និងជនជាតិហូរី នៅតំបន់ភ្នំសៀរ រហូតដល់ជួរភ្នំអែលបារ៉ាន ដែលនៅជិតវាលរហោស្ថាន។
យ៉ូស្វេ 12:7 - អាល់គីតាប យ៉ូស្វេ និងជនជាតិអ៊ីស្រអែលបានវាយឈ្នះស្តេចទាំងប៉ុន្មាននៅដែនដី ខាងលិចទន្លេយ័រដាន់ ចាប់តាំងពីក្រុងបាលកាដ ក្នុងជ្រលងភ្នំលីបង់ រហូតដល់ភ្នំហាឡាក់ នៅជិតស្រុកសៀរ។ យ៉ូស្វេប្រគល់ទឹកដីនោះឲ្យកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រអែលចែកគ្នា ជាកម្មសិទ្ធិ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកស្តេចទាំងប៉ុន្មាននៅក្នុងស្រុកដែលលោកយ៉ូស្វេ និងប្រជាជនអ៊ីស្រាអែលបានវាយ ចាប់យកនៅត្រើយទន្លេយ័រដាន់ខាងលិច ចាប់តាំងពីក្រុងបាល-កាដ នៅជ្រលងភ្នំល្បាណូន រហូតដល់ភ្នំហាឡាក ត្រង់កន្លែងឡើងទៅឯភ្នំសៀរ (ស្រុកនោះលោកយ៉ូស្វេក៏ចែកដល់កុលសម្ព័ន្ធសាសន៍អ៊ីស្រាអែល ទុកជាកេរអាករ តាមចំណែករបស់គេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូស្វេ និងជនជាតិអ៊ីស្រាអែលបានវាយឈ្នះស្ដេចទាំងប៉ុន្មាននៅដែនដីខាងលិចទន្លេយ័រដាន់ ចាប់តាំងពីក្រុងបាលកាដ ក្នុងជ្រលងភ្នំលីបង់ រហូតដល់ភ្នំហាឡាក់ នៅជិតស្រុកសៀរ។ លោកយ៉ូស្វេប្រគល់ទឹកដីនោះឲ្យកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែលចែកគ្នា ជាកម្មសិទ្ធិ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកស្តេចទាំងប៉ុន្មាននៅក្នុងស្រុកដែលយ៉ូស្វេ នឹងពួកកូនចៅអ៊ីស្រាអែលបានវាយ ចាប់យកនៅត្រើយទន្លេយ័រដាន់ខាងលិច ចាប់តាំងពីបាល-កាឌ់ នៅវាលច្រកភ្នំល្បាណូន រហូតដល់ភ្នំហាឡាកត្រង់កន្លែងឡើងទៅឯភ្នំសៀរ (ស្រុកនោះយ៉ូស្វេក៏ចែកដល់ពូជអំបូរសាសន៍អ៊ីស្រាអែល ទុកជាកេរអាករតាមពួកគេ |
និងជនជាតិហូរី នៅតំបន់ភ្នំសៀរ រហូតដល់ជួរភ្នំអែលបារ៉ាន ដែលនៅជិតវាលរហោស្ថាន។
យ៉ាកកូបបានចាត់អ្នកនាំសារឲ្យទៅមុនគាត់ ដើម្បីជួបនឹងអេសាវជាបង នៅស្រុកសៀរ ក្នុងតំបន់អេដុម។
រីឯកូនចៅរបស់សៀរ ជនជាតិហូរី ដែលជាម្ចាស់ស្រុកនោះកាលពីដើម មានឡូថាន សូបាល ស៊ីបៀន អណា
គឺស្តេចស៊ីហុនជាស្ដេចស្រុកអាម៉ូរី ស្តេចអុកជាស្ដេចស្រុកបាសាន និងស្ដេចទាំងប៉ុន្មានរបស់ជនជាតិកាណាន
បន្ទាប់មក ពួកយើងក៏ចេញដំណើរទៅវាលរហោស្ថាន តាមផ្លូវសមុទ្រក្រហមដូចអុលឡោះតាអាឡាមានបន្ទូលមកខ្ញុំ។ ពួកយើងធ្វើដំណើរចុះឡើង ក្នុងតំបន់ភ្នំសៀរ ជាច្រើនថ្ងៃ»។
ចូរបង្គាប់ប្រជាជនថា: អ្នករាល់គ្នាត្រូវដើរកាត់តាមទឹកដីរបស់កូនចៅអេសាវ ជាបងប្អូនរបស់អ្នករាល់គ្នា ដែលរស់នៅតំបន់សៀរ។ ពួកគេនឹងភ័យខ្លាចអ្នករាល់គ្នា ក៏ប៉ុន្តែ ត្រូវប្រុងប្រយ័ត្នខ្លួន។
គាត់វាយឈ្នះ និងប្រហារជីវិតស្តេចទាំងប៉ុន្មាននៃដែនដី ដែលស្ថិតនៅចន្លោះភ្នំហាឡាក់ ជិតស្រុកសៀរ និងក្រុងបាលកាដក្នុងជ្រលងភ្នំលីបង់ ជិតជើងភ្នំហ៊ើម៉ូន។
យ៉ូស្វេយកបានស្រុកទាំងមូល ស្របតាមបន្ទូលទាំងប៉ុន្មាន ដែលអុលឡោះតាអាឡាបង្គាប់មកម៉ូសា។ យ៉ូស្វេយកទឹកដីនោះ មកចែកឲ្យជនជាតិអ៊ីស្រអែលទុកជាមត៌ក តាមកុលសម្ព័ន្ធរបស់ខ្លួន។ បន្ទាប់មក ស្រុកនោះបានសុខសាន្តត្រាណគ្មានសង្គ្រាមទៀតឡើយ។
នៅពេលដែលប្រជាជនអ៊ីស្រអែលទាំងមូលដើរកាត់បាតទន្លេយ័រដាន់ ក្រុមអ៊ីមុាំដែលសែងហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះតាអាឡា នាំគ្នាឈរលើដីស្ងួត នៅកណ្តាលទន្លេ រហូតដល់ប្រជាជាតិទាំងមូលឆ្លងផុតទន្លេយ័រដាន់។
កាលស្តេចទាំងប៉ុន្មានដែលនៅត្រើយខាងលិចទន្លេយ័រដាន់ គឺនៅតំបន់ភ្នំ នៅតំបន់វាលទំនាប នៅតាមឆ្នេរសមុទ្រមេឌីទែរ៉ាណេ នៅតំបន់ភ្នំលីបង់ គឺស្តេចរបស់ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិកាណាន ជនជាតិពេរីស៊ីត ជនជាតិហេវី និងជនជាតិយេប៊ូស ជ្រាបពីជោគជ័យរបស់ជនជាតិអ៊ីស្រអែល