យ៉ូស្វេ 20:4 - អាល់គីតាប អ្នកនោះអាចរត់ទៅកាន់ក្រុងណាមួយក្នុងចំណោមក្រុងជំរក ហើយឈប់នៅមាត់ទ្វារក្រុង និងបរិយាយរៀបរាប់រឿងរបស់ខ្លួនប្រាប់ពួកអះលីជំអះនៅក្រុងនោះ។ ពួកអះលីជំអះនឹងអនុញ្ញាតឲ្យគាត់ចូលក្នុង ក្រុងព្រមទាំងផ្តល់កន្លែងឲ្យស្នាក់អាស្រ័យនៅជាមួយពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកនោះត្រូវរត់ទៅទីក្រុងណាមួយក្នុងចំណោមទីក្រុងទាំងនោះ ហើយឈរនៅមាត់ទ្វារក្រុងប្រកាសប្រាប់ពីរឿងរ៉ាវរបស់ខ្លួនដល់ពួកចាស់ទុំនៅក្រុងនោះ រួចគេនឹងយកគាត់ចូលក្នុងក្រុង ហើយផ្ដល់កន្លែងមួយឲ្យស្នាក់នៅជាមួយពួកគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកនោះអាចរត់ទៅកាន់ក្រុងណាមួយក្នុងចំណោមក្រុងជម្រក ហើយឈប់នៅមាត់ទ្វារក្រុង និងបរិយាយរៀបរាប់រឿងរបស់ខ្លួនប្រាប់ពួកព្រឹទ្ធាចារ្យនៅក្រុងនោះ។ ពួកព្រឹទ្ធាចារ្យនឹងអនុញ្ញាតឲ្យគាត់ចូលក្នុងក្រុង ព្រមទាំងផ្ដល់កន្លែងឲ្យស្នាក់អាស្រ័យនៅជាមួយពួកគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកនោះត្រូវរត់ទៅឯទីក្រុងណាមួយនោះ ហើយឈរនៅមាត់ទ្វារក្រុង ប្រកាសប្រាប់ពីរឿងខ្លួនឲ្យពួកចាស់ទុំក្រុងនោះស្តាប់ រួចគេនឹងទទួលអ្នកនោះមកក្នុងក្រុង ព្រមទាំងឲ្យមានកន្លែងនៅជាមួយផង |
សូមកុំឲ្យកូនចៅរបស់គេមានទីពឹងពាក់ ហើយកុំឲ្យមាននរណាការពារគេ នៅពេលចៅក្រមដាក់ទោស។
សូមកុំទុកឲ្យខ្ញុំស្លាប់ជាមួយ មនុស្សបាបឡើយ ហើយក៏កុំដកជីវិតខ្ញុំ រួមជាមួយមនុស្សដែលបង្ហូរឈាមគេដែរ។
ស្វាមីរបស់នាងជាមនុស្សដែលគេគោរពរាប់អាន គាត់ចូលរួមក្នុងក្រុមអះលីជំអះរបស់ស្រុក។
លោកអេបេដ-មេលេកជាជនជាតិអេត្យូពី និងជាមហាតលិកនៅក្នុងវាំង បានឮដំណឹងថា គេដាក់យេរេមានៅក្នុងអណ្ដូង។ ពេលស្ដេចនៅកាត់ក្ដីនៅមាត់ទ្វារពុនយ៉ាមីន
ចំពោះយើងដែលបានលះបង់អ្វីៗទាំងអស់ ដើម្បីឈោងចាប់យកសេចក្ដីសង្ឃឹមដែលអុលឡោះដាក់នៅខាងមុខយើង ទ្រង់ក៏បានលើកទឹកចិត្ដយើងយ៉ាងខ្លាំង ដោយមានបន្ទូលនៃអុលឡោះទាំងពីរយ៉ាងដែលពុំចេះប្រែប្រួល ហើយអុលឡោះមិនចេះកុហក ក្នុងបន្ទូលនេះឡើយ។
ក្នុងចំណោមអ្នករាល់គ្នា ប្រសិនបើមាននរណាម្នាក់បានសម្លាប់គេ ដោយអចេតនា គឺដោយគ្មានចិត្តប្រាថ្នាចង់សម្លាប់គេទេ អ្នកនោះអាចរត់ទៅជ្រកនៅក្រុងនោះ ដើម្បីគេចឲ្យផុតពីអ្នកដែលត្រូវសងសឹក។