អ្នកណាជឿ ហើយទទួលពិធីជ្រមុជទឹក អុលឡោះនឹងសង្គ្រោះអ្នកនោះ រីឯអ្នកដែលមិនជឿនឹងត្រូវទទួលទោស។
យ៉ូហាន 3:18 - អាល់គីតាប អ្នកជឿលើបុត្រា មិនត្រូវទទួលទោសទេរីឯអ្នកមិនជឿ បានទទួលទោសរួចស្រេចទៅហើយ ព្រោះគេពុំបានជឿលើនាមនៃបុត្រាតែមួយរបស់អុលឡោះ។ ព្រះគម្ពីរខ្មែរសាកល អ្នកដែលជឿលើព្រះអង្គ មិនត្រូវបានកាត់ទោសឡើយ រីឯអ្នកដែលមិនជឿ ត្រូវបានកាត់ទោសរួចហើយ ពីព្រោះគេមិនបានជឿលើព្រះនាមព្រះបុត្រាតែមួយរបស់ព្រះ។ Khmer Christian Bible ហើយអស់អ្នកដែលជឿលើព្រះរាជបុត្រា អ្នកនោះមិនជាប់ទោសឡើយ ប៉ុន្ដែអស់អ្នកដែលមិនជឿ អ្នកនោះជាប់ទោសហើយ ដោយព្រោះមិនបានជឿលើព្រះនាមនៃព្រះរាជបុត្រាតែមួយរបស់ព្រះជាម្ចាស់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកណាដែលជឿដល់ព្រះអង្គ មិនជាប់មានទោសឡើយ តែអ្នកណាដែលមិនជឿវិញ មានទោសស្រេចទៅហើយ ព្រោះមិនបានជឿដល់ព្រះនាមព្រះរាជបុត្រាតែមួយរបស់ព្រះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកជឿលើព្រះបុត្រាមិនត្រូវទទួលទោសទេ រីឯអ្នកមិនជឿបានទទួលទោសរួចស្រេចទៅហើយ ព្រោះគេពុំបានជឿលើព្រះនាមព្រះបុត្រាតែមួយរបស់ព្រះជាម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអ្នកណាដែលជឿដល់ទ្រង់ នោះមិនជាប់មានទោសទេ តែអ្នកណាដែលមិនជឿវិញ នោះត្រូវមានទោសហើយ ពីព្រោះមិនបានជឿដល់ព្រះនាមនៃព្រះរាជបុត្រាតែ១របស់ព្រះ |
អ្នកណាជឿ ហើយទទួលពិធីជ្រមុជទឹក អុលឡោះនឹងសង្គ្រោះអ្នកនោះ រីឯអ្នកដែលមិនជឿនឹងត្រូវទទួលទោស។
រីឯអស់អ្នកដែលបានទទួលគាត់ គឺអស់អ្នកដែលជឿលើនាមគាត់ គាត់ប្រទានឲ្យគេអាចទៅជាបុត្ររបស់អុលឡោះ។
ពុំដែលមាននរណាម្នាក់បានឃើញអុលឡោះឡើយ មានតែបុត្រាមួយគត់ប៉ុណ្ណោះ ដែលបាននាំយើងឲ្យស្គាល់អុលឡោះ ដ្បិតបុត្រានៃអុលឡោះបាននៅរួមជាមួយអុលឡោះជាបិតា។
រីឯសេចក្ដីដែលមានកត់ត្រាមកនេះ គឺក្នុងគោលបំណងឲ្យអ្នករាល់គ្នាជឿថា អ៊ីសាពិតជាអាល់ម៉ាហ្សៀស និងពិតជាបុត្រារបស់អុលឡោះ ហើយឲ្យអ្នករាល់គ្នាដែលជឿមានជីវិត ដោយរួមជាមួយគាត់។
អុលឡោះស្រឡាញ់មនុស្សលោកខ្លាំងណាស់ ហេតុនេះហើយបានជាអុលឡោះប្រទានបុត្រាតែមួយរបស់ទ្រង់មក ដើម្បីឲ្យអស់អ្នកដែលជឿលើបុត្រានោះ មានជីវិតអស់កល្បជានិច្ច គឺមិនឲ្យគេវិនាសឡើយ។
អ្នកណាជឿលើបុត្រា អ្នកនោះមានជីវិតអស់កល្បជានិច្ច។ អ្នកណាមិនព្រមជឿលើបុត្រា អ្នកនោះមិនបានទទួលជីវិតឡើយ គឺគេត្រូវទទួលទោសពីអុលឡោះ»។
ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាស្ដាប់សេចក្ដីដែលខ្ញុំនិយាយហើយជឿលើអុលឡោះដែលបានចាត់ខ្ញុំឲ្យមក អ្នកនោះមានជីវិតអស់កល្បជានិច្ច គេមិនត្រូវទទួលទោសឡើយ គឺបានឆ្លងផុតពីសេចក្ដីស្លាប់ទៅរកជីវិត។
អុលឡោះជាបិតារបស់ខ្ញុំពេញចិត្តឲ្យអស់អ្នកដែលបានឃើញបុត្រា ហើយជឿលើគាត់មានជីវិតអស់កល្បជានិច្ច។ ខ្ញុំនឹងប្រោសអ្នកនោះឲ្យមានជីវិតរស់ឡើងវិញ នៅថ្ងៃចុងក្រោយបំផុតផង»។
ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា អ្នកណាជឿ អ្នកនោះមានជីវិតអស់កល្បជានិច្ច។
ដូច្នេះ ដោយអុលឡោះប្រោសយើងឲ្យបានសុចរិត ព្រោះតែយើងមានជំនឿ យើងក៏មានសន្ដិភាពជាមួយនឹងអុលឡោះ តាមរយៈអ៊ីសាអាល់ម៉ាហ្សៀស ជាអម្ចាស់នៃយើងដែរ។
តើនរណាអាចដាក់ទោសគេបាន បើអាល់ម៉ាហ្សៀសអ៊ីសាបានស្លាប់ ហើយជាពិសេសគាត់បានរស់ឡើងវិញ នៅខាងស្ដាំអុលឡោះ ជាបិតា និងអង្វរឲ្យយើងដូច្នេះ?
ចូរប្រយ័ត្ន! បើអុលឡោះមានបន្ទូលមកកាន់បងប្អូន សូមកុំបដិសេធមិនព្រមស្ដាប់នោះឡើយ។ ប្រសិនបើពួកអ្នកដែលបដិសេធមិនព្រមស្ដាប់ពាក្យមនុស្សទូន្មានគេនៅលើផែនដី មិនអាចគេចផុតពីទោសយ៉ាងហ្នឹងទៅហើយ ចំណង់បើយើងផ្ទាល់បើយើងព្រងើយកន្តើយមិនព្រមស្ដាប់ទ្រង់ ដែលមានបន្ទូលមកកាន់យើងពីសូរ៉កាវិញ នោះយើងរឹតតែពុំអាចគេចផុតពីទោសបានឡើយ។
ចុះចំណង់បើយើងវិញ ធ្វើម្ដេចនឹងឲ្យរួចខ្លួនបានបើយើងធ្វេសប្រហែសនឹងការសង្គ្រោះដ៏ថ្លៃវិសេសនេះ? ជាបឋម អ៊ីសាជាអម្ចាស់បានថ្លែងអំពីការសង្គ្រោះ ហើយអស់អ្នកដែលបានស្ដាប់ ក៏បញ្ជាក់ប្រាប់យើងដែរ។
រីឯបទបញ្ជារបស់អុលឡោះមានដូចតទៅ គឺយើងត្រូវជឿលើនាមអ៊ីសាអាល់ម៉ាហ្សៀស ជាបុត្រារបស់ទ្រង់ និងត្រូវស្រឡាញ់គ្នាទៅវិញទៅមក តាមបទបញ្ជាដែលទ្រង់ប្រទានមកយើង។
អុលឡោះបានសំដែងចិត្តស្រឡាញ់របស់ទ្រង់ក្នុងចំណោមយើង គឺទ្រង់បានចាត់បុត្រា តែមួយគត់របស់ទ្រង់ឲ្យមកក្នុងលោកនេះ ដើម្បីឲ្យយើងមានជីវិតដោយសារបុត្រានោះ។
អ្នកណាជឿលើបុត្រារបស់អុលឡោះ អ្នកនោះមានសក្ខីភាពរបស់ទ្រង់នៅក្នុងខ្លួន អ្នកណាមិនជឿអុលឡោះទេ អ្នកនោះចាត់ទុកថា ទ្រង់កុហកទៅវិញ ព្រោះគេមិនជឿលើសក្ខីភាពដែលអុលឡោះបានប្រទានមក ស្ដីអំពីបុត្រារបស់ទ្រង់។
អ្នកណាមានបុត្រា អ្នកនោះក៏មានជីវិតដែរ ហើយអ្នកណាគ្មានបុត្រារបស់អុលឡោះទេ អ្នកនោះគ្មានជីវិតនេះឡើយ។