ឥឡូវនេះ ឱអុលឡោះជាម្ចាស់នៃយើងខ្ញុំអើយ ក្រោយពីមានហេតុការណ៍កើតឡើងដូច្នេះ តើឲ្យយើងខ្ញុំពោលដូចម្ដេច? ដ្បិតយើងខ្ញុំពុំបានគោរពតាមបទបញ្ជារបស់ទ្រង់ទេ
យ៉ូស្វេ 7:8 - អាល់គីតាប ឱអុលឡោះជាអម្ចាស់ អើយ! ឥឡូវនេះ តើឲ្យខ្ញុំនិយាយដូចម្តេចកើត បើជនជាតិអ៊ីស្រអែលបាក់ទ័ព នៅមុខខ្មាំងសត្រូវដូច្នេះ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះអម្ចាស់អើយ តើឲ្យទូលបង្គំនិយាយដូចម្តេច កាលដែលអ៊ីស្រាអែលបាក់ទ័ពនៅមុខខ្មាំងសត្រូវដូច្នេះ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់អើយ! ឥឡូវនេះ តើឲ្យទូលបង្គំនិយាយដូចម្ដេចកើត បើជនជាតិអ៊ីស្រាអែលបាក់ទ័ពនៅមុខខ្មាំងសត្រូវដូច្នេះ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះអម្ចាស់អើយ ដែលពួកអ៊ីស្រាអែលបែរខ្នងរត់នៅមុខពួកខ្មាំងសត្រូវយ៉ាងនេះ តើត្រូវឲ្យទូលបង្គំថាដូចម្តេចវិញ |
ឥឡូវនេះ ឱអុលឡោះជាម្ចាស់នៃយើងខ្ញុំអើយ ក្រោយពីមានហេតុការណ៍កើតឡើងដូច្នេះ តើឲ្យយើងខ្ញុំពោលដូចម្ដេច? ដ្បិតយើងខ្ញុំពុំបានគោរពតាមបទបញ្ជារបស់ទ្រង់ទេ
ទ្រង់បានធ្វើឲ្យយើងដកទ័ពថយ នៅមុខបច្ចាមិត្ត ហើយខ្មាំងសត្រូវនាំគ្នាប្រមូលទ្រព្យសម្បត្តិ របស់យើងខ្ញុំយកទៅធ្វើជាជយភ័ណ្ឌ។
ទ្រង់បានធ្វើឲ្យគ្រឿងសស្រ្ដាវុធ របស់ស្ដេចលែងមានប្រសិទ្ធភាព ទ្រង់ពុំបានគាំទ្រស្ដេចក្នុងចំបាំងឡើយ។
ខ្ញុំនឹងឡើងទៅយាមល្បាត ខ្ញុំនឹងទន្ទឹងរង់ចាំនៅលើប៉ម ចង់ដឹងថា តើអុលឡោះមានបន្ទូល មកកាន់ខ្ញុំយ៉ាងណា តើទ្រង់ឆ្លើយតបនឹងពាក្យតវ៉ារបស់ខ្ញុំ យ៉ាងណាខ្លះ។
យ៉ូស្វេទូរអាថា៖ «ឱអុលឡោះតាអាឡាជាម្ចាស់អើយ! ហេតុអ្វីបានជាទ្រង់នាំយើងខ្ញុំឲ្យឆ្លងកាត់ទន្លេយ័រដាន់ ហើយប្រគល់យើងខ្ញុំទៅក្នុងកណ្តាប់ដៃរបស់ជនជាតិអាម៉ូរី ដើម្បីឲ្យយើងខ្ញុំវិនាសសូន្យដូច្នេះ? ហេតុដូចម្តេចបានជាមិនទុកយើងខ្ញុំឲ្យនៅត្រើយខាងនាយទន្លេយ័រដាន់វិញ?
ពេលជនជាតិកាណាន និងជាតិសាសន៍ទាំងអស់នៅក្នុងស្រុកដឹងរឿងនេះ ពួកគេមុខជាមកឡោមព័ទ្ធ ហើយសម្លាប់រង្គាលយើងខ្ញុំទាំងអស់គ្នា។ ដូច្នេះ តើទ្រង់ធ្វើយ៉ាងណាដើម្បីការពារកិត្តិនាមរបស់ទ្រង់?»។
ទាហានដែលនៅសេសសល់ នាំគ្នាវិលត្រឡប់មកទីតាំងទ័ពវិញ។ ពួកអះលីជំអះនៃជនជាតិអ៊ីស្រអែលពោលថា៖ «ថ្ងៃនេះ ហេតុអ្វីបានជាអុលឡោះតាអាឡាបណ្តោយឲ្យយើងចាញ់ពួកភីលីស្ទីនដូច្នេះ? ចូរយើងទៅស៊ីឡូ នាំហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះតាអាឡា យកមកជាមួយពួកយើង ដើម្បីឲ្យហិបនោះសង្គ្រោះពួកយើង ពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវ»។