សាទីសេផូរ៉ាយកកាំបិតមួយធ្វើពីថ្ម ខតាន់ចុងស្វាសរបស់កូនប្រុសនាង យកទៅប៉ះភ្លៅរបស់ម៉ូសា ទាំងពោលថា៖ «ដោយសារឈាមនេះ អ្នកពិតជាប្ដីរបស់ខ្ញុំ!»។
យ៉ូស្វេ 5:2 - អាល់គីតាប នៅគ្រានោះ អុលឡោះតាអាឡាមានបន្ទូលមកកាន់យ៉ូស្វេថា៖ «ចូរអ្នកយកថ្មមកដាប់ធ្វើជាកាំបិត រួចធ្វើពិធីខតានឲ្យជនជាតិអ៊ីស្រអែលសាជាថ្មីម្តងទៀត»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រានោះ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «ចូរយកថ្មធ្វើជាកាំបិត រួចកាត់ស្បែកឲ្យប្រជាជនអ៊ីស្រាអែលជាថ្មីម្ដងទៀត»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅគ្រានោះ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូស្វេថា៖ «ចូរអ្នកយកថ្មមកដាប់ធ្វើជាកាំបិត រួចធ្វើពិធីកាត់ស្បែក*ឲ្យជនជាតិអ៊ីស្រាអែលសាជាថ្មីម្ដងទៀត»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅគ្រានោះ ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់យ៉ូស្វេថា ចូរយកថ្មធ្វើជាកាំបិត រួចកាត់ស្បែកពួកកូនចៅអ៊ីស្រាអែល១លើកទៀត |
សាទីសេផូរ៉ាយកកាំបិតមួយធ្វើពីថ្ម ខតាន់ចុងស្វាសរបស់កូនប្រុសនាង យកទៅប៉ះភ្លៅរបស់ម៉ូសា ទាំងពោលថា៖ «ដោយសារឈាមនេះ អ្នកពិតជាប្ដីរបស់ខ្ញុំ!»។
សាសន៍យូដាដ៏ពិតប្រាកដ សំដៅទៅផ្នែកខាងក្នុងចិត្ដឯណោះវិញ រីឯការខតាន់ដ៏ពិតប្រាកដក៏ស្ថិតនៅលើចិត្ដដែរ គឺជាការខតាន់ ស្របតាមរសអុលឡោះ មិនមែនតាមគីតាបហ៊ូកុំជាលាយលក្ខណ៍អក្សរនោះឡើយ។ សាសន៍យូដាប្រភេទនេះ ទទួលការកោតសរសើរពីអុលឡោះ មិនមែនពីសំណាក់មនុស្សទេ។
គាត់បានទទួលពិធីខតាន់តាមក្រោយ ទុកជាសញ្ញាបញ្ជាក់ថា គាត់បានសុចរិត ដោយសារជំនឿដែលគាត់មានកាលពីមិនទាន់ខតាន់នៅឡើយ។ ដូច្នេះ គាត់បានទៅជាឪពុករបស់មនុស្សទាំងអស់ដែលមិនបានទទួលពិធីខតាន់តែមានជំនឿ ហើយអុលឡោះប្រោសគេឲ្យបានសុចរិត។
អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក នឹងនាំអ្នក ព្រមទាំងពូជពង្សរបស់អ្នក ជូនចិត្តគំនិតដល់ទ្រង់ ដើម្បីឲ្យអ្នកស្រឡាញ់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក យ៉ាងអស់ពីចិត្ត អស់ពីគំនិត ធ្វើដូច្នេះ ទើបអ្នករស់រានមានជីវិត។
ក្នុងអាល់ម៉ាហ្សៀស បងប្អូនក៏បានទទួលពិធីខតាន់ដែរ តែមិនមែនដោយដៃមនុស្សទេ។ គឺបងប្អូនបានទទួលពិធីខតាន់តាមរបៀបអាល់ម៉ាហ្សៀស ដោយដោះរូបកាយដែលជាប់និស្ស័យលោកីយ៍នេះចេញ។
យ៉ូស្វេក៏យកថ្មមកធ្វើជាកាំបិត ហើយធ្វើពិធីខតាន់ឲ្យជនជាតិអ៊ីស្រអែលនៅលើភ្នំហារ៉ាឡុត។