យ៉ូហាន 19:33 - អាល់គីតាប លុះមកដល់អ៊ីសា គេឃើញគាត់ស្លាប់ផុតទៅហើយ គេមិនបំបាក់ជើងគាត់ទេ ព្រះគម្ពីរខ្មែរសាកល លុះមកដល់ព្រះយេស៊ូវ ពួកគេឃើញថា ព្រះអង្គបានសុគតផុតហើយ ដូច្នេះពួកគេមិនបានបំបាក់ព្រះបាទារបស់ព្រះអង្គទេ។ Khmer Christian Bible ប៉ុន្ដែពេលមកដល់ព្រះយេស៊ូ ពួកទាហានបានឃើញថា ព្រះអង្គសោយទិវង្គតហើយ ពួកគេមិនបានបំបាក់បាទារបស់ព្រះអង្គទេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះពេលគេមកដល់ព្រះយេស៊ូវ គេឃើញថា ព្រះអង្គសុគតផុតហើយ គេមិនបំបាក់ព្រះបាទព្រះអង្គទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះមកដល់ព្រះយេស៊ូ គេឃើញព្រះអង្គសោយទិវង្គតផុតទៅហើយ គេមិនបំបាក់ព្រះបាទាព្រះអង្គទេ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែកាលគេមកដល់ព្រះយេស៊ូវ ក៏ឃើញថា ទ្រង់សុគតផុតហើយ បានជាគេមិនបំបាក់ព្រះបាទទ្រង់ទេ |
ត្រូវបរិភោគនៅក្នុងផ្ទះ គឺមិនត្រូវយកសាច់ចេញទៅក្រៅផ្ទះជាដាច់ខាត ហើយមិនត្រូវបំបាក់ឆ្អឹងសត្វឡើយ។
ពួកទាហាននាំគ្នាមកវាយបំបាក់ជើងអ្នកទោសទីមួយ និងអ្នកទោសទីពីរ ដែលជាប់លើឈើឆ្កាងជាមួយអ៊ីសា។
ប៉ុន្ដែទាហានម្នាក់យកលំពែងចាក់ត្រង់ចន្លោះឆ្អឹងជំនីរអ៊ីសា ស្រាប់តែមានទឹក និងឈាមហូរចេញមកមួយរំពេច។