Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត

- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 2:3 - អាល់គីតាប

3 ពេល​នោះ គេ​ខ្វះ​ស្រា​ទំពាំង‌បាយ‌ជូរ។ ម្តាយ​អ៊ីសា​ជម្រាប​អ៊ីសា​ថា៖ «គេ​អស់​ស្រា​ទំពាំង‌បាយ‌ជូរ​ហើយ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 នៅពេល​ស្រាទំពាំងបាយជូរ​អស់ ម្ដាយ​របស់​ព្រះយេស៊ូវ​ទូល​ព្រះអង្គ​ថា​៖ “គេ​គ្មាន​ស្រាទំពាំងបាយជូរ​ទេ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

3 នៅ​ពេល​អស់​ស្រា​ទំពាំងបាយជូរ​ ម្ដាយ​របស់​ព្រះយេស៊ូ​ប្រាប់​ព្រះអង្គ​ថា៖​ «អស់​ស្រាទំពាំងបាយជូរ​ហើយ»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ពេល​អស់​ស្រា​ទំពាំង​បាយ​ជូរ មាតា​ព្រះយេ‌ស៊ូវ​ទូល​ព្រះ‌អង្គ​ថា៖ «គេ​អស់​ស្រា​ទំពាំង​បាយ​ជូរ​ហើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ពេល​នោះ គេ​ខ្វះ​ស្រា​ទំពាំង‌បាយជូរ។ មាតា​ព្រះ‌យេស៊ូ​ទូល​ព្រះអង្គ​ថា៖ «គេ​អស់​ស្រា​ទំពាំង‌បាយជូរ​ហើយ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 កាល​ស្រា​ទំពាំង‌បាយ‌ជូរ​អស់​ហើយ នោះ​មាតា​ព្រះ‌យេស៊ូវ​ទូល​ទ្រង់​ថា គេ​អស់​ស្រា​ទំពាំង‌បាយ‌ជូរ​ហើយ

សូមមើលជំពូក ចម្លង




យ៉ូហាន 2:3
8 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​ស្រា​ទំពាំង‌បាយជូរ​ផឹក​ឲ្យ​សប្បាយ​ចិត្ត មាន​ប្រេង​សម្រាប់​លាប​មុខ​ឲ្យ​បាន​ស្រស់​ស្អាត ព្រម​ទាំង​ម្ហូប​អាហារ​បរិភោគ​ឲ្យ​មាន​កម្លាំង។


សូម​កុំ​ខ្វល់‌ខ្វាយ​នឹង​អ្វី​ឡើយ ផ្ទុយ​ទៅ​វិញ ក្នុង​គ្រប់​កាលៈ‌ទេសៈ​ទាំង​អស់ ត្រូវ​ជម្រាប​អុលឡោះ​ឲ្យ​ជ្រាប​ពី​សំណូម​ពរ​របស់​បង​ប្អូន ដោយ​ទូរអា និង​សូម‌អង្វរ​ទាំង​អរ​គុណ​ទ្រង់​ផង។


នាង​ទាំង​ពីរ​នាក់​បាន​ចាត់​គេ​ឲ្យ​ទៅ​ជម្រាប​អ៊ីសា​ថា៖ «អ៊ីសា‌ជាអម្ចាស់ អ្នក​ដែល​លោក​ម្ចាស់​ស្រឡាញ់ កំពុង​តែ​មាន​ជំងឺ»។


នេះ​ជា​ឈាម​របស់​ខ្ញុំ គឺ​ឈាម​នៃ​សម្ពន្ធ‌មេត្រី​ដែល​ត្រូវ​បង្ហូរ ដើម្បី​លើក‌លែង​ទោស​មនុស្ស​ទាំង​អស់​ឲ្យ​រួច​ពី​បាប។


នៅ​តាម​ផ្លូវ មនុស្ស‌ម្នា​នាំ​គ្នា​ត្អូញ‌ត្អែរ ព្រោះ​រក​ស្រា​ផឹក​មិន​បាន ការ​រីក‌រាយ​ក៏​លែង​មាន ហើយ​ក៏​គ្មាន​អំណរ​សប្បាយ នៅ​ក្នុង​ស្រុក​ទៀត​ដែរ។


គេ​តែងតែ​បរិភោគ ដើម្បី​លំហែ​កាយ រីឯ​ស្រា​រមែង​ធ្វើ​ឲ្យ​ជីវិត​បាន​សប្បាយ ហើយ​ប្រាក់​ធ្វើ​ឲ្យ​បំណង​ទាំង​អស់​បាន​សម្រេច។


ហើយ​គេ​ក៏​បាន​អញ្ជើញ​អ៊ីសា និង​ពួក​សិស្ស​របស់​គាត់ ទៅ​ចូល​រួម​ក្នុង​ពិធី​មង្គល​ការ​នោះ​ដែរ។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​ម្តាយ​ថា៖ «អ្នក​ម្ដាយ​អើយ! ពេល​កំណត់​របស់​ខ្ញុំ​ពុំ​ទាន់​មក​ដល់​នៅ​ឡើយ​ទេ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម