យ៉ូស្វេ 18:28 - អាល់គីតាប28 សេឡា អេឡេប យេប៊ូស (គឺក្រុងយេរូសាឡឹម) គីបៀរ គារយ៉ាត គឺមានទាំងអស់ដប់បួនក្រុង និងភូមិឯទៀតៗដែលនៅជិតខាង។ នេះជាទឹកដីដែលជាចំណែកមត៌ករបស់កូនចៅពុនយ៉ាមីន តាមអំបូររបស់ពួកគេ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦28 សេឡា អេលេប យេប៊ូស (គឺជាក្រុងយេរូសាឡិម) គីបៀរ និងគារយ៉ាត់-យារីម ទាំងអស់មានដប់បួនក្រុង ព្រមទាំងភូមិនានាដែលនៅជុំវិញ។ នេះហើយជាមត៌ករបស់ពួកកូនចៅបេនយ៉ាមីន តាមពូជអំបូររបស់គេ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥28 សេឡា អេឡេប យេប៊ូស (គឺក្រុងយេរូសាឡឹម) គីបៀរ គារយ៉ាត គឺមានទាំងអស់ដប់បួនក្រុង និងភូមិឯទៀតៗដែលនៅជិតខាង។ នេះជាទឹកដីដែលជាចំណែកមត៌ករបស់កូនចៅបេនយ៉ាមីន តាមអំបូររបស់ពួកគេ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤28 សេឡា១ អេលេប១ យេប៊ូស គឺជាក្រុងយេរូសាឡិម១ គីបៀរ១ នឹងគារយ៉ាត់១ ទាំងអស់មាន១៤ក្រុង ព្រមទាំងភូមិទាំងប៉ុន្មានផង នេះហើយជាមរដករបស់ពួកកូនចៅបេនយ៉ាមីន តាមគ្រួគេទាំងប៉ុន្មាន។ សូមមើលជំពូក |
ស្តេចទត ព្រមទាំងកងទ័ពនាំគ្នាចេញទៅវាយយកក្រុងយេរូសាឡឹម។ ជនជាតិយេប៊ូសដែលរស់នៅតំបន់នោះ និយាយប្រមាថស្តេចទតថា៖ «អ្នកឯងចូលក្នុងទីក្រុងរបស់យើងមិនបានទេ ទោះបីមនុស្សខ្វាក់ ឬមនុស្សខ្វិន ក៏អាចរុញច្រានអ្នកឲ្យថយក្រោយវិញបានដែរ»។ គេពោលដូច្នេះ មកពីគេគិតថា ទតមិនអាចដណ្តើមយកទីក្រុងបានឡើយ។
ត្រូវបែងចែកទឹកដីជាចំណែកមត៌ក ដោយចាប់ឆ្នោតតាមអំបូររបស់អ្នករាល់គ្នា។ អំបូរណាមានគ្នាច្រើន ត្រូវឲ្យចំណែកមត៌កច្រើន អំបូរណាមានគ្នាតិច ត្រូវចែកមត៌កឲ្យតិច។ ម្នាក់ៗនឹងទទួលយកចំណែករបស់ខ្លួន ដោយចាប់ឆ្នោត ហើយអ្នករាល់គ្នាទទួលទឹកដីតាមឈ្មោះកុលសម្ព័ន្ធរបស់អ្នករាល់គ្នា។