Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 4:25 - អាល់គីតាប

25 សាទី​សេផូរ៉ា​យក​កាំបិត​មួយ​ធ្វើ​ពី​ថ្ម ខតាន់​ចុង​ស្វាស​របស់​កូន​ប្រុស​នាង យក​ទៅ​ប៉ះ​ភ្លៅ​របស់​ម៉ូសា ទាំង​ពោល​ថា៖ «ដោយ​សារ​ឈាម​នេះ អ្នក​ពិត​ជា​ប្ដី​របស់​ខ្ញុំ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 ពេល​នោះ នាង​សេផូរ៉ា​យក​ថ្ម​យ៉ាង​មុត មក​កាត់​ស្បែក​ចុង​ស្វាស​កូនប្រុស​របស់​នាង ហើយទៅ​ប៉ះ​នឹង​ជើង​របស់​លោក​ម៉ូសេ រួច​ពោល​ថា៖ «អ្នក​ពិត​ជា​ប្តី​របស់​ខ្ញុំ​មែន ដោយ​សារ​បាន​ខ្ចាយ​ឈាម​ដល់​ខ្ញុំ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 នាង​សេផូ‌រ៉ា​យក​កាំបិត​មួយ​ធ្វើ​ពី​ថ្ម កាត់​ស្បែក​ចុង​ស្វាស​របស់​កូន​ប្រុស​នាង យក​ទៅ​ប៉ះ​ភ្លៅ​របស់​លោក​ម៉ូសេ ទាំង​ពោល​ថា៖ «ដោយ‌សារ​ឈាម​នេះ លោក​ពិត​ជា​ប្ដី​របស់​ខ្ញុំ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 នោះ​សេផូរ៉ា នាង​យក​ថ្ម​យ៉ាង​មុត មក​កាត់​ស្បែក​ចុង​ស្វាស​របស់​កូន បោះ​ចោល​ទៅ​ត្រង់​ជើង​ប្ដី ដោយ​ពាក្យ​ថា អ្នក​ជា​ប្ដី​បាន​ឈ្មោះ​ថា​ខ្ចាយ​ឈាម​ដល់​ខ្ញុំ​ហើយ

សូមមើលជំពូក ចម្លង




និក្ខមនំ 4:25
6 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​បុរស​ណា ដែល​គ្មាន​សញ្ញា​សំគាល់​ខតាន់ នៅ​លើ​រូប​កាយ​ទេ ត្រូវ​កាត់​កាល់​បុរស​នោះ ឲ្យ​ដាច់​ចេញ​ពី​ចំណោម​ប្រជា‌ជន​របស់​ខ្លួន ព្រោះ​អ្នក​នោះ​បាន​ផ្តាច់​សម្ពន្ធ‌មេត្រី​របស់​យើង​ហើយ»។


គាត់​ជេរ​ប្រទេច​ផ្តាសា​ទត​ថា៖ «ចេញ​ទៅ! ចេញ​ទៅ! អា​ឃាត‌ក! អា​ចោល‌ម្សៀត!


លោក​យេត្រូ ជា​ឪពុក​ក្មេក ក៏​នាំ​លោក​ស្រី​សេផូ‌រ៉ា ជា​ភរិយា​របស់​ម៉ូសា ដែល​ម៉ូសា​បាន​ឲ្យ​ត្រឡប់​ទៅ​ស្រុក​វិញ


ម៉ូសា​យល់​ព្រម​រស់​នៅ​ជា​មួយ​អ៊ីមុាំ។ អ៊ីមុាំ​លើក​នាង​សេផូរ៉ា ជា​កូន​ស្រី​ឲ្យ​គាត់​ធ្វើ​ជា​ភរិយា។


ពេល​នោះ អុលឡោះ‌តាអាឡា​ចាក​ចេញ​ពី​ម៉ូសា។ សាទី​សេផូរ៉ា​ពោល​ថា «ដោយ​សារ​ឈាម​នេះ អ្នក​ពិត​ជា​ប្ដី​របស់​ខ្ញុំ!» ដូច្នេះ គឺ​ចង់​សំដៅ​ទៅ​លើ​ការ​ខតាន់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម