ស្តេចទតប្រាប់ថា៖ «លោកអប៊ីសាយ និងលោកយ៉ូអាប់ ជាកូនរបស់អ្នកស្រីសេរូយ៉ាអើយ ចូរកុំលូកដៃក្នុងរឿងនេះអី! ប្រសិនបើអុលឡោះតាអាឡាបង្គាប់ឲ្យគាត់ដាក់បណ្តាសាយើងដូច្នេះ មិនត្រូវឲ្យនរណាម្នាក់ស្តីបន្ទោសគាត់ឡើយ!»។
យ៉ូហាន 2:4 - អាល់គីតាប អ៊ីសាមានប្រសាសន៍ទៅម្តាយថា៖ «អ្នកម្ដាយអើយ! ពេលកំណត់របស់ខ្ញុំពុំទាន់មកដល់នៅឡើយទេ»។ ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវមានបន្ទូលនឹងម្ដាយថា៖“ស្ត្រីអើយ តើរឿងនេះជាអ្វីនឹងខ្ញុំ ហើយនឹងអ្នក? ពេលវេលារបស់ខ្ញុំមិនទាន់មកដល់នៅឡើយទេ”។ Khmer Christian Bible ព្រះយេស៊ូក៏មានបន្ទូលថា៖ «អ្នកម្តាយអើយ! តើរឿងនេះទាក់ទងអ្វីនឹងខ្ញុំ ព្រមទាំងអ្នកម្តាយដែរ? ពេលកំណត់របស់ខ្ញុំមិនទាន់មកដល់ទេ» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេស៊ូវមានព្រះបន្ទូលទៅមាតាថា៖ «អ្នកម្ដាយអើយ តើការនោះអំពល់អ្វីដល់យើង? ពេលវេលារបស់ខ្ញុំមិនទាន់មកដល់នៅឡើយទេ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូមានព្រះបន្ទូលទៅមាតាថា៖ «អ្នកម្ដាយអើយ! កុំរវល់នឹងរឿងនេះអី ពេលកំណត់របស់ខ្ញុំពុំទាន់មកដល់នៅឡើយទេ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែព្រះយេស៊ូវមានបន្ទូលតបថា មាតាអើយ តើការនោះអំពល់អ្វីដល់យើង ពេលវេលាខ្ញុំមិនទាន់មកដល់នៅឡើយ |
ស្តេចទតប្រាប់ថា៖ «លោកអប៊ីសាយ និងលោកយ៉ូអាប់ ជាកូនរបស់អ្នកស្រីសេរូយ៉ាអើយ ចូរកុំលូកដៃក្នុងរឿងនេះអី! ប្រសិនបើអុលឡោះតាអាឡាបង្គាប់ឲ្យគាត់ដាក់បណ្តាសាយើងដូច្នេះ មិនត្រូវឲ្យនរណាម្នាក់ស្តីបន្ទោសគាត់ឡើយ!»។
ប៉ុន្តែ ស្តេចទតមានប្រសាសន៍ទៅលោកអប៊ីសាយ និងលោកយ៉ូអាប់ជាបងថា៖ «កូនអ្នកស្រីសេរូយ៉ាអើយ កុំលូកដៃក្នុងរឿងនេះឲ្យសោះ! ហេតុអ្វីបានជាអ្នកទាំងពីរជំទាស់នឹងខ្ញុំនៅពេលនេះដូច្នេះ? មិនត្រូវសម្លាប់ជនជាតិអ៊ីស្រអែលណាម្នាក់ក្នុងថ្ងៃនេះឡើយ ដ្បិតខ្ញុំដឹងច្បាស់ថា ខ្ញុំពិតជាស្តេចលើប្រជាជនអ៊ីស្រអែលវិញហើយ!»។
ស្ត្រីជាម្តាយពោលទៅកាន់អេលីយ៉េសថា៖ «អ្នកនាំសាររបស់អុលឡោះអើយ! តើនាងខ្ញុំ និងលោកមានរឿងអ្វីជាមួយគ្នា បានជាលោកអញ្ជើញមកស្នាក់នៅផ្ទះនាងខ្ញុំ ដើម្បីរំលឹកពីកំហុសរបស់នាងខ្ញុំ ហើយធ្វើឲ្យកូននាងខ្ញុំស្លាប់ដូច្នេះ!»។
