ស្តេចទតសន្តោសប្រណីដល់លោកមេភីបូសែត ជាកូនរបស់សម្តេចយ៉ូណាថាន និងជាចៅរបស់ស្តេចសូល ព្រោះតែពាក្យដែលគាត់បានស្បថ ជាមួយសម្តេចយ៉ូណាថាន នៅចំពោះអុលឡោះតាអាឡា។
យ៉ូស្វេ 2:17 - អាល់គីតាប បុរសទាំងពីរពោលទៅកាន់នាងថា៖ «យើងនឹងធ្វើតាមពាក្យដែលនាងបានសុំឲ្យយើងស្បថ តែនាងត្រូវធ្វើដូចតទៅ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកទាំងពីរនិយាយទៅនាងថា៖ «យើងនឹងបានរួចពីពាក្យសម្បថនេះ ដែលនាងបានសុំឲ្យយើងស្បថ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បុរសទាំងពីរពោលទៅកាន់នាងថា៖ «យើងនឹងធ្វើតាមពាក្យដែលនាងបានសុំឲ្យយើងស្បថ តែនាងត្រូវធ្វើដូចតទៅ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកទាំង២ក៏ប្រាប់នាងថា យើងនឹងបានរួចពីសេចក្ដីសម្បថនេះ ដែលនាងបានចាប់ឲ្យយើងស្បថហើយ |
ស្តេចទតសន្តោសប្រណីដល់លោកមេភីបូសែត ជាកូនរបស់សម្តេចយ៉ូណាថាន និងជាចៅរបស់ស្តេចសូល ព្រោះតែពាក្យដែលគាត់បានស្បថ ជាមួយសម្តេចយ៉ូណាថាន នៅចំពោះអុលឡោះតាអាឡា។
មិនត្រូវយកនាមរបស់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ទៅប្រើឥតបានការនោះឡើយ ដ្បិតអុលឡោះតាអាឡា នឹងមិនអត់អោនឲ្យអ្នកដែលយកនាមរបស់ទ្រង់ទៅប្រើ ឥតបានការរបៀបនេះជាដាច់ខាត។
ពេលអ្នកណាម្នាក់បន់អុលឡោះតាអាឡា ឬស្បថអំពីរឿងអ្វីមួយ អ្នកនោះត្រូវតែគោរពពាក្យសំដីរបស់ខ្លួន គឺត្រូវធ្វើសព្វគ្រប់ទាំងអស់ តាមពាក្យដែលខ្លួនបានស្បថ។
ពេលណាយើងចូលមកក្នុងស្រុកនេះ នាងត្រូវចងខ្សែពណ៌ក្រហម នៅមាត់បង្អួចដែលនាងបានឲ្យយើងចុះនោះ។ បន្ទាប់មក ចូរប្រមូលឪពុកម្តាយ បងប្អូន និងក្រុមគ្រួសារទាំងអស់ ឲ្យមកជួបជុំជាមួយនាង។
ប៉ុន្តែ បើនាងយករឿងរបស់យើងទៅបរិហារប្រាប់គេ យើងនឹងបានរួចពីសម្បថ ដែលនាងសុំឲ្យយើងស្បថនោះ»។