លោកកេប៊ើរ ជាកូនរបស់លោកអ៊ូរី គ្រប់គ្រងលើស្រុកកាឡាដ ព្រមទាំងទឹកដីរបស់ស្តេចស៊ីហុន ស្តេចនៃជនជាតិអាម៉ូរី និងស្រុករបស់ស្តេចអុក ស្តេចស្រុកបាសាន។ ក្នុងតំបន់នេះទាំងមូលមានរាជប្រតិភូ តែម្នាក់ប៉ុណ្ណោះ។
យ៉ូស្វេ 12:6 - អាល់គីតាប ម៉ូសា ជាអ្នកបម្រើអុលឡោះតាអាឡា និងជនជាតិអ៊ីស្រអែល បានវាយប្រហារស្តេចទាំងពីរនាក់នេះ ហើយម៉ូសាជាអ្នកបម្រើអុលឡោះតាអាឡា ប្រគល់ទឹកដីនោះឲ្យកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាលទុកជាកម្មសិទ្ធិ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺលោកម៉ូសេជាអ្នកបម្រើរបស់ព្រះយេហូវ៉ា និងពួកកូនចៅអ៊ីស្រាអែល បានវាយយកស្រុកទាំងនោះ ហើយលោកក៏ចែកស្រុកទាំងនោះដល់ពួករូបេន ពួកកាដ និងកុលសម្ព័ន្ធម៉ាណាសេមួយចំហៀង ទុកជាកេរអាកររបស់គេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកម៉ូសេជាអ្នកបម្រើព្រះអម្ចាស់ និងជនជាតិអ៊ីស្រាអែល បានវាយប្រហារស្ដេចទាំងពីរអង្គនេះ ហើយលោកម៉ូសេជាអ្នកបម្រើព្រះអម្ចាស់ ប្រគល់ទឹកដីនោះឲ្យកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល ទុកជាកម្មសិទ្ធិ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺលោកម៉ូសេជាអ្នកបំរើរបស់ព្រះយេហូវ៉ា នឹងពួកកូនចៅអ៊ីស្រាអែល បានវាយយកស្រុកទាំងនោះ ហើយលោកក៏ចែកស្រុកទាំងនោះដល់ពួករូបេន ពួកកាឌ់ នឹងពូជអំបូរម៉ាន៉ាសេ១ចំហៀង ទុកជាកេរ្តិ៍អាកររបស់គេ។ |
លោកកេប៊ើរ ជាកូនរបស់លោកអ៊ូរី គ្រប់គ្រងលើស្រុកកាឡាដ ព្រមទាំងទឹកដីរបស់ស្តេចស៊ីហុន ស្តេចនៃជនជាតិអាម៉ូរី និងស្រុករបស់ស្តេចអុក ស្តេចស្រុកបាសាន។ ក្នុងតំបន់នេះទាំងមូលមានរាជប្រតិភូ តែម្នាក់ប៉ុណ្ណោះ។
គាត់មានប្រសាសន៍ថា៖ «ប្រសិនបើកូនចៅកាដ និងកូនចៅរូបេន ឆ្លងទន្លេយ័រដាន់ជាមួយអ្នករាល់គ្នា ទាំងប្រដាប់អាវុធធ្វើសឹកនៅចំពោះអុលឡោះតាអាឡា ពេលណាអ្នករាល់គ្នាដណ្តើមយកបានស្រុកនោះហើយ ចូរប្រគល់ទឹកដីនៅស្រុកកាឡាដឲ្យពួកគេ ទុកជាកម្មសិទ្ធិចុះ។
យើងខ្ញុំនឹងប្រដាប់អាវុធ ឆ្លងទៅស្រុកកាណាននៅចំពោះអុលឡោះតាអាឡា តែសូមឲ្យយើងខ្ញុំទទួលទឹកដីនៅខាងកើតទន្លេយ័រដាន់នេះ ជាចំណែកមត៌ក»។
ម៉ូសាក៏ប្រគល់នគររបស់ស្តេចស៊ីហុន ជាស្តេចរបស់ជនជាតិអាម៉ូរី នគររបស់ស្តេចអុក ជាស្តេចស្រុកបាសាន គឺទាំងទឹកដី ទាំងទីក្រុង ព្រមទាំងស្រុកភូមិដែលនៅជុំវិញ ឲ្យកុលសម្ព័ន្ធកាដ កុលសម្ព័ន្ធរូបេន និងកុលសម្ព័ន្ធម៉ាណាសេ ចំនួនពាក់កណ្តាល ដែលជាពូជពង្សរបស់យូសុះ។
ដ្បិតកាលពីមុន ម៉ូសាចែកទឹកដីឲ្យកុលសម្ព័ន្ធពីរ និងកុលសម្ព័ន្ធម៉ាណាសេ ចំនួនពាក់កណ្តាលនៅខាងកើតទន្លេយ័រដាន់រួចមកហើយ តែគាត់ពុំបានចែកទឹកដីឲ្យកុលសម្ព័ន្ធលេវី ដូចកុលសម្ព័ន្ធឯទៀតៗទេ។
ប៉ុន្តែ កុលសម្ព័ន្ធលេវីនឹងមិនទទួលចំណែកជាទឹកដី ក្នុងចំណោមអ្នករាល់គ្នាទេ ព្រោះមុខងារជាអ៊ីមុាំ បម្រើអុលឡោះតាអាឡា ជាចំណែកមត៌ករបស់ពួកគេ។ រីឯកុលសម្ព័ន្ធកាដ កុលសម្ព័ន្ធរូបេន និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាល បានទទួលមត៌ករបស់ខ្លួននៅត្រើយខាងកើតទន្លេយ័រដាន់រួចហើយ គឺជាមត៌កដែលម៉ូសាជាអ្នកបម្រើអុលឡោះតាអាឡាបានប្រគល់ឲ្យ»។
ឥឡូវនេះ អុលឡោះតាអាឡាជាម្ចាស់របស់អ្នករាល់គ្នា ប្រោសប្រទានឲ្យបងប្អូនរបស់អ្នករាល់គ្នាបានសេចក្តីសុខសាន្ត ស្របតាមបន្ទូលដែលទ្រង់បានសន្យាជាមួយពួកគេ។ ដូច្នេះ ចូរអ្នករាល់គ្នាវិលត្រឡប់ទៅជំរំរៀងៗខ្លួន ក្នុងស្រុករបស់អ្នករាល់គ្នាវិញចុះ ពោលគឺទឹកដី ដែលម៉ូសាជាអ្នកបម្រើរបស់អុលឡោះតាអាឡាបានចែកឲ្យអ្នករាល់គ្នា នៅត្រើយខាងកើតទន្លេយ័រដាន់។