Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អែសរ៉ា 9:10 - អាល់គីតាប

10 ឥឡូវ​នេះ ឱ​អុលឡោះ​ជា​ម្ចាស់​នៃ​យើង​ខ្ញុំ​អើយ ក្រោយ​ពី​មាន​ហេតុ‌ការណ៍​កើត​ឡើង​ដូច្នេះ តើ​ឲ្យ​យើង​ខ្ញុំ​ពោល​ដូច​ម្ដេច? ដ្បិត​យើង​ខ្ញុំ​ពុំ​បាន​គោរព​តាម​បទ‌បញ្ជា​របស់​ទ្រង់​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ឥឡូវ​នេះ ឱ​ព្រះ​នៃ​យើង​ខ្ញុំ​អើយ ក្រោយ​ពី​មាន​ហេតុ​ការណ៍​ដូច្នេះ តើ​យើង​ខ្ញុំ​ត្រូវ​និយាយ​ដូច​ម្តេច? ដ្បិត​យើង​ខ្ញុំ​បាន​បោះ‌បង់​ចោល​បទ​បញ្ជា​របស់​ព្រះ‌អង្គ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ឥឡូវ​នេះ ឱ​ព្រះ​នៃ​យើង​ខ្ញុំ​អើយ ក្រោយ​ពី​មាន​ហេតុ‌ការណ៍​កើត​ឡើង​ដូច្នេះ តើ​ឲ្យ​យើង​ខ្ញុំ​ពោល​ដូច​ម្ដេច? ដ្បិត​យើង​ខ្ញុំ​ពុំ​បាន​គោរព​តាម​បទ‌បញ្ជា​របស់​ព្រះអង្គ​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 តែ​ឥឡូវ​នេះ ឱ​ព្រះ​នៃ​យើង​ខ្ញុំ​អើយ ដែល​មាន​ការ​យ៉ាង​នេះ នោះ​តើ​យើង​ខ្ញុំ​នឹង​ថា​ដូច​ម្តេច​ទៅ ដ្បិត​យើង​ខ្ញុំ​បាន​បោះ‌បង់​ចោល​ក្រិត្យ‌ក្រម​ទាំង​ប៉ុន្មាន​របស់​ទ្រង់​ចេញ

សូមមើលជំពូក ចម្លង




អែសរ៉ា 9:10
10 ការដាក់ឲ្យឆ្លើយតបគ្នា  

យូដា​តប​ថា៖ «យើង​ខ្ញុំ​គ្មាន​អ្វី​ឆ្លើយ​នឹង​ចៅ‌ហ្វាយ​ទេ យើង​ខ្ញុំ​ក៏​រក​ពាក្យ​មក​ដោះ​សា​ពុំ​បាន​ដែរ អុលឡោះ​បាន​បង្ហាញ​កំហុស​របស់​យើង​ខ្ញុំ​ស្រាប់​ហើយ ដូច្នេះ យើង​ខ្ញុំ​ព្រម​ទាំង​អ្នក​ដែល​បាន​លួច​ពែង សុខ​ចិត្ត​ធ្វើ​ជា​ទាសករ​របស់​ចៅ‌ហ្វាយ»។


គឺ​បទ‌បញ្ជា​ដែល​ទ្រង់​ប្រទាន​ដល់​យើង​ខ្ញុំ តាម​រយៈ​ណាពី ជា​អ្នក​បម្រើ​របស់​ទ្រង់។ ទ្រង់​មាន​បន្ទូល​មក​យើង​ខ្ញុំ​ជា​មុន​ថា “ស្រុក​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ​ចាប់​យក​នោះ ជា​ស្រុក​មិន​បរិសុទ្ធ ដ្បិត​ជាតិ​សាសន៍​ដែល​រស់​នៅ​លើ​ទឹក​ដី​នោះ​ជា​មនុស្ស​មិន​បរិសុទ្ធ ហើយ​គោរព​ព្រះ​ក្លែង‌ក្លាយ គួរ​ស្អប់​ខ្ពើម​ពាស‌ពេញ​ក្នុង​ស្រុក។


