ស្តេចអ៊ីស្រអែលកោះហៅណាពីប្រមាណបួនរយនាក់មក ហើយសួរពួកគេថា៖ «តើយើងត្រូវចេញទៅវាយយកក្រុងរ៉ាម៉ូតនៅស្រុកកាឡាដ ឬមិនត្រូវទៅ?»។ ពួកគេជម្រាបថា៖ «សូមស្តេចទៅចុះ។ អុលឡោះតាអាឡានឹងប្រគល់ក្រុងនោះមកក្នុងកណ្តាប់ដៃរបស់ស្តេច»។
យ៉ូស្វេ 20:8 - អាល់គីតាប នៅត្រើយខាងនាយទន្លេយ័រដាន់ គឺនៅខាងកើតក្រុងយេរីខូ គេបានជ្រើសរើសយកក្រុងបេស៊ើរ នៅវាលរហោស្ថាន ក្នុងតំបន់ខ្ពង់រាបរបស់កុលសម្ព័ន្ធរូបេន ក្រុងរ៉ាម៉ូតនៅស្រុកកាឡាដរបស់កុលសម្ព័ន្ធកាដ និងក្រុងកូឡាននៅស្រុកបាសានរបស់កុលសម្ព័ន្ធម៉ាណាសេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅត្រើយនាយទន្លេយ័រដាន់ ខាងកើតក្រុងយេរីខូរ គេជ្រើសរើសយកក្រុងបេស៊ើរ ក្នុងទីរហោស្ថាននៅលើតំបន់ខ្ពង់រាប ពីកុលសម្ព័ន្ធរូបេន ក្រុងរ៉ាម៉ូតនៅស្រុកកាឡាដ ពីកុលសម្ព័ន្ធកាដ និងក្រុងកូឡាននៅស្រុកបាសាន ពីកុលសម្ព័ន្ធម៉ាណាសេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅត្រើយខាងនាយទន្លេយ័រដាន់ គឺនៅខាងកើតក្រុងយេរីខូ គេបានជ្រើសរើសយកក្រុងបេស៊ើរ នៅវាលរហោស្ថាន ក្នុងតំបន់ខ្ពង់រាបរបស់កុលសម្ព័ន្ធរូបេន ក្រុងរ៉ាម៉ូតនៅស្រុកកាឡាដរបស់កុលសម្ព័ន្ធកាដ និងក្រុងកូឡាន នៅស្រុកបាសានរបស់កុលសម្ព័ន្ធម៉ាណាសេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយខាងនាយទន្លេយ័រដាន់ គឺខាងកើតក្រុងយេរីខូរ គេក៏តាំងក្រុងបេស៊ើរ ក្នុងទីរហោស្ថាន នៅស្រុកវាល ខែត្រពូជអំបូររូបេន១ នឹងក្រុងរ៉ាម៉ូតនៅស្រុកកាឡាត ក្នុងខែត្រពូជអំបូរកាឌ់១ ហើយនឹងក្រុងកូឡាន នៅស្រុកបាសាន ក្នុងខែត្រនៃពូជអំបូរម៉ាន៉ាសេ១ |
ស្តេចអ៊ីស្រអែលកោះហៅណាពីប្រមាណបួនរយនាក់មក ហើយសួរពួកគេថា៖ «តើយើងត្រូវចេញទៅវាយយកក្រុងរ៉ាម៉ូតនៅស្រុកកាឡាដ ឬមិនត្រូវទៅ?»។ ពួកគេជម្រាបថា៖ «សូមស្តេចទៅចុះ។ អុលឡោះតាអាឡានឹងប្រគល់ក្រុងនោះមកក្នុងកណ្តាប់ដៃរបស់ស្តេច»។
ស្តេចអហាស៊ីយ៉ាចេញទៅច្បាំងនឹងស្តេចហាសែល ជាស្តេចស្រុកស៊ីរី នៅក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដ ដោយមានស្តេចយ៉ូរ៉ាម ជាស្តេចស្រុកអ៊ីស្រអែលទៅជាមួយផង។ នៅពេលប្រយុទ្ធ កងទ័ពស៊ីរីវាយស្តេចយ៉ូរ៉ាមឲ្យរបួស។