អ៊ីសាក៏បានឆ្លើយទៅនាងថា៖ «នាងអើយ នាងមានជំនឿមាំមួនណាស់ ដូច្នេះ សូមឲ្យបានសម្រេចតាមចិត្ដនាងប្រាថ្នាចុះ!»។ កូនស្រីរបស់នាងបានជាតាំងពីពេលនោះមក។
អ្នកទាំងពីរស្រែកឡើងថា៖ «បុត្រារបស់អុលឡោះអើយ! តើអ្នកចង់ធ្វើអ្វីយើងខ្ញុំ? អ្នកមកទីនេះ ដើម្បីធ្វើទុក្ខទោសយើងខ្ញុំ មុនពេលកំណត់ឬ?»។
អ៊ីសាឆ្លើយថា៖ «ហេតុអ្វីបានជាលោកឪពុកអ្នកម្ដាយរកកូនយ៉ាងហ្នឹង? តើលោកឪពុកអ្នកម្ដាយមិនជ្រាបថា កូនត្រូវនៅក្នុងដំណាក់អុលឡោះជាបិតារបស់កូនទេឬ?»។
អ៊ីសាឆ្លើយទៅគេថា៖ «ឥឡូវនេះ ដល់ពេលកំណត់ដែលបុត្រាមនុស្សត្រូវសំដែងសិរីរុងរឿងហើយ។
នៅមុនថ្ងៃបុណ្យរំលង អ៊ីសាជ្រាបថា ដល់ពេលកំណត់ដែលគាត់ត្រូវឆ្លងពីលោកនេះ ឆ្ពោះទៅអុលឡោះជាបិតាហើយ។ ដោយអ៊ីសាស្រឡាញ់សិស្សរបស់គាត់ដែលរស់នៅក្នុងលោកនេះ គាត់ក៏ស្រឡាញ់គេរហូតដល់ទីបំផុត។
ពេលនោះ គេខ្វះស្រាទំពាំងបាយជូរ។ ម្តាយអ៊ីសាជម្រាបអ៊ីសាថា៖ «គេអស់ស្រាទំពាំងបាយជូរហើយ!»។
ម៉ាឡាអ៊ីកាត់ពោលមកកាន់នាងថា៖ «នាងអើយ! ម្ដេចក៏នាងយំ?»។ នាងឆ្លើយទៅម៉ាឡាអ៊ីកាត់វិញថា៖ «មានគេយកសពអម្ចាស់របស់នាងខ្ញុំទៅបាត់ មិនដឹងជាគេយកទៅដាក់នៅឯណាឡើយ»។
អ៊ីសាសួរនាងថា៖ «នាងអើយ! ម្ដេចក៏នាងយំ? នាងរកអ្នកណា?»។ នាងស្មានថាជាអ្នកថែរក្សាសួនច្បារ នាងក៏ជម្រាបអ៊ីសាថា៖ «លោក! ប្រសិនបើលោកបានយកសពទៅ សូមប្រាប់ឲ្យនាងខ្ញុំដឹងផង លោកដាក់នៅឯណានាងខ្ញុំនឹងទៅយក»។
ពេលនោះ ពួកគេរកចាប់អ៊ីសា ប៉ុន្ដែ គ្មាននរណាហ៊ានលូកដៃចាប់គាត់ទេ ព្រោះពេលកំណត់របស់គាត់ ពុំទាន់បានមកដល់នៅឡើយ។
អ៊ីសាមានប្រសាសន៍ទៅគេថា៖ «ពេលកំណត់របស់បងមិនទាន់មកដល់នៅឡើយទេ។ រីឯប្អូនៗវិញ ចង់ធ្វើអ្វីពេលណាក៏បាន។
ចូរប្អូនៗឡើងទៅចូលរួមក្នុងពិធីបុណ្យទៅ បងមិនឡើងទៅទេ ព្រោះពេលកំណត់របស់បងមិនទាន់មកដល់នៅឡើយ»។
អ៊ីសាមានប្រសាសន៍ទាំងនេះ កាលអ៊ីសាបង្រៀនបណ្ដាជនក្នុងម៉ាស្ជិទ ត្រង់កន្លែងដាក់ហិបប្រាក់ជំនូន ប៉ុន្ដែ គ្មាននរណាចាប់អ៊ីសាទេ ព្រោះពេលកំណត់របស់អ៊ីសាមិនទាន់មកដល់នៅឡើយ។
ដូច្នេះ ពីពេលនេះតទៅ យើងឈប់រាប់នរណាម្នាក់តាមរបៀបមនុស្សទៀតហើយ ទោះបីយើងធ្លាប់ស្គាល់អាល់ម៉ាហ្សៀស កាលគាត់នៅជាមនុស្សធម្មតាក៏ដោយ ក៏ឥឡូវនេះ យើងមិនស្គាល់គាត់ តាមរបៀបមុនទៀតឡើយ។
ពួកលេវីស្រឡាញ់អុលឡោះជាងឪពុកម្តាយ បងប្អូន និងកូនចៅរបស់ខ្លួនទៅទៀត ដ្បិតពួកគេកាន់តាមបន្ទូលរបស់ទ្រង់ ហើយរក្សាសម្ពន្ធមេត្រីរបស់ទ្រង់។