កូនរបស់លោកបេន-ដេកើរ គ្រប់គ្រងលើតំបន់ម៉ាកាស ស្អាលប៊ីម បេតសេម៉េស ហេឡូន និងបេតហាណាន។
យ៉ូស្វេ 19:22 - អាល់គីតាប ព្រំប្រទល់នៃទឹកដីនេះភ្ជាប់ទៅនឹងក្រុងតាបោរ សាហាត់ ស៊ីម៉ា បេតសេមែស ហើយទៅដល់ទន្លេយ័រដាន់។ មានទាំងអស់ដប់ប្រាំមួយក្រុង និងភូមិឯទៀតៗដែលនៅជិតខាង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រំប្រទល់ជាប់នឹងក្រុងតាបោរ សាហាស៊ីម៉ា បេត-សេមែស ហើយព្រំប្រទល់នេះទៅផុតត្រឹមទន្លេយ័រដាន់។ ទាំងអស់មានដប់ប្រាំមួយក្រុង ព្រមទាំងភូមិនានាដែលនៅជុំវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រំប្រទល់នៃទឹកដីនេះភ្ជាប់ទៅនឹងក្រុងតាបោរ សាហាត់ ស៊ីម៉ា បេតសេមែស ហើយទៅដល់ទន្លេយ័រដាន់។ មានទាំងអស់ដប់ប្រាំមួយក្រុង និងភូមិឯទៀតៗដែលនៅជិតខាង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចក៏ដំរង់ទៅឯភ្នំតាបោរ ក្រុងសាហាស៊ីម៉ា បេត-សេមែស ហើយចេញទៅផុតត្រឹមទន្លេយ័រដាន់ ទាំងអស់មាន១៦ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង |
កូនរបស់លោកបេន-ដេកើរ គ្រប់គ្រងលើតំបន់ម៉ាកាស ស្អាលប៊ីម បេតសេម៉េស ហេឡូន និងបេតហាណាន។
អំបូរនានានៃកូនចៅគើសុន ទទួលបានក្រុងដប់បី ពីកុលសម្ព័ន្ធអ៊ីសាខារ កុលសម្ព័ន្ធអេស៊ើរ កុលសម្ព័ន្ធណែបថាលី និងកុលសម្ព័ន្ធម៉ាណាសេនៅស្រុកបាសាន។
ពួកលេវីឯទៀតៗ គឺកូនចៅលោកម៉្រារី បានទទួលក្រុងនានា ក្នុងទឹកដីរបស់កុលសម្ព័ន្ធសាប់យូឡូនដូចតទៅ គឺក្រុងរីម៉ូន និងវាលស្មៅនៅជុំវិញ ក្រុងតាបោរ និងវាលស្មៅនៅជុំវិញ។
ទ្រង់បានបង្កើតទិសខាងជើង និងទិសខាងត្បូង ភ្នំតាបោរ និងភ្នំហ៊ើរម៉ូន សរសើរតម្កើងនាមទ្រង់។
ស្តេចដែលមាននាមថា អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល មានបន្ទូល ដោយយកភាពនៅអស់កល្បរបស់ ទ្រង់ជាសាក្សីថា៖ «តាបោរ ពិតជាភ្នំមួយក្នុងចំណោមភ្នំឯទៀតៗ ហើយភ្នំកើមែលនៅជាប់នឹងសមុទ្រយ៉ាងណា ខ្មាំងសត្រូវពិតជាមកដល់យ៉ាងនោះដែរ។
ពីសារីត ព្រំប្រទល់នេះបត់ទៅទិសខាងកើត ដល់ព្រំប្រទល់ស្រុកគីស្លូត-តាបោរ បន្តទៅដល់ដាប្រាត ហើយឡើងទៅយ៉ាភា។
ក្រុង និងស្រុកភូមិទាំងនោះ ជាចំណែកមត៌ករបស់កុលសម្ព័ន្ធនៃកូនចៅអ៊ីសាខារ តាមអំបូររបស់ពួកគេ។
យីរ៉ូន មីកដាល-អែល ហូរេម បេតអាណាត និងបេត-សេមែស។ មានទាំងអស់ដប់ប្រាំបួនក្រុង និងភូមិឯទៀតៗដែលនៅជិតខាង។
ក្រុងអាយីន និងវាលស្មៅនៅជុំវិញក្រុងយូថា និងវាលស្មៅនៅជុំវិញ ព្រមទាំងក្រុងបេតសេមែស និងវាលស្មៅនៅជុំវិញ គឺមានទាំងអស់ប្រាំបួនក្រុង ក្នុងទឹកដីនៃកុលសម្ព័ន្ធយូដា និងកុលសម្ព័ន្ធស៊ីម្មាន។
មានគេជម្រាបលោកស៊ីសេរ៉ាថា លោកបារ៉ាក់ ជាកូនរបស់លោកអប៊ីណោម បានឡើងទៅលើភ្នំតាបោរ។
ថ្ងៃមួយលោកស្រីដេបូរ៉ាបានកោះហៅលោកបារ៉ាក់ ជាកូនរបស់លោកអប៊ីណោម ដែលរស់នៅភូមិកេដែស ក្នុងដែនដីណែបថាលី ហើយនិយាយទៅគាត់ថា៖ «អុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល មានបន្ទូលមកគាត់ដូចតទៅនេះ: “ចូរទៅកេណ្ឌមនុស្សមួយម៉ឺននាក់ ក្នុងកុលសម្ព័ន្ធណែបថាលី និងសាប់យូឡូន ហើយនាំគេឡើងទៅលើភ្នំតាបោរ។