កូនប្រុសរបស់លេអា មានរូបេន ជាកូនច្បង បន្ទាប់មក មានស៊ីម្មាន លេវី យូដា អ៊ីសាខារ និងសាប់យូឡូន។
យ៉ូស្វេ 19:1 - អាល់គីតាប ឆ្នោតលើកទីពីរ ត្រូវចំលើកុលសម្ព័ន្ធនៃកូនចៅស៊ីម្មាន តាមអំបូររបស់ពួកគេ។ ទឹកដីដែលជាចំណែកមត៌ករបស់ពួកគេស្ថិតនៅចំកណ្តាលទឹកដីរបស់កូនចៅយូដា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឆ្នោតទីពីរត្រូវចំលើស៊ីម្មាន គឺសម្រាប់កុលសម្ព័ន្ធនៃពួកកូនចៅស៊ីម្មាន តាមពូជអំបូររបស់គេ។ មត៌ករបស់គេស្ថិតនៅកណ្ដាលមត៌ករបស់ពួកកូនចៅយូដា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឆ្នោតលើកទីពីរត្រូវចំលើកុលសម្ព័ន្ធនៃកូនចៅស៊ីម្មាន តាមអំបូររបស់ពួកគេ។ ទឹកដីដែលជាចំណែកមត៌ករបស់ពួកគេស្ថិតនៅចំកណ្ដាលទឹកដីរបស់កូនចៅយូដា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេចាប់ឆ្នោតទី២ឲ្យស៊ីម្មាន គឺឲ្យពូជអំបូរពួកកូនចៅស៊ីម្មានតាមគ្រួគេទាំងប៉ុន្មាន ហើយមរដកគេក៏ត្រូវត្រង់កណ្តាលមរដករបស់ពួកកូនចៅយូដា |
កូនប្រុសរបស់លេអា មានរូបេន ជាកូនច្បង បន្ទាប់មក មានស៊ីម្មាន លេវី យូដា អ៊ីសាខារ និងសាប់យូឡូន។
ទឹកដីរបស់កុលសម្ព័ន្ធស៊ីម្មាននៅជាប់នឹងទឹកដីពុនយ៉ាមីន ចាប់ពីខាងកើតទៅខាងលិច។
ក្រុងនានាដែលស្ថិតនៅចុងខាងត្បូង នៃទឹកដីរបស់កូនចៅយូដា ជិតព្រំប្រទល់ស្រុកអេដុម ក្នុងវាលរហោស្ថានណេកិបមាន: កាបសៀល អេឌើរ យ៉ាគើរ
សេឡា អេឡេប យេប៊ូស (គឺក្រុងយេរូសាឡឹម) គីបៀរ គារយ៉ាត គឺមានទាំងអស់ដប់បួនក្រុង និងភូមិឯទៀតៗដែលនៅជិតខាង។ នេះជាទឹកដីដែលជាចំណែកមត៌ករបស់កូនចៅពុនយ៉ាមីន តាមអំបូររបស់ពួកគេ។
ដោយទឹកដីដែលជាចំណែកមត៌ករបស់កូនចៅយូដាធំពេក គេក៏បានយកមួយចំណែក មកចែកឲ្យកូនចៅស៊ីម្មាន។ ហេតុនេះ ទើបទឹកដីរបស់កូនចៅស៊ីម្មាន ស្ថិតនៅកណ្តាលទឹកដីយូដា។
មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធស៊ីម្មាន មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធលេវី មួយម៉ឺនពីរពាន់នាក់ពីកុលសម្ព័ន្ធអ៊ីសាខារ