មែន​ចេញ​មក​ពី​ខ្ញុំ​ផ្ទាល់​ទេ គឺ​អុលឡោះ​ជា​បិតា​ដែល​ស្ថិត​នៅ​ជាប់​នឹង​ខ្ញុំ ទ្រង់​បំពេញ​កិច្ចការ​របស់​ទ្រង់។


ប្រសិន​បើ​ខ្ញុំ​មិន​បាន​ធ្វើ​កិច្ចការ ក្នុង​ចំណោម​ពួក​គេ​ជា​កិច្ចការ​ដែល​គ្មាន​នរណា​ម្នាក់​បាន​ធ្វើ​ទេ​នោះ គេ​មុខ​ជា​មិន​ជាប់​បាប​អ្វី​ឡើយ តែ​ឥឡូវ​នេះ​គេ​បាន​ឃើញ ហើយ​ស្អប់​ទាំង​ខ្ញុំ​ស្អប់​ទាំង​អុលឡោះ​ជា​បិតា​ខ្ញុំ​ទៀត​ផង


នេះ​ជា​ទី​សំគាល់​ដំបូង​បង្អស់ ដែល​អ៊ីសា​បាន​ធ្វើ​នៅ​ភូមិ​កាណា ក្នុង​ស្រុក​កាលី‌ឡេ។ អ៊ីសា​បាន​សំដែង​សិរី‌រុង‌រឿង​របស់​គាត់ ហើយ​ពួក​សិស្ស​ក៏​បាន​ជឿ​លើ​គាត់។


អ៊ីសា​បាន​ហៅ​នាង​ថា៖ «ម៉ារី!»។ នាង​ម៉ារី​ក៏​បែរ​ទៅ​រក​អ៊ីសា ហើយ​ឆ្លើយ​អ៊ីសា​ជា​ភាសា​ហេប្រឺ​ថា៖ «រ៉ាប៊ូនី!» ប្រែ​ថា“តួន!”។


គេ​នាំ​គ្នា​ទៅ​ជួប​យ៉ះយ៉ា​ជម្រាប​ថា៖ «តួន! បុរស​ដែល​នៅ​ជា​មួយ​តួន ខាង​នាយ​ទន្លេ​យ័រ‌ដាន់​ពី​ថ្ងៃ​មុន ហើយ​ដែល​តួន​ផ្ដល់​សក្ខី‌ភាព​ឲ្យ​នោះ ឥឡូវ​នេះ គាត់​កំពុង​តែ​ជ្រមុជ​ទឹក​ឲ្យ​គេ មនុស្ស​ទាំង​អស់​នាំ​គ្នា​ទៅ​រក​គាត់»។


ក្នុង​ពេល​ជា​មួយ​គ្នា​នោះ ពួក​សិស្ស​ជម្រាប​អ៊ីសា​ថា៖ «តួន​សូម​អញ្ជើញ​ពិសា!»។


រីឯ​ខ្ញុំ​វិញ ខ្ញុំ​មាន​សក្ខី‌ភាព​មួយ​ប្រសើរ​ជាង​សក្ខី‌ភាព​របស់​យ៉ះយ៉ា​ទៅ​ទៀត។ អុលឡោះ​ជា​បិតា​ប្រទាន​ឲ្យ​ខ្ញុំ​បង្ហើយ​កិច្ចការ​ទាំង​អំបាល​ម៉ាន គឺ​កិច្ចការ​ដែល​ខ្ញុំ​ធ្វើ​នេះ​ហើយ ជា​សក្ខី‌ភាព​បញ្ជាក់​ថា អុលឡោះ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​មែន។


មាន​បណ្ដា‌ជន​ច្រើន​កុះ‌ករ​មក​តាម​អ៊ីសា ព្រោះ​គេ​បាន​ឃើញ​ទី​សំគាល់​ដែល​អ៊ីសា​បាន​ធ្វើ ដោយ​ប្រោស​អ្នក​ជំងឺ​ឲ្យ​ជា។