នៅត្រើយខាងកើតទន្លេយ័រដាន់ គឺនៅទល់មុខនឹងក្រុងយេរីខូ ក្នុងទឹកដីរបស់កុលសម្ព័ន្ធរូបេន ពួកគេទទួលបានក្រុងបេស៊ើរ ដែលស្ថិតនៅតំបន់វាលរហោស្ថាន និងវាលស្មៅនៅជុំវិញ ក្រុងយ៉ាហាស និងវាលស្មៅនៅជុំវិញ
ក្នុងទឹកដីរបស់កុលសម្ព័ន្ធកាដ ពួកគេទទួលបានក្រុងរ៉ាម៉ូតនៅស្រុកកាឡាដ និងវាលស្មៅនៅជុំវិញ ក្រុងម៉ាហាណែម និងវាលស្មៅនៅជុំវិញ
ពួកយើងដណ្តើមយកបានក្រុងទាំងប៉ុន្មាននៅតំបន់ខ្ពង់រាប ស្រុកកាឡាដទាំងមូល និងស្រុកបាសានទាំងមូល រហូតដល់សាល់កា និងអេទ្រី ជាក្រុងរបស់ស្តេចអុកនៅស្រុកបាសាន
ក្រុងទាំងនោះគឺ: ក្រុងបេស៊ើរ នៅវាលរហោស្ថាននៃខ្ពង់រាប ក្នុងទឹកដីរូបេន ក្រុងរ៉ាម៉ូតនៅស្រុកកាឡាដក្នុងទឹកដីកាដ និងក្រុងកូឡាន នៅស្រុកបាសានក្នុងទឹកដីម៉ាណាសេ។
ជនជាតិអ៊ីស្រអែលក៏បានញែកក្រុងកេដែស នៅស្រុកកាលីឡេ ក្នុងតំបន់ភ្នំណែបថាលី ក្រុងស៊ីគែម នៅក្នុងតំបន់ភ្នំអេប្រាអ៊ីម និងក្រុងគារយ៉ាត-អើបា គឺក្រុងហេប្រូនក្នុងតំបន់ភ្នំយូដា។
គេបានជ្រើសរើសក្រុងទាំងនោះ ដើម្បីឲ្យជនជាតិអ៊ីស្រអែលទាំងអស់ និងជនបរទេសដែលស្នាក់ជាមួយគេអាចរត់ទៅជ្រកកោននៅពេលបានសម្លាប់មនុស្សម្នាក់ដោយអចេតនា។ ធ្វើដូច្នេះ គេនឹងបានរួចផុតពីកណ្តាប់ដៃរបស់អ្នកដែលត្រូវសងសឹក គឺគេមិនត្រូវស្លាប់ ដោយសហគមន៍មិនបានជំនុំជម្រះជាមុន។
ពួកលេវី ជាកូនចៅលោកគើសុនទទួលបានក្រុង ក្នុងទឹកដីនៃកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាលដែលនៅខាងកើត សម្រាប់ជាជំរកដល់អ្នកសម្លាប់គេ: ក្រុងកូឡាន និងវាលស្មៅនៅជុំវិញ ក្នុងស្រុកបាសាន ព្រមទាំងក្រុងបេសត្រា និងវាលស្មៅនៅជុំវិញ គឺមានទាំងអស់ក្រុងពីរ។
ក្នុងទឹកដីនៃកុលសម្ព័ន្ធរូបេន ដែលនៅត្រើយខាងកើតទន្លេយ័រដាន់គេបានទទួលក្រុងបេសស៊ើរ និងវាលស្មៅនៅជុំវិញ ក្រុងយ៉ាហាស និងវាលស្មៅនៅជុំវិញ
ក្នុងទឹកដីនៃកុលសម្ព័ន្ធកាដ គេទទួលបានក្រុងសម្រាប់ជាជំរកដល់អ្នកសម្លាប់គេ គឺក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដ និងវាលស្មៅនៅជុំវិញ ក្រុងម៉ាហាណែម និងវាលស្មៅនៅជុំវិញ