Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 13:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 ហើយ​ពី​ហែស‌បូន​ទៅ​ដល់​រ៉ាម៉ាត-មីសពេ និង​បេ‌ថូ‌នីម ហើយ​ពី​ម៉ា‌ហា‌ណែម ទៅ​ដល់​ព្រំ​ប្រទល់​ស្រុក​ដេបៀរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 ទឹក​ដី​របស់​គេ​លាត​សន្ធឹង​ចាប់​តាំង​ពី​ក្រុង​ហេស‌បូន រហូត​ដល់​ក្រុង​រ៉ាម៉ាត-‌មីសប៉េ និង​ក្រុង​បេ‌ថូ‌នីម ហើយ​ចាប់​តាំង​ពី​ក្រុង​ម៉ាហា‌ណែម​រហូត​ដល់​ព្រំ‌ប្រទល់​ស្រុក​ដេបៀរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 ហើយ​ពី​ហែសបូន ទៅ​ដល់​រ៉ាម៉ាត-មីសពេ នឹង​បេថូនិម ហើយ​ពី​ម៉ាហា‌ណែម ទៅ​ដល់​ព្រំ​ស្រុក​ដេបៀរ

សូមមើលជំពូក ចម្លង

អាល់គីតាប

26 ទឹក​ដី​របស់​គេ​លាត​សន្ធឹង ចាប់​តាំង​ពី​ក្រុង​ហេសបូន រហូត​ដល់​ក្រុង​រ៉ាម៉ាត-មីសប៉េ និង​ក្រុង​បេ‌ថូ‌នីម ហើយ​ចាប់​តាំង​ពី​ក្រុង​ម៉ាហា‌ណែម​រហូត​ដល់​ព្រំ​ប្រទល់​ស្រុក​ដេបៀរ។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 13:26
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ហៅ​បង្គោល​នោះ​ថា "មីស‌ប៉ា" ដ្បិត​លោក​ពោល​ថា៖ «សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ទត​មើល​កូន និង​ពុក ក្នុង​ពេល​ដែល​យើង​នៅ​ឃ្លាត​ឆ្ងាយ​ពី​គ្នា។


កាល​ព្រះបាទ​ដាវីឌ​បាន​ទៅ​ដល់​ម៉ាហា‌ណែម​ហើយ នោះ​សូប៊ី​ជា​កូន​ណា‌ហាស ដែល​នៅ​ត្រង់​រ៉ាបា ស្រុក​របស់​ពួក​កូន​ចៅ​អាំម៉ូន ហើយ​ម៉ាគារ​ជា​កូន​អាំមាល​នៅ​ឡូរ-ដេបារ និង​បារស៊ី‌ឡាយ​ជា​ពួក​កាឡាត​ដែល​នៅ​រ៉ូគី‌លីម


ឯ​អ័ប៊ី‌នើរ កូន​នើរ ជា​មេ‌ទ័ព​របស់​ស្តេច​សូ​ល បាន​នាំ​យក​អ៊ីស-បូសែត ជា​បុត្រា​របស់​ស្ដេចសូល ទៅ​ក្រុង​ម៉ាហា‌ណែម


ហើយ​ស្តេច​អ៊ីស្រា‌អែល​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ពួក​ជំនិត​ទ្រង់​ថា៖ «អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា ក្រុង​រ៉ាម៉ូត-កាឡាត​ជា​របស់​យើង ចុះ​ហេតុ​អ្វី​បាន​ជា​យើង​នៅ​តែ​ស្ងៀម ឥត​ទៅ​ចាប់​យក​ពី​កណ្ដាប់​ដៃ​ស្តេច​ស៊ីរី​មក​វិញ​ដូច្នេះ»


អ័ហ៊ី‌ណា‌ដាប់​ជា​កូន​អ៊ីដោ នៅ​ស្រុក​ម៉ាហា‌ណែម។


ឯ​ទឹក​ដីរបស់​គេ គឺ​ស្រុក​យ៉ាស៊ើរ និង​អស់​ទាំង​ទី​ក្រុង​នៅ​ស្រុក​កាឡាដ និង​ស្រុក​របស់​ពួក​កូន​ចៅ​អាំម៉ូន​មួយ​ចំហៀង រហូត​ដល់​អារ៉ូអ៊ើរ ដែល​ទល់​មុខ​ក្រុង​រ៉ាបាត


ឯ​នៅ​ក្នុង​ជ្រលង​ភ្នំ មាន​ក្រុង​បេត-ហា‌រ៉ាម ក្រុង​បេត-នីមរ៉ា ក្រុង​ស៊ូកូថ និង​ក្រុង​សាផូន គឺ​ជា​ចំណែក​ដែល​សល់​ពី​នគរ​របស់​ស៊ីហុន ជា​ស្តេច​ក្រុង​ហែសបូន មាន​ទន្លេ​យ័រដាន់​ជា​ព្រំ​ប្រទល់ រហូត​ដល់​ចុង​បំផុត​នៃ​សមុទ្រ​គេ​នេ‌សារ៉ែត ដែល​នៅ​ត្រើយ​ទន្លេ​យ័រដាន់​ខាង​កើត។


នៅ​ត្រើយ​នាយ​ទន្លេ​យ័រដាន់ ខាង​កើត​ក្រុង​យេរីខូរ គេ​ជ្រើស​រើស​យក​ក្រុង​បេស៊ើរ ក្នុង​ទី​រហោ‌ស្ថាន​នៅលើ​តំបន់​ខ្ពង់​រាប ពី​កុល‌សម្ព័ន្ធ​រូបេន ក្រុង​រ៉ាម៉ូត​នៅ​ស្រុក​កាឡាដ ពី​កុល‌សម្ព័ន្ធ​កាដ និង​ក្រុង​កូឡាន​នៅ​ស្រុក​បាសាន ពី​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ។


ពី​កុល‌សម្ព័ន្ធ​កាដ គេ​ឲ្យ​ក្រុង​រ៉ាម៉ូត ដែល​នៅ​ស្រុក​កាឡាដ និង​វាល​ស្មៅ​ជុំ‌វិញ ទុក​ជា​ក្រុង​ជម្រក សម្រាប់​អ្នក​ដែល​សម្លាប់​គេ ព្រម​ទាំង​ក្រុង​ម៉ាហា‌ណែម និង​វាល​ស្មៅ​ជុំ‌វិញ


គ្រា​នោះ ពួក​អាំម៉ូន​បាន​មូល​ផ្ដុំ​គ្នា ហើយ​បោះ‌ទ័ព​នៅ​ស្រុក​កាឡាត ឯ​ប្រជាជន​អ៊ីស្រា‌អែល​ក៏​ប្រមូល​ផ្ដុំ​គ្នា ហើយ​បោះ‌ទ័ព​នៅ​មីស‌ប៉ា​ដែរ។


ដូច្នេះ យែបថា​ក៏​ទៅ​ជា​មួយ​ពួក​ចាស់​ទុំ​ស្រុក​កាឡាត ហើយ​ប្រជាជន​ក៏​លើក​លោក​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ និង​ជា​មេ​ទ័ព​របស់​ពួក​គេ។ ពេល​នោះ យែបថា​ក៏​ប្រកាស​ពាក្យ​ទាំង​ប៉ុន្មាន​នោះ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​មីស‌ប៉ា។


គ្រា​នោះ ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​មក​សណ្ឋិត​លើ​យែបថា រួច​លោកបាន​ធ្វើ​ដំណើរ​កាត់​ស្រុក​កាឡាត និង​ស្រុក​ម៉ាណា‌សេ បន្ត​ទៅដល់​មីស‌ប៉ា​ក្នុង​ស្រុក​កាឡាត ហើយ​ចេញ​ពី​មីស‌ប៉ា​ស្រុក​កាឡាត បន្ត​ទៅ​ឯ​ពួក​អាំម៉ូន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម