ព្រោះគេបានលើកដៃគំរាមអុលឡោះ ហើយលើកខ្លួនប្រឆាំងនឹង អុលឡោះដ៏មានអំណាចខ្ពង់ខ្ពស់បំផុត។
យ៉ូស្វេ 8:18 - អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលមកកាន់យ៉ូស្វេថា៖ «ចូរលើកលំពែងដែលអ្នកកាន់នោះតម្រង់ទៅក្រុងអៃ ដ្បិតយើងប្រគល់ក្រុងនេះមក ក្នុងកណ្តាប់ដៃរបស់អ្នកហើយ»។ យ៉ូស្វេលើកលំពែងដែលគាត់កាន់ តម្រង់ទៅរកក្រុង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «ចូរលើកលំពែងដែលកាន់នៅដៃ តម្រង់ទៅឯក្រុងអៃយទៅ ដ្បិតយើងនឹងប្រគល់ក្រុងនោះមកក្នុងកណ្ដាប់ដៃរបស់អ្នកហើយ»។ លោកយ៉ូស្វេក៏លើកលំពែងដែលកាន់នៅដៃ តម្រង់ឆ្ពោះទៅទីក្រុង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «ចូរលើកលំពែងដែលអ្នកកាន់នោះតម្រង់ទៅក្រុងអៃ ដ្បិតយើងប្រគល់ក្រុងនេះមកក្នុងកណ្ដាប់ដៃរបស់អ្នកហើយ»។ លោកយ៉ូស្វេលើកលំពែងដែលលោកកាន់ តម្រង់ទៅរកក្រុង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងយ៉ូស្វេថា ចូរលើកលំពែងដែលកាន់នៅដៃ ដំរង់ទៅឯក្រុងអៃយទៅ ដ្បិតអញប្រគល់មកក្នុងកណ្តាប់ដៃឯងហើយ នោះយ៉ូស្វេក៏លើកលំពែងដែលកាន់នៅដៃឡើង ដំរង់ទៅឯទីក្រុងនោះ |
ព្រោះគេបានលើកដៃគំរាមអុលឡោះ ហើយលើកខ្លួនប្រឆាំងនឹង អុលឡោះដ៏មានអំណាចខ្ពង់ខ្ពស់បំផុត។
ចូរលើកដំបងរបស់អ្នកឡើង ហើយលើកដៃតម្រង់ទៅសមុទ្រ រួចវាយទឹកសមុទ្រឲ្យញែកចេញពីគ្នា ដើម្បីឲ្យកូនចៅអ៊ីស្រអែលដើរតាមបាតសមុទ្រ។
អុលឡោះមានបន្ទូលមកកាន់ម៉ូសាថា៖ «ចូរទៅជួបស្តេចហ្វៀរ៉អ៊ូន ហើយប្រាប់ដូចតទៅ: អុលឡោះតាអាឡាមានបន្ទូលថា “ចូរបើកឲ្យប្រជារាស្ត្ររបស់យើងចេញ ទៅគោរពបម្រើយើង។
អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាទៀតថា៖ «ចូរប្រាប់ហារូនថា: “សូមបងលើកដំបងវាយទឹកទន្លេ ព្រែក និងត្រពំាង ដើម្បីឲ្យកង្កែបឡើងមករាតត្បាតស្រុកអេស៊ីប”»។
យើងនឹងពង្រឹងកម្លាំងរបស់ស្ដេចស្រុកបាប៊ីឡូន ហើយបំបាក់កម្លាំងរបស់ស្ដេចហ្វៀរ៉អ៊ូន។ ពេលណាយើងប្រគល់ដាវរបស់យើងឲ្យស្ដេចស្រុកបាប៊ីឡូន ហើយពេលស្ដេចនេះលើកដាវតម្រង់ទៅរកស្រុកអេស៊ីប នោះគេនឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡាមែន។
នៅក្នុងក្រុងអៃ និងក្រុងបេតអែល គ្មានសេសសល់ទាហានណាម្នាក់ទេ គឺពួកគេបានចេញទៅដេញតាមទ័ពអ៊ីស្រអែល ដោយទុកទីក្រុងចោល ឥតមាននរណាការពារ។
ពេលគាត់លើកដៃឡើង ទ័ពឆ្មក់ដែលបង្កប់ខ្លួន ក៏ស្ទុះចេញពីកន្លែងពួនមកយ៉ាងប្រញាប់។ គេរត់ចូលទៅក្នុងទីក្រុង ហើយដណ្តើមយកបាន រួចនាំគ្នាដុតទីក្រុងជាបន្ទាន់។
យ៉ូស្វេឥតទម្លាក់ដៃទាល់តែសោះ គឺគាត់លើកលំពែងឡើង រហូតទាល់តែជនជាតិអ៊ីស្រអែលបំផ្លាញអ្នកក្រុងអៃអស់គ្មានសល់។
អ្នករាល់គ្នាត្រូវស្ទុះចេញពីកន្លែងបង្កប់ខ្លួន ចូលទៅដណ្តើមយកទីក្រុងទៅ ដ្បិតអុលឡោះតាអាឡាជាម្ចាស់របស់អ្នករាល់គ្នាបានប្រគល់ក្រុងនោះមកក្នុងកណ្តាប់ដៃរបស់អ្នករាល់គ្នាហើយ។
ទតឆ្លើយទៅវិញថា៖ «ឯងកាន់ដាវ កាន់លំពែង និងស្នមកវាយអញ រីឯអញវិញ អញមកវាយឯង ក្នុងនាមអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ជាម្ចាស់នៃពលទ័ពអ៊ីស្រអែលដែលឯងបានបំបាក់មុខ។
គាត់មានប្រដាប់ស្រោបជើងធ្វើពីលង្ហិន ព្រមទាំងមានស្នធ្វើពីលង្ហិនពាក់ឆៀងដែរ។