គេក៏បានដាក់ឈ្មោះឲ្យគំនរថ្មនោះថា «មីសប៉ា»ដែរ ព្រោះឡាបាន់ពោលថា «សូមអុលឡោះតាអាឡាតាមឃ្លាំមើលកូន និងពុកនៅពេលដែលយើងឃ្លាតឆ្ងាយពីគ្នាទៅ។
យ៉ូស្វេ 13:26 - អាល់គីតាប ទឹកដីរបស់គេលាតសន្ធឹង ចាប់តាំងពីក្រុងហេសបូន រហូតដល់ក្រុងរ៉ាម៉ាត-មីសប៉េ និងក្រុងបេថូនីម ហើយចាប់តាំងពីក្រុងម៉ាហាណែមរហូតដល់ព្រំប្រទល់ស្រុកដេបៀរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយពីហែសបូនទៅដល់រ៉ាម៉ាត-មីសពេ និងបេថូនីម ហើយពីម៉ាហាណែម ទៅដល់ព្រំប្រទល់ស្រុកដេបៀរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទឹកដីរបស់គេលាតសន្ធឹងចាប់តាំងពីក្រុងហេសបូន រហូតដល់ក្រុងរ៉ាម៉ាត-មីសប៉េ និងក្រុងបេថូនីម ហើយចាប់តាំងពីក្រុងម៉ាហាណែមរហូតដល់ព្រំប្រទល់ស្រុកដេបៀរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយពីហែសបូន ទៅដល់រ៉ាម៉ាត-មីសពេ នឹងបេថូនិម ហើយពីម៉ាហាណែម ទៅដល់ព្រំស្រុកដេបៀរ |
គេក៏បានដាក់ឈ្មោះឲ្យគំនរថ្មនោះថា «មីសប៉ា»ដែរ ព្រោះឡាបាន់ពោលថា «សូមអុលឡោះតាអាឡាតាមឃ្លាំមើលកូន និងពុកនៅពេលដែលយើងឃ្លាតឆ្ងាយពីគ្នាទៅ។
កាលស្តេចទតទៅដល់ក្រុងម៉ាហាណែម គាត់ជួបនឹងលោកសូប៊ី ជាកូនរបស់លោកណាហាស នៅក្រុងរ៉ាបា ជារាជធានីរបស់ជនជាតិអាំម៉ូន និងលោកម៉ាកៀរ ជាកូនរបស់លោកអាំមាលនៅឡូដេបា និងលោកបាស៊ីឡាយ អ្នកភូមិរ៉ូគីលីម ក្នុងស្រុកកាឡាដ។
លោកអប៊ីនើរ ជាកូនរបស់លោកនើរ ដែលជាមេទ័ពរបស់ស្តេចសូល បាននាំសម្តេចអ៊ីសបូសែត ជាបុត្ររបស់ស្តេចសូល ឆ្លងទៅក្រុងម៉ាហាណែម។
ពេលនោះ ស្តេចស្រុកអ៊ីស្រអែលមានប្រសាសន៍ទៅកាន់ពួកមន្ត្រីថា៖ «អស់លោកជ្រាបច្បាស់ហើយថា ក្រុងរ៉ាម៉ូត នៅស្រុកកាឡាដ ជាក្រុងរបស់យើង។ ហេតុអ្វីបានជាយើងនៅរារែក មិនព្រមដណ្តើមយកក្រុងនោះពីកណ្តាប់ដៃរបស់ស្តេចស្រុកស៊ីរីមកវិញ?»។
ពួកគេទទួលបានទឹកដីស្រុកយ៉ាស៊ើរ ក្រុងទាំងប៉ុន្មាននៅស្រុកកាឡាដ និងពាក់កណ្តាលស្រុកអាំម៉ូន រហូតដល់អារ៉ូអ៊ើរ ដែលនៅខាងមុខក្រុងរ៉ាបាត។
នៅក្នុងជ្រលងភ្នំ ទឹកដីរបស់គេមានក្រុងបេតហារ៉ាម ក្រុងបេតនីមរ៉ា ក្រុងស៊ូកុត និងក្រុងសាផូនដែលជាចំណែកទឹកដីចុងក្រោយនៃអាណាចក្ររបស់ស្តេចស៊ីហុន ជាស្តេចនៅក្រុងហេសបូន។ ទឹកដីនេះស្ថិតនៅខាងកើតទន្លេយ័រដាន់ដែលជាព្រំប្រទល់ ព្រមទាំងស្រុកភូមិនៅជុំវិញ រហូតដល់ចុងសមុទ្រគេនេសារ៉ែត។
នៅត្រើយខាងនាយទន្លេយ័រដាន់ គឺនៅខាងកើតក្រុងយេរីខូ គេបានជ្រើសរើសយកក្រុងបេស៊ើរ នៅវាលរហោស្ថាន ក្នុងតំបន់ខ្ពង់រាបរបស់កុលសម្ព័ន្ធរូបេន ក្រុងរ៉ាម៉ូតនៅស្រុកកាឡាដរបស់កុលសម្ព័ន្ធកាដ និងក្រុងកូឡាននៅស្រុកបាសានរបស់កុលសម្ព័ន្ធម៉ាណាសេ។
ក្នុងទឹកដីនៃកុលសម្ព័ន្ធកាដ គេទទួលបានក្រុងសម្រាប់ជាជំរកដល់អ្នកសម្លាប់គេ គឺក្រុងរ៉ាម៉ូត ក្នុងស្រុកកាឡាដ និងវាលស្មៅនៅជុំវិញ ក្រុងម៉ាហាណែម និងវាលស្មៅនៅជុំវិញ
គ្រានោះ ជនជាតិអាំម៉ូនប្រមូលផ្តុំគ្នា បោះទ័ពនៅស្រុកកាឡាដ ហើយជនជាតិអ៊ីស្រអែលក៏ប្រមូលគ្នាបោះទ័ពនៅមីសប៉ាដែរ។
លោកយែបថាក៏ចេញទៅជាមួយពួកចាស់ទុំនៃស្រុកកាឡាដ ហើយប្រជាជនបានលើកគាត់ឲ្យធ្វើជាមេដឹកនាំ និងជាមេទ័ពរបស់ពួកគេ។ ពេលនោះ លោកយែបថារំលឹកឡើងវិញនូវពាក្យដែលលោកបានព្រមព្រៀងជាមួយពួកចាស់ទុំ នៅចំពោះអុលឡោះតាអាឡា នៅមីសប៉ា។
គ្រានោះ រសនៃអុលឡោះតាអាឡាសណ្ឋិតលើលោកយែបថា គាត់បានធ្វើដំណើរកាត់ស្រុកកាឡាដ និងស្រុកម៉ាណាសេ រួចទៅដល់មីសប៉ា ក្នុងស្រុកកាឡាដ។ បន្ទាប់មក គាត់បន្តដំណើរពីទីនោះ ឆ្ពោះទៅស្រុកអាំម៉ូន។