រីឯកន្លែង និងទឹកដី ដែលកូនចៅលេវីរស់នៅមានដូចតទៅ: អំបូរកេហាត់ជាកូនចៅរបស់ណាពីហារូន ទទួលចំណែកមុនគេដោយការចាប់ឆ្នោត។
យ៉ូស្វេ 21:10 - អាល់គីតាប ឲ្យកូនចៅហារូននៃអំបូរលោកកេហាត់ ជាកូនរបស់លោកលេវី ដ្បិតការចាប់ឆ្នោតលើកដំបូងត្រូវចំលើពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឲ្យពូជអំបូរកេហាត់ ក្នុងពួកលេវី ជាកូនចៅរបស់លោកអើរ៉ុន ដ្បិតឆ្នោតដំបូងត្រូវចំលើពួកគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឲ្យកូនចៅលោកអើរ៉ុននៃអំបូរលោកកេហាត់ ជាកូនរបស់លោកលេវី ដ្បិតការចាប់ឆ្នោតលើកដំបូងត្រូវចំលើពួកគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺសំរាប់ពួកគ្រួកេហាត់ជាកូនអើរ៉ុន ក្នុងពួកកូនចៅលេវី ដ្បិតគេចាប់ឆ្នោតបានលេខ១ |
រីឯកន្លែង និងទឹកដី ដែលកូនចៅលេវីរស់នៅមានដូចតទៅ: អំបូរកេហាត់ជាកូនចៅរបស់ណាពីហារូន ទទួលចំណែកមុនគេដោយការចាប់ឆ្នោត។
កូនរបស់កេហាត់ មានអាំរ៉ាម យីតសារ ហេប្រុន និងអ៊ូសាល។ លោកកេហាត់រស់បានមួយរយសាមសិបបីឆ្នាំ។
កូនរបស់លោកកេហាត់ មានអាំរ៉ាម យីតសារ ហេប្រូន និងអ៊ូស៊ាលដែលជាឈ្មោះនៃអំបូររបស់ពួកគេ។
លោកកេហាត់ត្រូវជាបុព្វបុរសរបស់អំបូរកេហាត់ ដែលចែកចេញជាត្រកូលអាំរ៉ាម ត្រកូលយីតសារ ត្រកូលហេប្រូន និងត្រកូលអ៊ូស៊ាល។
«ក្នុងចំណោមកូនចៅលេវី ត្រូវធ្វើបញ្ជីរាយឈ្មោះកូនចៅកេហាត់ ដោយគិតតាមអំបូរ និងតាមក្រុមគ្រួសាររបស់ពួកគេ
ពួកគេទទួលបានក្រុងគារយ៉ាត-អើបា ពោលគឺក្រុងហេប្រូនដែលស្ថិតនៅក្នុងតំបន់ភ្នំស្រុកយូដា ព្រមទាំងវាលស្មៅដែលនៅជុំវិញ។ លោកអើបា ជាបុព្វបុរសរបស់ជនជាតិអាណាក់។
គេបានចាប់ឆ្នោត សម្រាប់អំបូរនានានៃកូនចៅកេហាត់។ ក្នុងចំណោមពួកលេវីទាំងនោះកូនចៅរបស់អ៊ីមុាំហារូន ទទួលបានក្រុងចំនួនដប់បី ក្នុងទឹកដីរបស់កុលសម្ព័ន្ធយូដា កុលសម្ព័ន្ធស៊ីម្មាន និងកុលសម្ព័ន្ធពុនយ៉ាមីន។
កុលសម្ព័ន្ធយូដា និងកុលសម្ព័ន្ធស៊ីម្មានបានចែកក្រុងដែលមានឈ្មោះដូចខាងក្រោមនេះ