ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូហាន 11:27 - អាល់គីតាប

នាង​ម៉ាថា​ជម្រាប​អ៊ីសា​ថា៖ «អ៊ីសា‌ជាអម្ចាស់​អើយ! ខ្ញុំ​ជឿ​ថា អ្នក​ពិត​ជា​អាល់ម៉ា‌ហ្សៀស ជា​បុត្រា​របស់​អុលឡោះ ហើយ​ពិត​ជា​អ្នក​ដែល​ត្រូវ​មក​ក្នុង​ពិភព​លោក​នេះ​មែន!»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ម៉ាថា​ទូលថា​៖ “ច៎ា ព្រះអម្ចាស់ ខ្ញុំម្ចាស់​ជឿ​ហើយ​ថា​ព្រះអង្គ​ជា​ព្រះ​គ្រីស្ទ​ព្រះបុត្រារបស់ព្រះ ជា​ព្រះអង្គ​ដែល​យាង​មក​ក្នុង​ពិភពលោក”។

សូមមើលជំពូក

Khmer Christian Bible

នាង​ទូល​ទៅ​ព្រះអង្គ​ថា៖​ «ចាស៎​ ព្រះអម្ចាស់​ ខ្ញុំ​ជឿ​ថា​ ព្រះអង្គ​ជា​ព្រះគ្រិស្ដ​ ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ ដែល​ត្រូវ​យាង​មក​ក្នុង​ពិភពលោក​នេះ»។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នាង​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌ពរ​ព្រះ‌អម្ចាស់ ខ្ញុំ​ម្ចាស់​ជឿ​ហើយ ថា​ព្រះ‌អង្គ​ជា​ព្រះ‌គ្រីស្ទ ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ ដែល​ត្រូវ​យាង​មក​ក្នុង​ពិភព​លោក​នេះ​មែន»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នាង​ម៉ាថា​ទូល​ព្រះអង្គ​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! ខ្ញុំ​ម្ចាស់​ជឿ​ថា ព្រះអង្គ​ពិត​ជា​ព្រះ‌គ្រិស្ត* ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់ ហើយ​ពិត​ជា​ព្រះអង្គ​ដែល​ត្រូវ​យាង​មក​ក្នុង​ពិភព​លោក​នេះ​មែន!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នាង​ទូល​ឆ្លើយ​ថា ព្រះ‌ពរ​ព្រះ‌អម្ចាស់ ខ្ញុំ​ម្ចាស់​ជឿ​ហើយ​ថា ទ្រង់​ជា​ព្រះ‌គ្រីស្ទ គឺ​ជា​ព្រះ‌រាជ‌បុត្រា​នៃ​ព្រះ ដែល​ត្រូវ​យាង​មក​ក្នុង​លោកីយ​មែន។

សូមមើលជំពូក



យ៉ូហាន 11:27
17 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល មាន​បន្ទូល​ថា៖ «យើង​ចាត់​អ្នក​នាំ​សារ​របស់​យើង​ឲ្យ​ទៅ​មុន ដើម្បី​រៀបចំ​ផ្លូវ​សម្រាប់​យើង។ រំពេច​នោះ អុលឡោះ​ជា​អម្ចាស់​ដែល​អ្នក​រាល់​គ្នា​ស្វែង​រក នឹង​ចូល​ក្នុង​ម៉ាស្ជិទ​របស់​ទ្រង់។ រីឯ​ទូត​នៃ​សម្ពន្ធ‌មេត្រី ដែល​អ្នក​រាល់​គ្នា​រង់‌ចាំ កំពុង​តែ​មក​ហើយ»។


«តើ​លោក​ជា​អាល់ម៉ា‌ហ្សៀស​ដែល​ត្រូវ​មក ឬ​មួយ​យើង​ខ្ញុំ​ត្រូវ​រង់‌ចាំ​ម្នាក់​ផ្សេង​ទៀត?»។


លោក​ស៊ីម៉ូន​ពេត្រុស​ជម្រាប​អ៊ីសា​ថា៖ «លោក​ជា​អាល់ម៉ា‌ហ្សៀស ជា​បុត្រា​របស់​អុលឡោះ​ដ៏​នៅ​អស់‌កល្ប​ជា​និច្ច»។


បន្ទាប់​មក អ៊ីសា​បាន​ហាម​ពួក​សិស្ស​មិន​ឲ្យ​ប្រាប់​នរណា​ថា គាត់​ជា​អាល់ម៉ា‌ហ្សៀស​ឡើយ។


យប់​នេះ នៅ​ក្នុង​ភូមិ​កំណើត​របស់​ទត អ្នក​សង្គ្រោះ​របស់​អ្នក​រាល់​គ្នា​ប្រសូត​ហើយ គឺ​អាល់ម៉ា‌ហ្សៀស​ជាអម្ចាស់។


លោក​ណា‌ថា‌ណែល​ជម្រាប​អ៊ីសា​ថា៖ «តួន! តួន​ពិត​ជា​បុត្រា​របស់​អុលឡោះ ហើយ​ពិត​ជា​ស្តេច​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​មែន»។


ពួក​គេ​និយាយ​ទៅ​កាន់​ស្ដ្រី​នោះ​ថា៖ «ឥឡូវ​នេះ យើង​ជឿ​មិន​មែន​ត្រឹម​តែ​ឮ​ពាក្យ​នាង​ប៉ុណ្ណោះ​ទេ គឺ​មក​ពី​យើង​បាន​ឮ​អ៊ីសា​មាន​ប្រសាសន៍​ផ្ទាល់​នឹង​ត្រចៀក​ថែម​ទៀត​ផង ហើយ​យើង​ដឹង​ថា​អ៊ីសា​ពិត​ជា​អ្នក​សង្រ្គោះ​របស់​មនុស្ស​លោក​មែន»។


កាល​មនុស្ស‌ម្នា​ឃើញ​ទី​សំគាល់​ដែល​អ៊ីសា​បាន​ធ្វើ​នោះ​ក៏​ពោល​ថា៖ «លោក​នេះ​ពិត​ជា​ណាពី​ដែល​ត្រូវ​មក​ក្នុង​ពិភព​លោក​មែន»។


យើង​ខ្ញុំ​ជឿ​ហើយ​ដឹង​ថា តួន​ពិត​ជា​អ្នក​ដ៏‌វិសុទ្ធ​ដែល​អុលឡោះ​ចាត់​ឲ្យ​មក។


អ្នក​ទាំង​ពីរ​ចេះ​តែ​បន្ដ​ដំណើរ​ទៅ​មុខ។ លុះ​ដល់​កន្លែង​មួយ​មាន​ទឹក លោក​មន្ដ្រី​មាន​ប្រសាសន៍​ថា៖ «ទី​នេះ​មាន​ទឹក​តើ​មាន​អ្វី​ឃាត់​ខ្ញុំ មិន​ឲ្យ​ទទួល​ពិធី​ជ្រមុជ​ទឹក!»។


លោក​ភីលីព​មាន​និយាយ​ទៅ​លោក​មន្ដ្រី​ថា៖ «បើ​លោក​ជឿ​យ៉ាង​ស្មោះ​អស់​ពី​ចិត្ដ​នោះ លោក​អាច​ទទួល​ពិធី​ជ្រមុជ​ទឹក​បាន»។ លោក​មន្ដ្រី​ឆ្លើយ​វិញ​ថា៖ «ខ្ញុំ​ជឿ​ហើយ​ថា​អ៊ីសាអាល់ម៉ា‌ហ្សៀស​ជា​បុត្រា​របស់​អុលឡោះ»។


អ្នក​ណា​ជឿ​ថា​អ៊ីសា​ពិត​ជា​អាល់ម៉ា‌ហ្សៀស អ្នក​នោះ​កើត​មក​ពី​អុលឡោះ ហើយ​អ្នក​ណា​ស្រឡាញ់​អុលឡោះ‌ជាបិតា អ្នក​នោះ​ក៏​ស្រឡាញ់​អ្នក​ដែល​កើត​មក​ពី​ទ្រង់​ដែរ។


យើង​ក៏​ដឹង​ដែរ​ថា បុត្រា​របស់​អុលឡោះ​បាន​មក គាត់​ប្រទាន​ប្រាជ្ញា​ឲ្យ​យើង​ស្គាល់​ម្ចាស់​ដ៏​ពិត​ប្រាកដ ហើយ​យើង​ក៏​ស្ថិត​នៅ​ក្នុង​ម្ចាស់​ដ៏​ពិត​ប្រាកដ ដោយ​រួម​ក្នុង​អ៊ីសា‌អាល់ម៉ា‌ហ្សៀស ជា​បុត្រា​របស់​ទ្រង់ គឺ​ទ្រង់​នេះ​ហើយ ដែល​ជា​ម្ចាស់​ដ៏​ពិត​ប្រាកដ ទ្រង់​ជា​ជីវិត​អស់‌កល្ប​ជា‌និច្ច។