យ៉ូស្វេ 19:32 - អាល់គីតាប ឆ្នោតលើកទីប្រាំមួយ ត្រូវចំលើកូនចៅណែបថាលី តាមអំបូររបស់ពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឆ្នោតទីប្រាំមួយត្រូវចំលើពួកកូនចៅណែបថាលី គឺសម្រាប់ពួកកូនចៅណែបថាលី តាមពូជអំបូររបស់គេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឆ្នោតលើកទីប្រាំមួយត្រូវចំលើកូនចៅណែបថាលី តាមអំបូររបស់ពួកគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេចាប់ឆ្នោតទី៦ឲ្យពួកកូនចៅណែបថាលី គឺឲ្យពួកកូនចៅណែបថាលីតាមគ្រួគេ |
លោកអហ៊ីម៉ាស់ គ្រប់គ្រងលើទឹកដីណែបថាលី។ លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយនាងបាសមាត ជាបុត្រីរបស់ស្តេចស៊ូឡៃម៉ាន។
ទឹកដីរបស់កុលសម្ព័ន្ធណែបថាលីនៅជាប់នឹងទឹកដីអេស៊ើរ ចាប់ពីខាងកើតទៅខាងលិច។
ប៉ុន្តែ ការបែងចែកទឹកដីនេះ ត្រូវធ្វើឡើងដោយចាប់ឆ្នោត គឺកុលសម្ព័ន្ធនីមួយៗនឹងទទួលទឹកដី តាមឈ្មោះកុលសម្ព័ន្ធនៃបុព្វបុរសរបស់ខ្លួន។
អ៊ីសាចាកចេញពីភូមិណាសារ៉ែត ទៅស្នាក់នៅក្រុងកាពើណិមជិតមាត់សមុទ្រ ក្នុងតំបន់សាប់យូឡូន និងតំបន់ណែបថាលី
ចំពោះកូនចៅណែបថាលី គាត់ថ្លែងថា: ណែបថាលីទទួលការសន្តោស និងពរដ៏លើសលប់ពីអុលឡោះតាអាឡា ដូច្នេះ ឲ្យគេវាតទឹកដីទៅទិសខាងលិច និងទិសខាងត្បូងចុះ!។
ក្រុង និងស្រុកភូមិទាំងនោះ ជាចំណែកមត៌ករបស់កុលសម្ព័ន្ធនៃកូនចៅអេស៊ើរ តាមអំបូររបស់ពួកគេ។
ព្រំប្រទល់របស់គេលាតសន្ធឹងពីហេលេប ពីដើមជ្រៃសានណានីមកាត់តាមអាដាមី-ណេកិប និងយ៉ាប់នាលរហូតទៅដល់ឡាក់គូម និងទន្លេយ័រដាន់។
កុលសម្ព័ន្ធណែបថាលីក៏មិនបានបណ្តេញជនជាតិកាណាន ដែលរស់នៅក្រុងបេតសេម៉េស និងក្រុងបេតអាណាតដែរ។ ពួកគេរស់នៅជាមួយជនជាតិកាណានក្នុងស្រុកនោះ តែបង្ខំអ្នកក្រុងបេតសេម៉េស និងអ្នកក្រុងបេតអាណាតឲ្យធ្វើការជាទម្ងន់។
ថ្ងៃមួយលោកស្រីដេបូរ៉ាបានកោះហៅលោកបារ៉ាក់ ជាកូនរបស់លោកអប៊ីណោម ដែលរស់នៅភូមិកេដែស ក្នុងដែនដីណែបថាលី ហើយនិយាយទៅគាត់ថា៖ «អុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល មានបន្ទូលមកគាត់ដូចតទៅនេះ: “ចូរទៅកេណ្ឌមនុស្សមួយម៉ឺននាក់ ក្នុងកុលសម្ព័ន្ធណែបថាលី និងសាប់យូឡូន ហើយនាំគេឡើងទៅលើភ្នំតាបោរ។