ក្នុង​ចំណោម​បណ្ដា‌ជន មាន​មនុស្ស​ជា​ច្រើន​បាន​ជឿ​លើ​អ៊ីសា​គេ​ពោល​ថា៖ «ពេល​អាល់ម៉ា‌ហ្សៀស​មក តើ​គាត់​នឹង​សំដែង​ទី​សំគាល់​ច្រើន​ជាង​លោក​នេះ​ឬ?»។


ពួក​ខាង​គណៈ​ផារីស៊ី​ខ្លះ​ពោល​ថា៖ «អ្នក​នោះ​មិន​មែន​មក​ពី​អុលឡោះ​ទេ ដ្បិត​គាត់​ពុំ​គោរព​ហ៊ូកុំ​សម្រាប់​ថ្ងៃ​ឈប់​សម្រាក»។ ខ្លះ​ទៀត​ពោល​ថា៖ «តើ​មនុស្ស​បាប​អាច​ធ្វើ​ទី​សំគាល់​ដូច​ម្ដេច​បាន?» ពួក​គេ​ក៏​បាក់​បែក​គ្នា។


បង​ប្អូន​បាន​ជ្រាប​ថា អុលឡោះ​បាន​ចាក់​រស‌អុលឡោះ​ដ៏​វិសុទ្ធ និង​អំណាច តែង‌តាំង​អ៊ីសា ជា​អ្នក​ភូមិ​ណាសារ៉ែត។ បង​ប្អូន​ក៏​ជ្រាប​ដែរ​ថា អ៊ីសា​បាន​ដើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ទាំង​ប្រព្រឹត្ដ​អំពើ​ល្អ និង​ប្រោស​អស់​អ្នក​ដែល​ត្រូវ​អ៊ីព្លេស​សង្កត់‌សង្កិន​ឲ្យ​បាន​ជា ដ្បិត​អុលឡោះ​នៅ​ជា​មួយ​អ៊ីសា។


បង​ប្អូន​អ៊ីស្រ‌អែល​អើយ សូម​ស្ដាប់​ពាក្យ​នេះ​ចុះ! អុលឡោះ​បាន​រ៉ាប់​រង​ទទួល​អ៊ីសា ជា​អ្នក​ភូមិ​ណាសារ៉ែត នៅ​មុខ​បង​ប្អូន​ទាំង​អស់​គ្នា ដោយ​អុលឡោះ​បាន​សំដែង​ការ​អស្ចារ្យ អំណាច និង​ទី​សំគាល់​ផ្សេងៗ នៅ​កណ្ដាល​ចំណោម​បង​ប្អូន តាម​រយៈ​អ៊ីសា​ដូច​បង​ប្អូន​ជ្រាប​ស្រាប់​ហើយ។


ដោយ​ឃើញ​ខ្ញុំ​ជាប់​ឃុំ‌ឃាំង​ដូច្នេះ បង​ប្អូន​ភាគ​ច្រើន​ទុក​ចិត្ដ​លើ​អ៊ីសា‌ជាអម្ចាស់ ហើយ​រឹត​តែ​មាន​ចិត្ដ​ក្លាហាន​ប្រកាស​បន្ទូល​នៃ​អុលឡោះ​ឥត​ភ័យ​ខ្លាច​អ្វី​ឡើយ។


លោក​គេឌាន​នាំ​អ្នក​បម្រើ​របស់​គាត់​ដប់​នាក់​មក ហើយ​ធ្វើ​តាម​សេចក្តី​ដែលអុលឡោះ‌តាអាឡា​បាន​បង្គាប់​មក​គាត់ ប៉ុន្តែ ដោយ​គាត់​ខ្លាច​ក្រុម​ញាតិ​របស់​គាត់ និង​ខ្លាច​អ្នក​ភូមិ លោក​មិន​ហ៊ាន​ធ្វើ​ការ​នោះ​នៅ​ពេល​ថ្ងៃ​ទេ គឺ​គាត់​ធ្វើ​នៅ​ពេល​យប់​វិញ។