យើង​ខ្ញុំ​ជា​ទាសករ​មែន ប៉ុន្តែ អុលឡោះ​ជា​ម្ចាស់​នៃ​យើង​ខ្ញុំ​ពុំ​បាន​បោះ​បង់​ចោល​យើង​ខ្ញុំ​ឡើយ។ ទ្រង់​សំដែង​ចិត្ត​សប្បុរស​ដល់​យើង​ខ្ញុំ នៅ​ចំពោះ​មុខ​ស្ដេច​ទាំង​ប៉ុន្មាន​នៃ​ស្រុក​ពែរ្ស គឺ​ទ្រង់​ប្រទាន​ជីវិត​ថ្មី​ដល់​យើង​ខ្ញុំ ដើម្បី​ឲ្យ​យើង​ខ្ញុំ​សង់​ដំណាក់​របស់​ទ្រង់​ឡើង​វិញ ជួស‌ជុល​កន្លែង​បាក់​បែក ព្រម​ទាំង​ឲ្យ​យើង​ខ្ញុំ​មាន​ទី​ជំរក​ដ៏​រឹង‌មាំ​នៅ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម។


ទ្រង់​ទ្រាំ‌ទ្រ​នឹង​ពួក​គេ​ជា​ច្រើន​ឆ្នាំ ទ្រង់​ប្រទាន​រស​របស់​ទ្រង់​ឲ្យ​មក រំលឹក​ដាស់‌តឿន​ពួក​គេ តាម​រយៈ​ពួក​ណាពី ប៉ុន្តែ ពួក​គេ​មិន​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ឡើយ ដូច្នេះ ទ្រង់​ក៏​បាន​ប្រគល់​ពួក​គេ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​បរទេស។


ស្ដេច​របស់​យើង​ខ្ញុំ មន្ត្រី​របស់​យើង​ខ្ញុំ អ៊ីមុាំ​របស់​យើង​ខ្ញុំ និង​ដូន‌តា​របស់​យើង​ខ្ញុំ ពុំ​ប្រតិបត្តិ​តាម​ហ៊ូកុំ​របស់​ទ្រង់ ហើយ​ពួក​គេ​ក៏​ពុំ​យក​ចិត្ត​ទុក​ដាក់​នឹង​បទ‌បញ្ជា ឬ​ការ​ព្រមាន​ផ្សេងៗ ដែល​ទ្រង់​មាន​បន្ទូល​មក​កាន់​ពួក​គេ​ដែរ។


យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ដូច​បុព្វបុរស​របស់​យើង​ខ្ញុំ យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​ខុស និង​ប្រព្រឹត្ត​អំពើ​អាក្រក់!


គឺ​ខ្ញុំ​នឹក​ដល់​ចិត្ត​សប្បុរស របស់អុលឡោះ‌តាអាឡា ដែល​មិន​ចេះ​រលត់។ ទ្រង់​មាន​ចិត្ត​អាណិត​អាសូរ ចំពោះ​ខ្ញុំ ឥត​ទី​បញ្ចប់។


យើង​ដឹង​ថា គ្រប់​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​ហ៊ូកុំ សុទ្ធ​តែ​ចែង​ទុក​សម្រាប់​អស់​អ្នក​ដែល​ចំណុះ​ហ៊ូកុំ ដើម្បី​កុំ​ឲ្យ​មនុស្ស​ណា​ម្នាក់​រក​ពាក្យ​ដោះ‌សា​បាន ហើយ​ឲ្យ​ពិភព​លោក​ទាំង​មូល​ទទួល​ទោស នៅ​ចំពោះ​អុលឡោះ។


ឱអុលឡោះ‌ជាអម្ចាស់ អើយ! ឥឡូវ​នេះ តើ​ឲ្យ​ខ្ញុំ​និយាយ​ដូច​ម្តេច​កើត បើ​ជន‌ជាតិ​អ៊ីស្រ‌អែល​បាក់​ទ័ព នៅ​មុខ​ខ្មាំង​សត្រូវ​ដូច្នេះ?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម