ខ្ញុំមិនបានស្ងប់ មិនបានសុខស្រួល ហើយក៏មិនបានសម្រាកដែរ គឺខ្ញុំឈឺចាប់ ឥតមានពេលល្ហែ»។
យ៉ូប 7:13 - អាល់គីតាប ខ្ញុំនឹកថា “បើខ្ញុំចូលដំណេក នោះខ្ញុំបានល្ហែ រួចផុតពីការឈឺចាប់” ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលណាទូលបង្គំនឹកថា គ្រែរបស់ទូលបង្គំនឹងជួយរំសាយទុក្ខ ដំណេកទូលបង្គំនឹងកម្សាន្ត សេចក្ដីតប់ប្រមល់ទៅ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំនឹកថា “បើខ្ញុំចូលដំណេក នោះខ្ញុំបានល្ហែ រួចផុតពីការឈឺចាប់” ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាទូលបង្គំនឹកថា គ្រែរបស់ទូលបង្គំនឹងជួយរំសាយទុក្ខ ដំណេកទូលបង្គំនឹងកំសាន្តសេចក្ដីតប់ប្រមល់ទៅ |
ខ្ញុំមិនបានស្ងប់ មិនបានសុខស្រួល ហើយក៏មិនបានសម្រាកដែរ គឺខ្ញុំឈឺចាប់ ឥតមានពេលល្ហែ»។
ប៉ុន្តែ ទ្រង់ធ្វើឲ្យខ្ញុំភ័យតក់ស្លុត ដោយយល់សប្ដិអាក្រក់ ទ្រង់ធ្វើឲ្យខ្ញុំញ័ររន្ធត់ ដោយឃើញសុបិននិមិត្តមិនល្អ។
ខ្ញុំស្រែកថ្ងូរ ហើយកាន់តែល្វើយទៅៗ។ រៀងរាល់យប់ ខ្ញុំយំសោកនៅលើគ្រែ ហើយបង្ហូរទឹកភ្នែកជោកខ្នើយ។
អុលឡោះតាអាឡាអើយ ទ្រង់ធ្វើឲ្យខ្ញុំ ទទួលទានដំណេកមិនលក់សោះ ខ្ញុំខ្វល់ខ្វាយក្នុងចិត្ត រកនិយាយអ្វីមិនកើត។